ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តំបន់​សមរភូមិ​ក្តៅ ​ក្នុង​សង្គ្រាមស៊ីវិល ​និង​ជា​ចំណុច​​ដី​ទំនាស់​ដ៏​រ៉ាំរ៉ៃ ​ក្លាយជា​តំបន់​អភិវឌ្ឍន៍

4 ខែ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ៖ តំបន់​សមរភូមិក្តៅ ​រវាង​អតីត​កងទ័ព​ខ្មែរក្រហម ​និង​កងទ័ព​រដ្ឋាភិបាល និង​ក្រោយមក​ជា​ចំណុច​ដី​ទំនាស់​ដ៏​រ៉ាំរ៉ៃ ទីបំផុត ​ត្រូវ​បាន​ដោះស្រាយ​បញ្ចប់​ហើយ ​ហើយ​បច្ចុប្បន្ន ​បាន​ក្លាយជា​តំបន់​អភិវឌ្ឍន៍​នៅ​ជាយ​ដែន​ខ្មែរ​-​ថៃ ។…

ខេត្តបន្ទាយមានជ័យ៖ តំបន់​សមរភូមិក្តៅ ​រវាង​អតីត​កងទ័ព​ខ្មែរក្រហម ​និង​កងទ័ព​រដ្ឋាភិបាល និង​ក្រោយមក​ជា​ចំណុច​ដី​ទំនាស់​ដ៏​រ៉ាំរ៉ៃ ទីបំផុត ​ត្រូវ​បាន​ដោះស្រាយ​បញ្ចប់​ហើយ ​ហើយ​បច្ចុប្បន្ន ​បាន​ក្លាយជា​តំបន់​អភិវឌ្ឍន៍​នៅ​ជាយ​ដែន​ខ្មែរ​-​ថៃ ។

ក្នុង​ពិធី​អបអរសាទរ​ខួប​លើក​ទី​២៣ ​នៃ​ការបញ្ចប់​សង្គ្រាមស៊ីវិល​នៅ​កម្ពុជា និង​ការ​អនុវត្ត​ប្រកបដោយ​ជោគជ័យ​នៃ​នយោបាយ​ឈ្នះឈ្នះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត ដែល​បាន​អញ្ជើញ​ជា​អធិបតី បាន​មាន​ប្រសាសន៍​ថា បឹង​ជង្រុក គឺជា​តំបន់​មួយ ​ដែល​មាន​ទំនាស់​ដីធ្លី​រ៉ាំ​រ៉ៃនិង​អូស​បន្លាយ​ជា​យូរ​។

ចំណែក​​ឯកឧត្តម ប៉ាន់ ខែ​ម​ប៊ុ​ន​ថន នាយករង​ខុទ្ទកាល័យ​សម្តេច​តេ​ជោនាយក​រដ្ឋមន្ត្រី ហ៊ុន សែន សហការ​ជាមួយក្រុមការងារ​ថ្នាក់​ខេត្ត​-​ស្រុក មន្ទីរ​ជំនាញ​ បានដោះស្រាយ​ទំនាស់​ដីធ្លី​បឹង​ជង្រុក ក្រោម​គោលនយោបាយ​ឈ្នះ ឈ្នះ បញ្ចប់ទំនាស់ និង​បាន​ដាក់​ឈ្មោះ​ថា ​ភូមិ​បឹង​ជង្រុក​តេ​ជោ​ឈ្នះ​ឈ្នះ ក្នុងឃុំ​ទួល​ពង្រ ស្រុក​ម៉ា​ឡៃ​។

ឯកឧត្តម​ បន្ត​ថា ក្រោយ​ពេល​ទំនាស់​ដីធ្លី​តំបន់​បឹង​ជង្រុក​ ត្រូវ​បាន​បញ្ចប់​ជា​ស្ថា​ប​ពរ គឺ​បានបន្សល់​ទុក​គ្រាប់​មីន​ និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ជា​ច្រើន ដែល​អាច​បង្ក​គ្រោះថ្នាក់​ជាយថាហេតុ​គ្រប់ពេល ហើយ​អង្គភាព​កម្ចាត់​មីន​ស៊ី​ម៉ាក់​ បាន​បោសសម្អាត​មីន រៀបចំ​ជា​តំបន់​អភិវឌ្ឍន៍​បឹង​ជង្រុក ក្រោម​គោលនយោបាយ​ឈ្នះ ឈ្នះ ដែល​ជា​ចក្ខុវិស័យ​របស់​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។

ឯកឧត្តម ប៉ាន់ ខែ​ម​ប៊ុ​ន​ថន ថ្លែង​ថា ក្នុង​ពិធី​អបអរ​សារ​ទ​ខួប​លើក​ទី​២៣ ​នៃ​ការ​បញ្ចប់​សង្គ្រាមស៊ីវិល​នៅ​កម្ពុជា និង​អនុវត្ត​ប្រកបដោយ​ជោគជ័យ ​តាម​ម​នយោបាយ ឈ្នះ ឈ្នះ ក្រោមការ​ដឹកនាំ​ដ៏​ឈ្លាសវៃ​​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ដឹកនាំ​ប្រទេស​ឲ្យ​មាន​សុខ​សន្តិភាព និង​ការអភិវឌ្ឍ​គ្រប់​វ​ស័​យ​នៅ​កម្ពុជា​។

ឯកឧត្តម ​បាន​ប្រគល់​លំនៅ​ឋាន​តេ​ជោ​ឈ្នះ ឈ្នះ ដែល​ជា​អំណោយ​របស់​សម្តេច​តេ​ជោ ហ៊ុនសែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន ជូន​ដល់​គ្រួសារ​ជន​ពិការ រស់នៅ​ភូមិ​បឹង​ជង្រុក​តេ​ជោ​ឈ្នះ ឈ្នះ ឃុំ​ទួល​ពង្រ ស្រុក​ម៉ា​ឡៃ​នេះ​។

ឯកឧត្តម ប៉ាន់ ខែ​ម ប៊ុ​ន​ថន បាន​បញ្ជាក់​ថា ដើម្បី​អបអរសាទរ​ខួប​លើ​ទី​២៣​ឆ្នាំ​នេះ ឯកឧត្តម ក៏​ដូច​ជា​ អាជ្ញាធរ​ខេត្ត បាន​រៀបចំ​ហូប​នំ​បញ្ចុក​សាមគ្គី​ដែល​ប្រសិទ្ធ​នាម​ថា​«​នំ​បញ្ចុក​សន្តិភាព​»ដោយ​មាន​ប្រជាពលរដ្ឋ​ក្នុងភូមិ​បឹង​ជង្រុក​តេ​ជោ ឈ្នះ ឈ្នះ ប្រមាណ ​១.០០០​នាក់​ចូលរួម​ទទួលទាន និង​អបអរសាទរ​យ៉ាង​សប្បាយ​រីករាយ​។

ជាមួយ​នេះ ក៏​មានការ​ដាក់​តាំងពិព័រណ៍​សំណ​ល់​គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ ដែល​នៅ​សេសសល់​ពី​សម័យ​សង្គ្រាម ហើយ​ដែល​ក្រុមការងារ​ស៊ី​ម៉ាក់ ​រាវ​បាន ​ក្នុង​តំបន់​ភូមិ​បឹង​ជង្រុក​តេ​ជោ​ឈ្នះ ឈ្នះ​។ រីឯ​នៅ​ពេល​រាត្រី មាន​ក្រុម​កំប្លែង​របស់​នាយ ​កុយ សម្តែង​ជូន​ប្រជាពលរដ្ឋ​ទស្សនា​កម្សាន្ត​ផង​ដែ​រ៕

Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture