គូដណ្ដើមប្រាក់លាន! ឡុង ជិន ប៉ះអេលីត ភក្ដី ខណៈហ៊ីម គឹមរៀង ប៉ះ យ៉ន ពិសី
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ កក្រើកទៀតហើយ គូប្រកួតដណ្ដើមប្រាក់លានខារ៉ាបាវ នៅលើសង្វៀនស៊ីអិនស៊ី នាថ្ងៃសៅរ៍ ទី១ មករា ឆ្នាំ
រាជធានីភ្នំពេញ ៖ កក្រើកទៀតហើយ គូប្រកួតដណ្ដើមប្រាក់លានខារ៉ាបាវ នៅលើសង្វៀនស៊ីអិនស៊ី នាថ្ងៃសៅរ៍ ទី១ មករា ឆ្នាំ
រាជធានីភ្នំពេញ ៖ កក្រើកទៀតហើយ គូប្រកួតដណ្ដើមប្រាក់លានខារ៉ាបាវ នៅលើសង្វៀនស៊ីអិនស៊ី នាថ្ងៃសៅរ៍ ទី១ មករា ឆ្នាំ២០២២ខាងមុខនេះ កីឡាករឡុង ជិន មកពីក្លិបខ្លារខិនមានរិទ្ធ ត្រូវបានគេរៀបចំឱ្យប៉ះគ្នាជាមួយកីឡាករអេលីត ភក្ដី មកពីក្លិប នាយកដ្ឋានអង្គរក្ស ខណៈកីឡាករហ៊ីម គឹមរៀង មកពីក្លិបតាព្រហ្មមានជ័យ ប៉ះជាមួយកីឡាករ យ៉ន ពិសី មកពីក្លិបខេត្តកំពង់ស្ពឺ។
តាមការឱ្យដឹងពីគណៈកម្មការប្រកួតរវាងកីឡាករឡុង ជិន និងកីឡាករអេលីត ភក្ដី អត់ដែលជួបគ្នាពីមុនមកនោះទេ ប៉ុន្តែបើនិយាយពីបទពិសោធន៍ប្រកួតនៅលើសង្វៀនវិញនោះ គូនេះធ្លាប់ឡើងសង្វៀនប្រកួតយូរឆ្នាំមកហើយដូចគ្នា គ្រាន់តែគេមិនទាន់ដឹងថា សម្រាប់ការជួបគ្នារវាងគេទាំងពីរលើកនេះអ្នកណាជាអ្នកមានសំណាងក្លាយជាម្ចាស់ប្រាក់លាននោះទេ ។ កីឡាករឡុង ជិនមួយរយៈមកនេះគេឧស្សាហ៍ឃើញឡើងសង្វៀនប្រកួតញឹកញាប់បំផុត ហើយក៏ធ្លាប់ផ្ដួលគូប្រកួតឱ្យចាញ់នៅក្រោមកណ្ដាប់ដៃរបស់គេមិនតិចនាក់រួចមកហើយដែរ ។ ចំណែកអេលីត ភក្ដី ក៏ជាជើងខ្លាំងម្នាក់ដែរ ហើយថែមទាំងធ្លាប់បានបង្ហាញមុខនៅលើសង្វៀនស៊ីអិនស៊ីច្រើនដងមកហើយដែរមួយរយៈមកនេះ ។ ប៉ុន្តែដោយសារតែមិនធ្លាប់សាកកម្លាំងគ្នាពីមុនមកនោះ គេមិនហ៊ានមើលស្រាលឡុង ជិននោះដែរ។ ទោះជាយ៉ាងណា សម្រាប់ការប៉ះគ្នាលើកនេះ គឺជាការប្រកួតដណ្ដើមប្រាក់លាន ដូច្នេះទាំងសងខាងសុទ្ធតែបានត្រៀមខ្លួនទុកជាមុនដូចគ្នា ដើម្បីក្លាយចង់ក្លាយជាម្ចាស់ប្រាក់លានរៀងៗខ្លួន។
ចំណែកគូប្រកួតដណ្ដើមប្រាក់លានមួយគូទៀតកីឡាករហ៊ីម គឹមរៀង ប៉ះជាមួយកីឡាករយ៉ន ពិសី ។ គូក៏អត់ដែលជួបគ្នាពីមុនមកដែរ ប៉ុន្តែពួកគេទាំងពីរគឺជាអ្នកប្រដាល់ជើងខ្លាំងក្នុងប្រភេទទម្ងន់៥៤គីឡូក្រាម មិនតែប៉ុណ្ណោះពួកគេក៏ជាអ្នកប្រដាល់ជើងចាស់មានបទពិសោធន៍ប្រកួតនៅលើសង្វៀនពេញខ្លួនដូចគ្នាទៀត។ សម្រាប់កីឡាករហ៊ីម គឹមរៀង មួយរយៈមកនេះគេសង្កេតឃើញធ្លាប់ឡើងសង្វៀនប្រកួតញឹកញាប់បំផុត មានចាញ់ខ្លះឈ្នះខ្លះ ប៉ុន្តែអត់ងាយមានអ្នកណាផ្ដួលគេឱ្យសន្លប់បានឡើយ ។ ម្យ៉ាងវិញទៀតបើតាមតែគេធ្លាប់ដឹង ប្រហែលជា៤ឆ្នាំមុនអ្នកដែលប៉ះជាមួយហ៊ីម គឹមរៀង មិនសូវដែលជួបសំណាងល្ នោះទេ។ប៉ុន្តែលើកនេះមកប៉ះជើងខ្លាំងយ៉ន ពិសី ដែលមានបទពិសោធន៍ប្រកួតនៅលើសង្វៀនខ្ពស់ម្នាក់ដែរ ប្រហែលជាមិនងាយស្រួលនោះឡើយ ។ ម្យ៉ាងវិញទៀត វាជាការប្រកួតដណ្ដើមប្រាក់លានទៀតផងនោះ រិតតែមិនអាចប្រហេសបានឡើយ ។
រីឯគូប្រកួតដណ្ដើមប្រាក់ពិរលានរៀលពីកម្មវិធីអ្នកតស៊ូគុនខ្មែរគោជល់នៅថ្ងៃសៅរ៍សប្ដាហ៍នេះដែរ កីឡាករសួន ចាន់នី មកពីក្លិបបក្សីស្លាបដែក ប៉ះជាមួយកីឡាករ ថៃ រ៉េត មកពីក្លិបកីឡាប្រដាល់បញ្ជាការដ្ឋានទ័ពពិសេស ។ សួន ចាន់នី ក៏មិនធ្លាប់ប៉ះជាមួយថៃរ៉េតពីមុនមកដែរ ដូច្នេះសម្រាប់ការប៉ះគ្នាលើកនេះ ពិតជាមិនធ្វើឱ្យអ្នកតាមដានការប្រកួតខកចិត្តឡើយ ដឹងតែពីកក្រើកសង្វៀនទៀតហើយ កុំភ្លេចតាមដានការប្រកួតទាំងអស់គ្នាល្ងាចថ្ងៃសៅរ៍ខាងមុខនេះវេលាម៉ោង៦និង៣០នាទីយប់៕
ចែករំលែកព័តមាននេះ