ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ព្រឹត្តិការណ៍​ដណ្ដើម​ពាន AFF U23 ខណៈ​កម្ពុជា​​ធ្វើ​ជា​ម្ចាស់ផ្ទះ​​បាន​ចាប់ឆ្នោត​ចែក​ពូ​ល​រួច​ហើយ

4 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ការ​ប្រកួត​បាល់ទាត់​ជើងឯក​យុវជន​អាស៊ី​អាគ្នេយ៍ អាយុ​ក្រោម​២៣​ឆ្នាំ AFF U23 Championship 2022 ដែល​

រាជធានី​ភ្នំពេញ​ ៖ ការ​ប្រកួត​បាល់ទាត់​ជើងឯក​យុវជន​អាស៊ី​អាគ្នេយ៍ អាយុ​ក្រោម​២៣​ឆ្នាំ AFF U23 Championship 2022 ដែល​កម្ពុជា ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ​បាន​ចាប់ឆ្នោត​បែងចែក​ពូ​ល​ប្រកួត​រួច​ហើយ ដោយ​ចែក​ចេញ​ជា ៣​ពូ​ល ក្នុង​នោះ​កម្ពុជា ស្ថិត​ក្នុង​ពូ​ល A មាន​៤​ក្រុម​រួម​មាន​ទី​ម័​រ​ខាងកើត ហ្វី​លី​ពី​ន និង​ព្រុយ​ណេ​។

ចំណែកឯ​លទ្ធផល​២​ពូ​ល​ផ្សេង​ទៀត សម្រាប់​ពូ​ល​B មាន​៤​ក្រុម ​ដូច​គ្នា រួម​មាន​ក្រុម U23 ឥណ្ឌូ​នេ​ស៊ី ម៉ា​ឡេ​ស៊ី មី​យ៉ា​ន់​ម៉ា និង​ឡាវ​។ រីឯ​ពូ​ល C មាន​តែ ៣​ក្រុម​ប៉ុណ្ណោះ គឺ​ក្រុម U23 ថៃ វៀតណាម និង​សិង្ហ​បុរី​។

ការ​ប្រកួត​នេះ នឹង​ប្រើ​រូបមន្ដ​ប្រកួត​សន្សំ​ពិន្ទុ​វិល​ជុំ ហើយ​ក្រុម​ដែល​មាន​ពិន្ទុ​ខ្ពស់​ជាងគេ មាន​ន័យ​ថា ក្រុម​លេខ​១ នៃ​ពូ​ល​នីមួយ​ៗ រួម​ជាមួយ​ក្រុម​លេខ​២ ល្អ​ជាងគេ​ប្រចាំ​ពូ​ល​ទាំង​បី នឹង​ត្រូវ​ឡើង​ទៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​។

សម្រាប់​ការ​ប្រកួត​ពានរង្វាន់ AFF U23 Championship 2022 នឹង​ប្រព្រឹត្ត​ទៅ ចាប់ពី​ថ្ងៃ​ទី​១៤ ដល់​ថ្ងៃ​ទី​២៦ ខែកុម្ភៈ ឆ្នាំ​២០២២ ខាង​មុខ នៅ​រាជធានី​ភ្នំពេញ នៃ​ប្រទេស​កម្ពុជា ដោយ​ប្រើប្រាស់​ទីលាន​ចំនួន​២ រួម​មាន ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ និង​កីឡដ្ឋាន​ព្រី​ន​ស៍​ ៕​

Picture
Picture
Picture