ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈ្មួញ​គ្រឿងញៀ.ន ២​នាក់ ត្រូវបាន​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​អស់​មួយជីវិត ពិន័យ​ម្នាក់ ៥០​លាន​រៀល និង​ថ្នាំញៀន​ជាង ១៦​គីឡូក្រាម ត្រូវ​កម្ទេចចោល​

4 ខែ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​៖ ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០២១ នេះ បានប្រកាស​សាលក្រម​សម្រេច​ផ្តន្ទាទោស លើ​ជនជាប់ចោទ ២​នាក់ ដាក់ពន្ធនាគារ​អស់​មួយជីវិត…

​រាជធានី​ភ្នំពេញ​៖ ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០២១ នេះ បានប្រកាស​សាលក្រម​សម្រេច​ផ្តន្ទាទោស លើ​ជនជាប់ចោទ ២​នាក់ ដាក់ពន្ធនាគារ​អស់​មួយជីវិត និង​តម្រូវ​ឲ្យ​បង់ប្រាក់ ចូល​ថវិការ​រដ្ឋ ម្នាក់ ៥០​លាន​រៀល ពីបទ​.​ដឹកជញ្ជូន និង​ជួញដូរ​នូវ​សា​ធាតុ​ញៀន ដោយ​ខុសច្បាប់ ប្រមាណ​ជាង ១៦​គីឡូក្រាម​។

​ជនជាប់ចោទ​ម្នាក់ ឈ្មោះ សឿង ធា​វ៉ា ភេទ​ប្រុស អាយុ ៣៧ ឆ្នាំ និង​ម្នាក់ទៀត ឈ្មោះ អឿង ឌី​ចាន់ណា ភេទ​ប្រុស អាយុ ៣៧​ឆ្នាំ​។​

​សូម​រម្លឹកថា កាលពី​ថ្ងៃទី​២ ខែមេសា ឆ្នាំ​២០២០ វេលា​ម៉ោង ២២ និង ៣០​នាទី នៅ​ចំណុច​ផ្លូវ​សាធារណ​: លេខ ១៦៣ ក្នុង​សង្កាត់​បឹង​កេងកង​២ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ កម្លាំង​សម​ត្ត​កិច្ច​ជំនាញ​របស់​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​(​ក​៧) ដឹកនាំ​ដោយ​លោកនាយ​ករង សឿង ណុល មានការ​សម្របសម្រួល​ពី​លោ សឿន មុនី​រ័ត្ន ព្រះរាជអាជ្ញារង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ និង​កម្លាំង​នគរបាល​ខណ្ឌទួលគោក បាន​បើក​កិច្ចប្រតិបត្តិការ ស៊ើបអង្កេត ស្រាវជ្រាវ បង្ក្រាប​បទល្មើស​គ្រឿងញៀន​។

​ជា​លទ្ធផល គោលដៅ​ទី​១. ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ឈ្មោះ សឿង ធា​វ៉ា និង​ចាប់យក​វត្ថ​តាង រួមមាន​៖ ម្សៅ​ក្រាម​ស​ថ្លា សង្ស័យ​ថ្នាំញៀន​ប្រភេទ មេ​តំ​ហ្វេ​តា​មីន (ICE) ទម្ងន់​ប្រហែល​កន្លះ​គីឡូក្រាម​។ បន្ទាប់មក សម​ត្ត​កិច្ច បាន​បន្តទៅ​ឆែកឆេរ​គោលដៅ​ទី​២ នៅវេលា​ម៉ោង ៩ និង ៣០​នាទី ព្រឹក​ថ្ងៃទី​៣ ខែម​សា ឆ្នាំ​២០២០  នៅ​ចំណុច​បន្ទប់​ជួល​លេខ​៣៣C ផ្ទះ​លេខ​២៥Z ផ្លូវ​លេខ​២៥១ ភូមិ​១៦ សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។ ជា​លទ្ធផល សមត្ថកិច្ច ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ទៀត ឈ្មោះ អឿង ឌី​ចាន់ណា ក្នុងនោះ សម​ត្ត​កិច្ច​ចាប់យក​វត្ថុតាង មាន​៖ ម្សៅ​ស​ថ្លា សង្ស័យ​ថ្នាំញៀន​ប្រភេទ មេ​តំ​ហ្វេ​តា​មីន (ICE) ១៦ ដុំ ទម្ងន់​ប្រហែល ១៦​គីឡូក្រាម​។​

​ក្រោយ​បញ្ចប់​ប្រតិ​ប​ត្ត​ការ​នោះ សមត្ថកិច្ច បាន​ពី​ធ្វើតេស្ត និង​ថ្លឹង​រួចរាល់ ឃើញថា គ្រឿងញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(ICE) សរុប ទម្ងន់​សុទ្ធ ១៦ គីឡូ ៤៧៨,៧៧ ក្រាម​។ ជនសង្ស័យ និង​វត្ថុតាង ត្រូវបាន​សមត្ថកិច្ច​ក​សាង​ដំ​ណុំ​រឿង បញ្ជូន​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ តាម​នីតិវិធី​៕ ឃឹម ប៊ុន​ណាក់​

Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture