ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត្ថន័យ​នៃ​ពាក្យ​ថា​កម្ម តើ​កម្ម​ជា​អ្វី ?

3 ឆ្នាំ មុន

នៅ​ក្នុង​ទស្សនៈ​មួយ​ដែល​គេ​ហៅ​ថា ទស្សនៈ​កម្មផល​បាន​ពន្យល់​ថា តាម​ន័យត្រង់​ពាក្យ​ថា កម្ម មាន​ន័យ​ថា អំពើ​ប្រកបដោយ​ចេតនា ដែល​ពាក្យ​នេះ​សំដៅលើ​ជំនឿ​របស់​អ្នក​កាន់​ព្រះពុទ្ធ​សាសនា ។ ខ្លឹមសារ​ពុទ្ធឱវាទ​ពោល​ថា កាលណា​មានកម្ម…

នៅ​ក្នុង​ទស្សនៈ​មួយ​ដែល​គេ​ហៅ​ថា ទស្សនៈ​កម្មផល​បាន​ពន្យល់​ថា តាម​ន័យត្រង់​ពាក្យ​ថា កម្ម មាន​ន័យ​ថា អំពើ​ប្រកបដោយ​ចេតនា ដែល​ពាក្យ​នេះ​សំដៅលើ​ជំនឿ​របស់​អ្នក​កាន់​ព្រះពុទ្ធ​សាសនា ។ ខ្លឹមសារ​ពុទ្ធឱវាទ​ពោល​ថា កាលណា​មានកម្ម ប្រាកដជា​មាន​ផល ទាំង​នៅ​ក្នុង​ជាតិ​នេះ និង​ជាតិ​ខាង​មុខជា​ប្រាកដ កម្ម​ល្អ​នឹង​ផ្ដល់​ផល​ល្អ ឯកម្ម​អាក្រក់​នឹង​ផ្ដល់​ផល​អាក្រក់ ។

សូម​លើកយក​ឧទាហរណ៍​សាមញ្ញ​មួ​យមក​បញ្ជាក់ ឧបមា​បុគ្គល​ម្នាក់​ជា​អ្នក​ជក់បារី ផឹកសុរា និង​បរិភោគ​ច្រើន​ហួសប្រមាណ ដោយ​មិន​មានការ​ធ្វើ​លំ​ហាត់ប្រាណ​ឲ្យ​បាន​ទៀងទាត់ ជា​លទ្ធផល​បុគ្គល​នោះ​ឯង​ងាយ​នឹង​កើត​ជំងឺ​ឡើង​ឈាម ហើយ​ត្រូវ​រង​ទុក្ខវេទនា​ជា​អនេក ។ ចំណែកឯ​បុគ្គល​ដែល​ចេះ​តមចំណី​អាហារ និង​ចេះ​ថែរក្សា​សុខភាព​ឲ្យ​បាន​ល្អ​វិញ​តែងតែមាន​ជីវិត​រស់នៅ​ប្រកបដោយ​សុខុមាលភាព សូ​ម្បី​តែ​ពេល​គាត់​មាន​វ័យ​ចំណាស់​ហើយ​ក៏​ដោយ ។

ដូច្នេះ​បុគ្គល​ដែល​បាន​ធ្វើ​នូវ​អំពើ​ល្អ និង​កម្ម​ល្អ​ច្រើន​នឹង​សោយ​នូវ​ជីវិត​ដែល​ពោរពេញ​ដោយ​សេចក្ដី​សប្បាយ​រីករាយ លុះ​អស់​អាយុសង្ខារ​ក៏​មក​កើតជា​មនុស្ស​ខ្ពង់ខ្ពស់ ឬ​កើត​នៅ​ស្ថាន​ទេវតា​នៅ​ជាតិ​ខាង​មុខ ។ ផ្ទុយ​ទៅ​វិញ បុគ្គល​ដែល​បាន​ធ្វើ​នូវ​អំពើអាក្រក់​ច្រើន ហើយ​សន្សំ​នូវ​អកុសលកម្ម​ច្រើន​តែង​មានជីវិត​រស់នៅ​ប្រកបដោយ​ភាព​លំបាក ហើយនឹង​កើត​នៅ​ក្នុង​អបាយភូមិ​ទៀត​ផង ។

កម្ម​គឺ​ប្រៀប​បាន​ទៅ​នឹង​គ្រាប់ពូជ ហើយ​អ្នក​ត្រូវ​ចេះ​ជ្រើសរើស​គ្រាប់ពូជ​ដែល​អ្នក​ចង់​ដាំ ដូច្នេះ​សូម​មេត្តា​នាំ​គ្នា​ដាំ​គ្រាប់ពូជ​ល្អ​ៗ​ឲ្យ​បាន​ច្រើន តាម​លទ្ធភាព​ដែល​យើង​អាច​ធ្វើ​ទៅ​រួច ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ