ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុក​ទៀត​ហើយ ! ព្រឹក​មិ​ញ​រថភ្លើង​បុក​ឡាន​នៅខេត្ត​កំពត

8 ឆ្នាំ មុន

ខេត្តកំពត ៖ រថភ្លើង​ដឹក​ប្រេង​មួយ​ខ្សែ​បាន​បុក​រថយន្ត​ពោង​ផ្ទុក​ស៊ីម៉ង់ត៍​បណ្ដាល​ឲ្យ​រថយន្ត​ភ្លើង​ទៅ​មុខ​លែង​រួច ដែល​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៧ និង​៣០​នាទី​ព្រឹក

ខេត្តកំពត ៖ រថភ្លើង​ដឹក​ប្រេង​មួយ​ខ្សែ​បាន​បុក​រថយន្ត​ពោង​ផ្ទុក​ស៊ីម៉ង់ត៍​បណ្ដាល​ឲ្យ​រថយន្ត​ភ្លើង​ទៅ​មុខ​លែង​រួច ដែល​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៧ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០១៦ នៅ​ចំណុច​ចន្លោះ​គីឡូ​លេខ​១២៣ ស្ថិត​ក្នុងភូមិ​ព្រៃ​តា​ព្រិ​ត ឃុំ​ស្តេច​គង់​ខាងលិច ស្រុក​បន្ទាយមាស ខេត្តកំពត ។

លោក មិន ញ៉េ​ប អនុប្រធាន​ផ្នែក​នគរបាល​ចរាចរណ៍​ស្រុក​បន្ទាយ​មាស​ បាន​ប្រាប់​ឱ្យ​ដឹង​ថា មាន​រថភ្លើង​មួយ​ខ្សែ​ជា​ខ្សែ​ស៊ីទែន​ដឹក​ប្រេង​រត់​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ចំណែក​រថយន្ត​ក្បាល​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ 3C-6994 និង​ស៊ីទែន ហៅ​ពោង​ផ្ទុក​ស៊ីម៉ង់ត៍ ពាក់​ស្លាក​លេខ ភ្នំពេញ 4A-1448 បើក​លើ​ផ្លូវ​ក្រាល​គ្រូ​ស​ក្រហម​អម​ផ្លូវ​រថភ្លើង ស្រប​ទិស​គ្នា​គឺ​ពី​ជើង​ទៅ​ត្បូង ។ ខណៈ​ដល់​កន្លែង​កើតហេតុ​ស្រាប់តែ​រថយន្ត​ស៊ីទែន​សម្រាប់​ដឹក​ស៊ីម៉ង់ត៍​នោះ​បាន​បត់​​ឆ្លងផ្លូវ​រថភ្លើង​ពី​កើត​ទៅ​លិច​វិញ​ក៏​ត្រូវ​រថភ្លើង​ស៊ីទែន​ប្រេង​នោះ​បុក​ចំ​ក្បាល​រថយន្ត​ និង​អូស​រថយន្ត​ចម្ងាយ​ប្រមាណ​៣៥​ម៉ែត្រ រីឯ​អ្នកបើកបរ​រថយន្ត​រង​របួស​ទាំង​២​នាក់ ប៉ុន្តែ​ពួក​គេ​បាន​ចាក​ចេញពី​កន្លែង​កើតហេតុ​មុន​ពេល​សមត្ថកិច្ច​នគរ​បាល​ទៅ​ដល់ ។ ទោះជា​យ៉ាងណា នគរបាល​កំពុង​ស្រាវជ្រាវ​រក​ក្រុមហ៊ុន​ជា​ម្ចាស់​រថយន្ត ដើម្បី​ស្គាល់​អត្តសញ្ញាណ​អ្នក​ប​បើករថយន្ត​បង្ក​ឱ្យ​មាន​បញ្ហា​ដល់​រថភ្លើង​មិន​អាច​បើក​ទៅ​មុខ​បាន ។

លោក ង៉ែត រ៉ា​ន់ អនុប្រធាន​ស្ថានីយ​រថភ្លើង​ទូក​មាស បាន​ប្រាប់​ឱ្យ​ដឹង​ថា រថភ្លើង​មួយ​ខ្សែ​អូស​ស៊ីទែន​សម្រាប់​ដឹក​ប្រេង​នោះ គឺ​បុក​រថយន្ត​ចន្លោះ​បង្គោល​គីឡូ​លេខ​១២៣ ។ លោក​ ង៉ែត រ៉ា​ន់ និយាយ​ថា រថភ្លើង​បានឃើញ​រថយន្ត​បើក​ប្រកៀក​ប្រ​កិត គឺ​គេ​ស៊ី​ប្លេ​ឮ​កងរំពង​ពេញ​ភូមិ នៅ​តែ​អ្នក​បើករថយន្ត​មិនព្រម​​ឈប់ ហើយ​នៅ​តែ​បត់​ឆ្លង​ទាល់តែ​មាន​គ្រោះថ្នាក់ ។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ទៀត​ថា នៅ​ពាក់កណ្តាល​ឆ្នាំ​២០១៦​នេះ ម៉ូតូ​បុក​រថភ្លើង រថភ្លើង​បុក​រថយន្ត​មាន​៤​ករណី​ហើយ​នៅ​កន្លែង​ផ្សេង​ៗ​ពី​គ្នា ប៉ុន្តែ​រឿងរ៉ាវ​ទាំង​៤​កន្លែង​នោះ​ដូច​ជា​ខាង​រថភ្លើង​និយាយ​មាន​ប្រៀប​ជាង​ជន​រង​គ្រោះ ៕