ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះ​អំពើ​ហិ.ង្សា​ក្រោយ​អាជ្ញាកណ្តាល​ផ្លុំ​កញ្ចែ​បញ្ចប់​ការ​ប្រកួត​រវាង​អង់គ្លេស​និង​រុ​ស្ស៊ី

7 ឆ្នាំ មុន

ការ​ប្រកួត​បើក​ឆាក Euro 2016 ក្នុង​ពូ​ល B រវាង​ក្រុម​អង់គ្លេស និង​រុ​ស្ស៊ី​នៅ​ពហុ​កីឡដ្ឋាន Stade Velodrome កាលពី​រាត្រី​ថ្ងៃ​សៅរ៍​ឈាន​ចូល​ថ្ងៃអាទិត្យ​បាន​បញ្ចប់​ក្នុង​លទ្ធផល​ស្មើ​១-១ ធ្វើ​ឱ្យ​អ្នកគាំទ្រ​ប្រទេស​ទាំង​ពីរ​

ការ​ប្រកួត​បើក​ឆាក Euro 2016 ក្នុង​ពូ​ល B រវាង​ក្រុម​អង់គ្លេស និង​រុ​ស្ស៊ី​នៅ​ពហុ​កីឡដ្ឋាន Stade Velodrome កាលពី​រាត្រី​ថ្ងៃ​សៅរ៍​ឈាន​ចូល​ថ្ងៃអាទិត្យ​បាន​បញ្ចប់​ក្នុង​លទ្ធផល​ស្មើ​១-១ ធ្វើ​ឱ្យ​អ្នកគាំទ្រ​ប្រទេស​ទាំង​ពីរ​មិន​អស់ចិត្ត​រហូត​កើត​មាន​អំពើ​ហិង្សា​យ៉ាង​ពុះកញ្ជ្រោល​ថែម​ទៀត​ផង ។

យោង​តាម​សារព័ត៌មាន​អង់គ្លេស Daily Mail បាន​ចេញផ្សាយ​ថា អំពើ​ហិង្សា​មួយ​បាន​ផ្ទុះ​ឡើង​ផ្តើម​ចេញពី​អ្នកគាំទ្រ​ក្រុម​រុ​ស្ស៊ី​បន្ទាប់​ពី​ការ​តែ​ត​បញ្ចូល​ទី​១​គ្រាប់​ចុង​ម៉ោង​របស់​ខ្សែការពាររុ​ស្ស៊ី Vasili Berezutski ជា​ហេតុ​ធ្វើ​ឱ្យ​អ្នកគាំទ្រ​អង់គ្លេស​ត្រូវ​បង្ខំចិត្ត​ចាក​ចេញពី​ពហុ​កីឡដ្ឋាន​ដោយ​អារម្មណ៍​ភិតភ័យ អ្នកខ្លះ​រហូត​ដល់​ថ្នាក់​ផ្លោះ​របង​ដើម្បី​គេច​ចេញពី​ការ​វាយតប់​ទៀត​ផង ។ អ្នកគាំទ្រ​ប្រទេស​ទាំង​ពីរ​កើត​មាន​ជម្លោះ​ជា​ថ្មី​ម្តងទៀត​នៅ​ជិត​ទីក្រុង Marseille ខណៈ​ទីនោះ​ពុំ​សូវ​មាន​ប៉ូលិស​ឈរជើង​ការពារ ។ ប៉ូលិស​បាន​សម្រេច​បាញ់​ទឹក​ទៅ​លើ​ហ្វូង​មនុស្ស​នៅ​កន្លែង​បង្កជម្លោះ​ដើម្បី​បញ្ឈប់​ការ​ប្រើ​អំពើ​ហិង្សា​រវាង​អ្នកគាំទ្រ​ប្រទេស​ទាំង​ពីរ​នៅ​តំបន់ Old Port ទីក្រុង​Marseille​។ ជម្លោះ​នេះ​នៅ​តែ​បន្ត​កើត​មាន​រវាង​ជន​បង្ក​ក្នុង​តំបន់​នោះ និង​ប៉ូលិស ។

ហេតុការណ៍​ដ៏​អាក្រក់​នេះ ត្រូវ​បាន​សហព័ន្ធ​កីឡាបាល់ទាត់ UEFA ធ្វើការ​ថ្កោលទោសភា្ល​ម​ៗ​ចំពោះ​បុគ្គល​ណា​ដែល​បាន​លូកដៃ​ក្នុង​អំពើ​ហិង្សា គឺ​មិន​អនុញ្ញាត​ឱ្យ​ចូល​មើល​ការ​ប្រកួត​បាល់ទាត់​ទៀត​ឡើយ ស្រប​ពេល​ដែល​រូបភាព និង​វី​ដេ​អូ​សកម្មភាព​នៃ​អំពើ​ហិង្សា​នេះ​ត្រូវ​បាន​ចែកចាយ​នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ ។ UEFA នឹង​ធ្វើការ​ស៊ើបអង្កេត​ជុំវិញ​បញ្ហា​នេះ ដើម្បី​រក​ឱ្យ​ឃើញ​ឬ​ស​គល់​នៃ​បញ្ហា ក៏​ដូច​ជា​កាត់​បន្ថយ​ការ​កើត​មាន​ជម្លោះ​នៅ​ពេល​ប្រកួត​ក្រោយ​ៗ​ទៀត ។ UEFA បន្ថែម​ថា ការ​អនុវត្ត​វិន័យ​នេះ​អាច​ធ្វើ​ឡើង​ចំពោះតែ​ប្រទេស​ណា​ដែល​អ្នកគាំទ្រ​របស់​ខ្លួន​ប្រ​ព្រឹ​ត្រ​អំពើ​ហិង្សា​ក្នុង​បរិវេណ​ពហុ​កីឡដ្ឋាន​តែ​ប៉ុណ្ណោះ ។

អ្នកនាំពាក្យ​សហព័ន្ធ​កីឡាបាល់ទាត់​UEFA លោក Mark Whittle បាន​ថ្លែង​ថា សហព័ន្ធ​ខកចិត្ត​យ៉ាង​ខ្លាំង​នៅ​រាល់​បញ្ហា​ដែល​កើត​មាន​ឡើង​ក្នុង​ទីក្រុង Marseille ។ លោក​ក៏​បាន​លើក​ឡើង​ថា សូមអ្នក​គាំទ្រ​អង់គ្លេស​ទាំងអស់​មេត្តា​រក្សា​សេចក្តី​ថ្លៃថ្នូរ​របស់​ខ្លួន ។

ទោះបី​យ៉ាងណា សហព័ន្ធ​បាល់ទាត់រុ​ស្ស៊ី​បាន​បដិសេធ​ភ្លាម​ៗ​ទាក់ទង​នឹង​ការ​ចោទប្រកាន់​អ្នកគាំទ្រ​របស់​ខ្លួន​ថា​បាន​ប្រើ​អំពើ​ហិង្សា​លើ​អ្នកគាំទ្រ​អង់គ្លេស ព្រមទាំង​មិន​ទទួល​ស្គាល់​រាល់កន្លែង​បង្កជម្លោះ​នានា​ទៀត​ផង​។ ប្រធាន​សហជីព​អ្នកគាំទ្រ​បាល់ទាត់​រុ​ស្ស៊ី​លោក Aleksandr Shprigin បាន​លើក​ឡើង​ថា​៖«​ពិត​ណាស់​!​ពុំ​មាន​អំពើ​ហិង្សា​ណា​មួយ​​កើតឡើង​នោះ​ទេ ។ ខាង​អ្នកគាំទ្រ​អង់គ្លេស​គ្រាន់តែ​ក្រោកឈរ និង​រត់​ចេញ​បន្ទាប់​ពី​ការ​ប្រកួត​ចប់​តែ​ប៉ុណ្ណោះ ។ ដូច​ពួក​យើង​ឃើញ​ស្រាប់​ហើយ គឺ​ពុំ​មានការ​វាយតប់​អ្វី​ទេ ព្រោះថា​ប៉ូលិស​ក៏​ឈរ​នៅ​ទីនោះ​ដែរ​» ។ លោក Shprigin បាន​បន្ថែម​ថា សហជីព​នឹង​ដាក់​ពិន័យ​អ្នកគាំទ្រ​របស់​ខ្លួន​ដែល​បាន​ប្រព្រឹត្ត​ឥរិយាបថ​មិន​ត្រឹមត្រូវ​អំឡុង​ពេល​នោះ ។

អ្វី​ដែល​គួរ​ឱ្យ​ចាប់អារម្មណ៍​នោះ មន្ត្រី​កីឡា​រុ​ស្ស៊ី​លោក Vitaly Mutko បាន​ទម្លាក់​កំហុស​ទាំងស្រុង​ទៅ​លើ​ភាព​ទន់ខ្សោយ​ក្នុង​ការ​រៀបចំ​របស់​ប្រទេស​បារាំង និង​កង្វះ​សន្តិសុខ​នៅ​ពហុ​កីឡដ្ឋាន ដែល​ឈាន​ដល់​កើត​មាន​អំពើ​ហិង្សា​នេះ​ទៅ​វិញ ។ អាជ្ញាធរ​បារាំង​មិន​ទាន់​ចាត់វិធានការ​យ៉ាងណា​នៅឡើយ​ទេ​ជុំវិញ​ករណី​ខាងលើ​នេះ ៕