ឃាត់ខ្លួនបុរសម្នាក់ ពីបទឆបោករំលោ.ភលើសេចក្តីទុកចិត្ត
ខេត្តសៀមរាប ៖ បុរសម្នាក់ ដើរឆបោកលុយពីប្រជាពលរដ្ឋចំនួន៦នាក់ អស់ទឹកប្រាក់ចំនួន៣៥ ០០០ដុល្លា ត្រូវបានកម្លាំងការិយាល័យបទល្មើសព្រហ្មទណ្ឌ នៃ
ខេត្តសៀមរាប ៖ បុរសម្នាក់ ដើរឆបោកលុយពីប្រជាពលរដ្ឋចំនួន៦នាក់ អស់ទឹកប្រាក់ចំនួន៣៥ ០០០ដុល្លា ត្រូវបានកម្លាំងការិយាល័យបទល្មើសព្រហ្មទណ្ឌ នៃ
ខេត្តសៀមរាប ៖ បុរសម្នាក់ ដើរឆបោកលុយពីប្រជាពលរដ្ឋចំនួន៦នាក់ អស់ទឹកប្រាក់ចំនួន៣៥ ០០០ដុល្លា ត្រូវបានកម្លាំងការិយាល័យបទល្មើសព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថខេត្តហៅមកបំភ្លឺនៅការិយាល័យបទល្មើសព្រហ្មទណ្ឌនៃកងរាជអាវុធហត្ថខេត្ត រួចឃាត់ខ្លួនបញ្ជូនទៅតុលាការ តាមពាក្យបណ្តឹងរបស់ជនរងគ្រោះកាលពីវេលាម៉ោង១២និង០០នាទីថ្ងៃត្រង់ ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៦ មូលហេតុជនរងគ្រោះត្រូវបានជនសង្ស័យខ្ចីលុយ ដើម្បីទៅរកស៊ី ខណៈជនរងគ្រោះទាំង៦នាក់បានទូរស័ព្ទទៅទារលុយវិញ ស្រាប់តែជនសង្ស័យបិទទូរស័ព្ទ រួចគេចខ្លួនមកដល់ថ្ងៃ សមត្ថកិច្ចឃាត់ខ្លួនតែម្តង។
តាមសម្តីតំណាងឱ្យជនរងគ្រោះមានឈ្មោះ អ្នក សារ៉េត ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរលក់ដូរមានទីលំនៅភូមិ ដកពោធិ៍ សង្កាត់ស្លក្រាម ក្រុងសៀមរាប បានរៀបរាប់នៅមុខតុលាការខេត្តថា មុនដំបូងពួកគាត់ទាំង៦នាក់បានស្គាល់គ្នាធម្មតាដើម្បីរកស៊ី ប៉ុន្តែបុរសម្នាក់ឈ្មោះ មាស ឬទ្ធី ហៅធី ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរបើកសិប្បកម្មឡឥដ្ឋ ស្រុកកំណើត ភូមិជប់វ៉ារី ឃុំជប់វ៉ារី ស្រុកព្រះនេតព្រះ ខេត្តបន្ទាយមានជ័យ បានមកខ្ចីលុយពីពួកខ្ញុំទាំង៦នាក់ថា មិនបាច់មករកស៊ីជាមួយគេទេ ឱ្យតែលុយមក រូបគេយកទៅរកម្នាក់ឯងបានហើយ ចាំតែយកលុយចំណេញទៅ។ តំណាងជនរងគ្រោះបានរៀបរាប់បន្តថា ក្រោយពីរូបគេបានលុយពីពួកខ្ញុំហើយ ពេលនោះរូបគេបានបិទទូរស័ព្ទរហូត មកខលចូល ថាជាប់រវល់នៅជាមួយកូនសម្តេច ស ខេង បានមួយរយៈ ពួកខ្ញុំខលទៅម្តងទៀត រូបគេបានប្រាប់ថា ជាប់រវល់ទៅជួបកូន លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ បានរយៈពេលមួយអាទិត្យ ខលចូលម្តងទៀត ដើម្បីទាលុយវិញ រូបគេថា ជាប់រវល់ទៅជួបជាមួយលោក ហ៊ុន ម៉ានី ដែលជាកូនសម្តេច ហ៊ុន សែន នេះជាលេសរបស់ជនខិលខូចតែប៉ុណ្ណោះ។
តំណាងជនរងគ្រោះបានរៀបរាប់បន្តទៀតថា ក្រោយមកពួកខ្ញុំអស់ជំនឿ ក៏នាំគ្នាមកដាក់ពាក្យបណ្តឹងនៅ ការិយាល័យបទល្មើសព្រហ្មទណ្ឌនៃកងរាជអាវុធហត្ថខេត្ត ដើម្បីសុំទារលុយវិញ។ បន្ទាប់ពីបានដាក់ពាក្យបណ្តឹងរួចមក កម្លាំងការិយាល័យបទល្មើសព្រហ្មទណ្ឌនៃកងរាជអាវុធហត្ថខេត្ត ក៏បានកោះហៅបុរសនោះមកធ្វើការសួរនាំ ស្រាប់តែសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តឃាត់ខ្លួននៅកន្លែងតែម្តង។ តាមប្រភពពីកងរាជអាវុធហត្ថខេត្តបានប្រាប់ថា យោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះទាំង៦នាក់ ដែលត្រូវចាញ់បោកលុយពីជនសង្ស័យចំនួន ៣៥ ០០០ដុល្លានោះ ត្រូវបានកម្លាំងជំនាញរបស់កងរាជអាវុធហត្ថ ធ្វើការឃាត់ខ្លួនបន្ទាប់ពីបានហៅមកសួរនាំនៅកន្លែងការិយាល័យបទល្មើសព្រហ្មទណ្ឌនៃកងរាជអាវុធហត្ថខេត្ត។
ប្រភពបានបន្តថា ជនសង្ស័យមានឈ្មោះ មាស ឬទ្ធី ហៅធី ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរបើកសិប្បកម្មឡឥដ្ឋ ស្រុកកំណើត ភូមិជប់វ៉ារី ឃុំជប់វ៉ារី ស្រុកព្រះនេតព្រះ ខេត្តបន្ទាយមានជ័យ មូលហេតុខ្ចីលុយពីជនរងគ្រោះទាំង៦នាក់យកមករកស៊ី ដល់ថ្ងៃកំណត់ពួកគេបានខលទៅទា លុយវិញ ស្រាប់តែជនសង្ស័យគេចខ្លួនរហូតមកដល់ថ្ងៃចាប់ខ្លួនតែម្តង។ បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងជំនាញ រៀបចំកសាងសំណុំរឿងបញ្ជូនទៅតុលាការនៅរសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៦ ដើម្បីចាត់ការបន្ត។ គួរបញ្ជាក់ផងដែរថា មកដល់ម៉ោង៥ល្ងាច ថ្ងៃទី១០ខែមិថុនាឆ្នាំ២០១៦ ត្រូវបានតុលាការខេត្ត ផ្ញើជនសង្ស័យ ឱ្យខាងកងរាជអាវុធហត្ថយកទៅទុកនៅកន្លែងបណ្តោះអាសន្នសិន ចាំថ្ងៃស្អែកទី១១ ខែមិថុនា ឆ្នាំ២០១៦ ទើបឱ្យយកមកតុលាការម្តងទៀត ព្រោះម៉ោងនេះវាជិតយប់ទៅហើយ ដោយសាររឿងច្រើនពេក៕
ចែករំលែកព័តមាននេះ