ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេង​អនាថា និង​សុំទាន​ជិត​30​នាក់ ទទួល​អំណោយ​ពី​អ្នក​យក​ព័ត៌មាន

7 ឆ្នាំ មុន

បន្ទាយ​មាន​ជ័យ ៖ ក្មេង​អាណា​ថា និង​សុំទាន​ដែល​ភាគច្រើន​ហិតកាវ​ប្រមាណ​ជិត​30​នាក់ នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែមិថុនា ឆ្នាំ​២០១៦​នេះ បាន​ទទួល​អំណោយ​ជា​ថវិកា

បន្ទាយ​មាន​ជ័យ ៖ ក្មេង​អាណា​ថា និង​សុំទាន​ដែល​ភាគច្រើន​ហិតកាវ​ប្រមាណ​ជិត​30​នាក់ នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែមិថុនា ឆ្នាំ​២០១៦​នេះ បាន​ទទួល​អំណោយ​ជា​ថវិកា មី និង​ទឹក​សុទ្ធ ពី​អ្នក​យក​ព័ត៌មាន​ជា​ច្រើន​អង្គភាព​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ​។ អំណោយ​ដែល​អ្នក​យក​ព័ត៌មាន​យក​ចែក​ជូន​ដល់​ក្មេង​អនាថា និង​សុំទាន​នេះ​ម្នាក់​ៗ​ទទួល​បាន​មី​១៥​កញ្ចប់ ទឺ​ក​សុទ្ធ​២​ដប និង​ថវិកា ៥ ០០០​រៀល​។ អំណោយ​ទាំងអស់​ខាងលើ​បាន​មក​ពី​ការ​ចូលរួម​គ្នា​ពី​ក្រុម​អ្នក​យក​ព័ត៌មាន​ជា​ច្រើន​អង្គភាព​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត ហើយ​មី​១​កេះ​ធំ ស្មើនឹង​៦​កេះ​តូច ត្រូវ​បាន​ឧបត្ថម្ភ​ពី​សាលាក្រុង​ប៉ោយ​ប៉ែ​ត​។

គួរ​បញ្ជាក់​ថា​ក្មេង​អនាថា និង​សុំទាន​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​មាន​ច្រើន ហើយ​ក្មេង​ទាំងនោះ​ភាគច្រើន​ពេល​ថ្ងៃ​រើស​អេ​ត​ចាយ​កាយ​តាម​ធុងសំរាម និង​ដើរ​ហិតកាវ ឯ​ពេល​យប់​ដេក​អាណា​ធិ​ប​តេ​យ្យ​តាម​សំ​យ៉ាប​តូប​លក់ដូរ​របស់​អ្នកស្រុក ឬ​តាម​សំ​យ៉ាប​កាស៊ីណូ​ជាដើម​។ ការ​ធ្វើ​អំណោយ​សប្បុរស​របស់​អ្នក​យក​ព័ត៌មាន​ទៅ​លើ​ក្រុម​ក្មេង​អានា​ថា​និង​សុំទាន​ជា​សារ​មួយ​ប្រាប់​ទៅ​អាជ្ញា​ធរមាន​សមត្ថកិច្ច ក៏​ដូច​ជា​អង្គការ​សង្គម​ស៊ី​វិល​មេត្តា​ពិនិត្យ​មើល​លើ​បញ្ហា​នេះ​ផង ព្រោះថា​កុមា​ទាំងនេះ​ជា​ទំពាំង​ស្នង​ឬ​ស្សី​ទៅ​ថ្ងៃក្រោយ​ចុះបើ​ទំពាំង​ស្អុយរលួយ​ទៅ​ហើយ គ្មាន​អ្នក​យកចិត្តទុកដាក់ និង​មើលថែ​តើ​ទៅ​រួច​ដែរ​ទេ​ពាក្យ​ថា​ទំពាំង​ស្នង​ឬ​ស្សី?។ ការ​ប្រមូល​ក្មេង​អនាថា និង​សុំទាន​ពី​សំណាក់​អ្នក​យក​ព័ត៌មាន​ដើម្បី​ចែក​អំណោយ​នេះ​មិនមែន​ទើបតែ​ជា​លើក​ទី​១​ទេ គឺ​បាន​កើតឡើង​៣​ទៅ ៤​ដង​រួច​ទៅ​ហើយ​។ កន្លង​មក​ពិធី​ចែក​អំណោយ​ដ៏​ធំ​មួយ​នោះ​ក៏​ធ្លាប់​មាន​វត្តមាន​អតីត​អភិបាល​ខេត្តបន្ទាយមានជ័យ​លោក គោ​ស៊ុំ សា​រឿ​ត អញ្ជើញ​ជា​គណអធិបតី​ទៀត​ផង​៕