រាយខ្សែលួសឆក់កណ្តុរ ភ្លាត់ស្នៀតឆក់ខ្លួនឯងស្លា.ប់
ខេត្តកណ្តាល ៖ បុរសម្នាក់បានបាត់បង់ជីវិត ខណៈដើរមើលខ្សែលួសដែលខ្លួនភ្ជាប់ចរន្តអគ្គិសនី ដាក់ឆក់កណ្តុរកុំឲ្យចូលស៊ីស្រូវក៍ភ្លាត់ស្នៀតរអិលជើងដួលទៅលើ
ខេត្តកណ្តាល ៖ បុរសម្នាក់បានបាត់បង់ជីវិត ខណៈដើរមើលខ្សែលួសដែលខ្លួនភ្ជាប់ចរន្តអគ្គិសនី ដាក់ឆក់កណ្តុរកុំឲ្យចូលស៊ីស្រូវក៍ភ្លាត់ស្នៀតរអិលជើងដួលទៅលើ
ខេត្តកណ្តាល ៖ បុរសម្នាក់បានបាត់បង់ជីវិត ខណៈដើរមើលខ្សែលួសដែលខ្លួនភ្ជាប់ចរន្តអគ្គិសនី ដាក់ឆក់កណ្តុរកុំឲ្យចូលស៊ីស្រូវក៍ភ្លាត់ស្នៀតរអិលជើងដួលទៅលើខ្សែលួស បណ្តាលឲ្យឆក់ស្លាប់តែម្តង។ ហេតុការនេះបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី០៩ ខែមិថុនា ត្រង់ចំណុចកែងទំនប់តាម៉ូវស្ថិតក្នុងភូមិបឹងគ្រំក្រោម ឃុំបឹងគ្រំ ស្រុកល្វាឯម ខេត្តកណ្តាល។
ជនរងគ្រោះឈ្មោះ នុត ថន ភេទប្រុស អាយុ៥៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិកររស់នៅភូមិឃុំកើតហេតុខាងលើ។ តាមប្រភពនិយាយថានៅវេលាម៉ោង៥ល្ងាច ថ្ងៃដដែលជនរងគ្រោះបានយកអាគុយដែលមានកម្លាំង៤០អំពែមួយគ្រឿងដុំឆក់ឆ្នៃ១ និងខ្សែលួសប្រវែង ៣៤០ម៉ែត្រ ចេញពីផ្ទះទៅរាយតចរន្តភ្លើងអាគុយពទ្ធ័ជុំវិញដីស្រែរបស់ខ្លួននៅខាងក្រោយផ្ទះដូចសព្វដង ដើម្បីការពារឆក់កណ្តុរកុំឲ្យចូលស៊ីស្រូវ។
លុះដល់វេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃដដែលជនរងគ្រោះបានដើរមើល ស្រាប់តែដើរបានប្រហែល២០ម៉ែត្រចម្ងាយពីរោង ក៏រអិលជើងដួលផ្កាប់មុខទៅលើខ្សែលួសបណ្តាលឲ្យឆក់ស្លាប់នៅនឹងកន្លែងគ្មានអ្នកណាដឹង។ លុះក្រោយមកប្អូនប្រុសបង្កើតរបស់ជនរងគ្រោះ ឈ្មោះ នុត ថា យាមដីស្រូវប្រាំងក្បែរនោះមើលមកឃើញភ្លើងពិលរបស់ជនរងគ្រោះចាញ់បំភ្លឺឡើងទៅលើក៏រត់មកស្រែកហៅបងមិនឮឆ្លើយ ពេលមកដល់ស្រាប់តែឃើញបងប្រុសដួលផ្កាប់មុខដោយដៃកាន់ខ្សែលួសក៍រត់ទៅដោះអាគុយចាប់លើកបងឡើងតែហួសពេលព្រោះជនរងគ្រោះបានដាច់ខ្យល់ស្លាប់ទៅហើយ។
ក្រោយទទួលបានព័ត៌មាននេះភ្លាមសមត្ថកិច្ចជំនាញសហការណ៍ជាមួយគ្រូពេទ្យ និងនគរមូលដ្ឋានចុះទៅធ្វើកោសល្យវិច័យលើសាកសព។ បន្ទាប់ពិនិត្យរួចបញ្ជាក់ថាជនរងគ្រោះពិតជាស្លាប់ក្នុងករណីរអិលដួលទៅលើខ្សែលួសឆក់ខ្លួនឯកប្រាកដមែនមិនមានពាក់ពន្ធករណីឃាតកម្មទេ ហើយសាច់ញាតិក្រុមគ្រួសារក៏ទទួលស្គាល់ ទើបសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់សាកសពជូនក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី៕
ចែករំលែកព័តមាននេះ