ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទុក្ខ​ជាន់​លើ​ទុក្ខ​! ប្ដី​ទើប​ស្លា​.​ប់​ថ្មី​ៗ ពេល​នេះ​ផ្ទះ​ខ្ទេច​គ្មាន​ត្រឹម​មួយប៉ប្រិចភ្នែក

4 ខែ មុន
  • ភ្នំពេញ

ពិតជា​ទុក្ខ​ជាន់​លើ​ទុក្ខ​មែន ស្ត្រី​ចំណាស់​ម្នាក់​បាន​រៀបចំ​អុជ​ធូប​សែន​ថ្ងៃសីល​រួចរាល់ ក៏​បាន​យក​ចង្ហាន់​ទៅ​ប្រគេន​ព្រះសង្ឃ​នៅ​វត្ត ដើម្បី​ឧទ្ទិស​កុសលផល​បុណ្យ​ជូន​វិញ្ញាណ​ខ័​ន្ធ​ស្វាមី​របស់​គាត់​ដែល​ទើបនឹង​ទទួលមរណភាព​កាលពី​១​ខែ​មុន​នេះ​។ លុះ​ក្រោយមក ស្រាប់តែ

រាជធានី​ភ្នំពេញ ៖ ពិតជា​ទុក្ខ​ជាន់​លើ​ទុក្ខ​មែន ស្ត្រី​ចំណាស់​ម្នាក់​បាន​រៀបចំ​អុជ​ធូប​សែន​ថ្ងៃសីល​រួចរាល់ ក៏​បាន​យក​ចង្ហាន់​ទៅ​ប្រគេន​ព្រះសង្ឃ​នៅ​វត្ត ដើម្បី​ឧទ្ទិស​កុសលផល​បុណ្យ​ជូន​វិញ្ញាណ​ខ័​ន្ធ​ស្វាមី​របស់​គាត់​ដែល​ទើបនឹង​ទទួលមរណភាព​កាលពី​១​ខែ​មុន​នេះ​។ លុះ​ក្រោយមក ស្រាប់តែ​ផ្ទះ​របស់​គាត់​ត្រូវ​ភ្លើង​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​អស់ទាំង​ស្រុង​តែ​ម្ដង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១១​និង​៤០​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០២១ ស្ថិត​នៅ​ក្នុងភូមិ​ស្ពានថ្ម សង្កាត់​ស្ពានថ្ម ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។

Picture

បើ​តាម​អ្នក​ភូមិ​បាន​និយាយ​ថា ស្ត្រី​ជា​ម្ចាស់ផ្ទះ​ខាងលើ​មានឈ្មោះ ម៉េ​ត ផល្លា អាយុ​៦១​ឆ្នាំ មុខរបរ​កសិករ ចំណែក​ផ្ទះ​ដែល​ត្រូវ​ភ្លើង​ឆាបឆេះ​អស់នេះ គឺ​សង់​ពី​ឈើ​ខាងលើ​ថ្ម​ក្រោម ប្រក់​ស័ង្កសី ដែល​មាន​ទំហំ​ទទឹង​៦​ម៉ែត្រ និង​បណ្ដោយ​៨​ម៉ែត្រ ។ នៅ​ក្នុង​ហេតុ​ការណ៍​ខាងលើ នោះ ស្ត្រី​ជា​ម្ចាស់ផ្ទះ​ពុំ​បាន​រង​របួស​នោះ​ទេ ប៉ុន្តែ​ផ្ទះ​រួម​ទាំង​ទ្រព្យសម្បត្តិ​នៅ​ក្នុងផ្ទះ​ត្រូវ​បាន​ភ្លើង​ឆេះ​អស់ទាំង​ស្រុង​តែ​ម្ដង​។ ហើយ​ខណៈនោះ​អណ្តាតភ្លើង​កំពុង​តែ​ឆាបឆេះ​នោះ ពួក​គាត់​ដែល​ជា​អ្នក​ជិតខាង​ក៏​បាន​នាំ​គ្នា​ជួយ​ពន្លត់​ដែរ ប៉ុន្តែ​ពុំ​អាច​ជួយ​បាន​ទេ ព្រោះ​ភ្លើង​ឆាបឆេះ​លឿន​ខ្លាំង​ពេក​។

Picture

ប្រភព​ដដែល​បាន​បន្ត​ថា នៅ​មុន​ពេល​កើតហេតុ គឺ​ស្ត្រី​ជា​ម្ចាស់ផ្ទះ​បាន​រៀបចំ​ដុត​ធូប​សែន​ថ្ងៃសីល​នៅ​លើ​ផ្ទះ​រួចរាល់ ទើប​រៀបចំ​ចង្ហាន់​ទៅ​ប្រគេន​ព្រះសង្ឃ​នៅ​វត្ត ដើម្បី​ឧទ្ទិស​កុសលផល​បុណ្យ​ជូន​ព្រលឹង​វិញ្ញាណក្ខន្ធ​ប្ដី​របស់​គាត់​ដែល​ទើបនឹង​ស្លា​.​ប់​កាលពី​១​ខែ​មុន ។ លុះ​ក្រោយមក ក៏​ស្រាប់តែ​មាន​អណ្តាតភ្លើង​ឆាបឆេះ​ផ្ទះ​យ៉ាង​សន្ធោសន្ធៅ​តែ​ម្ដង ដែល​ដំបូង​គេ​សង្ស័យ​ថា បណ្ដាល​មក​ពី​កម្ទេច​ភ្លើង​ធូប​ដែល​គាត់​ដុត​សែន​នោះ​។

ប្រភព​ដដែល​បន្ត​ទៀត​ថា ប៉ុន្តែ​ក្រោយមក នគរបាល​បាន​ធ្វើការ​ស្រាវជ្រាវ ទើប​រក​ឃើញ​ថា ការ​ឆាបឆេះ​ខាងលើ​នោះ គឺ​បណ្ដាល​មក​ពី​ឆ្លង​ចរន្តអគ្គិសនី ពុំ​មែន​បណ្ដាល​មក​ពី​ភ្លើង​ធូប​ឡើយ ហើយ​ពិតជា​គួរ​ឲ្យ​អាណិត​គាត់​ខ្លាំង​ណាស់ ដែល​គាត់​ត្រូវ​ជួប​ទុក្ខ​ជាន់​លើ​ទុក្ខ​បែប​នេះ ។

Picture

ចំណែក​នគរបាល​បាន​ប្រាប់​ដែរ​ថា ផ្ទះ​ខាងលើ គឺជា​ផ្ទះ​ឈើ ដូច្នេះ​ឆេះ​លឿន​ណាស់ ហើយ​ភ្លាម​ៗ​នោះ អាជ្ញាធរ​ក៏​បាន​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​ឲ្យ​ចេញ​អន្តរាគមន៍​ភ្លាម​ៗ​ដែរ ប៉ុន្តែ​ដោយសារ​នៅ​ឆ្ងាយ ទំ​រាំ​ទៅ​ដល់​នោះ គឺ​ភ្លើង​បាន​ឆេះ​ខ្ទេច​អស់​បាត់​ទៅ​ហើយ​។ ទោះបីជា​បែប​ណា ក្រុម​ពន្លត់​អគ្គិភ័យ​បាន​ប្រើប្រាស់​រថយន្ត​ពន្លត់​ធ្វើការ​បាញ់​ពន្លត់ និង​ទប់ស្កាត់​មិន​ឲ្យ​ឆេះ​រាលដាល​ដល់​ផ្ទះ​អ្នក​ផ្សេង​ទៀត​ឡើយ​៕

Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture