ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ចប់​ទណ្ឌកម្ម​លើ​វិធាន​រក្សា​ការពារ​ពី​អឺរ៉ុប អង្ករ​កម្ពុជា ​នឹង​មាន​ទីផ្សារ​កាន់តែ​ល្អ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ទណ្ឌកម្ម​លើ​វិធាន​រក្សា​ការពារ (Safeguard Measurement) ចំនួន ៣​ ឆ្នាំ របស់​សហភាព​អឺរ៉ុប​ចំពោះ​អង្ករ​ដែល​មាន​ប្រភព​ពី​កម្ពុជា ​និង​ភូមា…

រាជធានី​ភ្នំពេញ​ ៖ ទណ្ឌកម្ម​លើ​វិធាន​រក្សា​ការពារ (Safeguard Measurement) ចំនួន ៣​ ឆ្នាំ របស់​សហភាព​អឺរ៉ុប​ចំពោះ​អង្ករ​ដែល​មាន​ប្រភព​ពី​កម្ពុជា ​និង​ភូមា នឹង​បញ្ចប់​នៅ​ខែមករា ​ឆ្នាំ ​២០២២ ​ខាង​មុខ​ ។ អ្នកជំនួញ​អង្គរ​សង្ឃឹមថា ទីផ្សារ​សហគមន៍​អឺរ៉ុប ​នឹង​ត្រូវ​បន្ត​កើនឡើង និង​វិល​ទៅ​រក​ប្រក្រតី​ភាព​វិញ​ដោយ​នាំ​ចូល​ដោយ​សេរី គ្មាន​ការ​បង់ពន្ធ​អាករ​នាំ​ចូល បន្ទាប់​ពី​ការ​បញ្ចប់​នូវ​ការ​ដាក់​ទណ្ឌកម្ម​លើ​វិធាន​រក្សា​ការពារ (Safeguard Measurement) ចំនួន ៣ ​ឆ្នាំ ដល់​កាលកំណត់​នៅ​ថ្ងៃ​ទី​ ១៩ ខែមករា ឆ្នាំ​ ២០២២​ ។

លោក លន់ ​យ៉េ​ង អគ្គលេខាធិការ​សហព័ន្ធ​ស្រូវ​អង្ក​រក​ម្ព​ជា​ បានឱ្យ​ដឹង​ថា ការ​ដាក់​ទណ្ឌកម្ម​លើ​វិធាន​រក្សា​ការពារ​នេះ មិនមែន​ដាក់​តែ​កម្ពុជា ​នោះ​ទេ នៅ​មាន​អង្ករ​របស់​ភូមា​ ។ លោក​ថា​ ការ​ដាក់​ទណ្ឌកម្ម​នេះ​មិនមែន​ជា​រឿង​នយោបាយ​នោះ​ទេ គឺជា​រឿង​បច្ចេកទេស​នៅ​លើ​វិស័យ​ស្រូវ​អង្ករ​ដែល​ប្រជាជន​រស់នៅ​សហគមន៍​អឺរ៉ុប​គាត់​តវ៉ា ការ​នាំ​ចូល​អង្ករ​ពី​កម្ពុជា ​និង​ប្រទេស​ភូមា​ទៅ​ធ្វើ​ឱ្យ​គាត់​ខាតបង់​នូវ​អត្ថប្រយោជន៍​ទៅ​វិញ​ទេ​ ។

ក្រសួងពាណិជ្ជកម្ម កន្លង​ម​បាន​ចាត់​ទុក​ការ​សម្រេច​ដាក់​វិធានការ​ការពារ​ទីផ្សារ​ដោយ​សហភាព​អឺរ៉ុប​មក​លើ​អង្ករ​ដែល​មាន​ប្រភព​ដើម​មក​ពី​កម្ពុជា​ថា មាន​ឥទ្ធិពល​គ្រប់គ្រាន់​សម្រាប់​ដកហូត​ចំណូល​របស់​កសិករ​ក្រីក្រ​កម្ពុជា​និង​ជា​អាវុធ​សម្រាប់​ធ្វើឃាត​កសិករ​និង​ក្រម​គ្រួសារ​ដែល​កំពុង​ជាប់បំណុល​ជាមួយ​ និង​ស្ថាប័ន​ឥណទាន​ដែល​បាន​ផ្តល់​ប្រាក់​កម្ចី​ដល់​ពួក​គត់​ ។

លោក​ឧកញ៉ា ហ៊ុន ឡាក់ ​ប្រធាន​ក្រុមប្រឹក្សាភិបាល​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ថ្មី​ៗ​នេះ​លើក​ឡើង​ថា ការ​នាំ​ចេញ​អង្ករ​ក្នុង​រយៈពេល ១១​ ខែ នៃ​ឆ្នាំ​ ២០២១ នេះ​បាន​ចំនួន ៥៣២ ១៧៩ តោន ដែល​គិត​ជា​ទឹកប្រាក់​មាន​ចំនួន​ជាង ៣៦៦​ លាន​ដុល្លារ​សហរដ្ឋអាមេរិក ដែល​បរិមាណ​នាំ​ចេញ​នេះ​មានការ​ធ្លាក់​ចុះ​ចំនួន​ជិត​ ១២% បើ​ប្រៀបធៀប​ទៅ​នឹង​រយៈពេល​ដូច​គ្នា​ក្នុង​ឆ្នាំ ​២០២០​ ។ ប្រទេស​ដែល​ទិញ​អង្ករ​កម្ពុជា​ច្រើន​ជាងគេ​គឺ សាធារណរដ្ឋ​ប្រជាមានិត​ចិន ចំនួន ៥០% នៃ​ការ​នាំ​ចេញ​សរុប ស្មើរ​នឹង​បរិមាណ​ចំនួន ២៥៦ ២៤៤​តោន ការ​នាំ​ចេញ​ទៅ​កាន់​សហគមន៍​អឺរ៉ុប​ចំនួន ២៥% ឬ ១៣៤ ៤៣៨ ​តោន ការ​នាំ​ចេញ​ទៅ​កាន់​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ជា​ពិសេស ម៉ា​ឡេ​ស៊ី ព្រុយ​ណេ និង​សិង្ហ​បុ​រី​បាន​ចំនួន ៥៤ ៣៥០ តោន​ ឬ ១០% សម្រាប់​គោលដៅ​ផ្សេង​ក្នុង​នោះ មាន​ប្រទេស​ហ្កា​ប៊ុ​ង អូស្ត្រាលី ណូ​វែ​លសេ​ឡង់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ