ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាការិនី​ជើងខ្លាំង​ហុ​ក​គី​​ទាំង​១១​នាក់ ត្រៀមខ្លួន​សារ​ជា​ថ្មី

2 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានីភ្នំពេញ ៖ ក្រោយ​ពី​ខកខាន​អស់​មួយ​រយៈ ពេល​នេះ កីឡាការិនី​ជម្រើសជាតិ​ផ្នែក​កីឡា​ហុ​ក​គី ដែល​សុទ្ធតែ​ជានា​រី​ទាំង​១១​

​រាជធានីភ្នំពេញ ៖ ក្រោយ​ពី​ខកខាន​អស់​មួយ​រយៈ ពេល​នេះ កីឡាការិនី​ជម្រើសជាតិ​ផ្នែក​កីឡា​ហុ​ក​គី ដែល​សុទ្ធតែ​ជានា​រី​ទាំង​១១​នាក់ ត្រូវ​បាន​ត្រឡ​ប់​មក​ហ្វឹកហាត់​ជា​ថ្មី​វិញ​ហើយ ដោយ​បាន​ទាំង​កំណត់​ការ​បង្វឹក​សម្រាប់​ឆ្នាំ​២០២២ ឆ្ពោះទៅ​ស៊ី​ហ្គេ​ម​នៅ​កម្ពុជា និង​ឆ្ពោះទៅ​ព្រឹត្តិការណ៍​ប្រកួត​ជើងឯក​នារី​ផ្នែក​ហុ​ក​គី ក្នុង​ពេល​ខាង​មុខ​។ លោក កាំ​ង សុធា អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ហុ​ក​គី​កម្ពុជា បាន​បញ្ជាក់​ថា សហព័ន្ធ​បាន​ប្រកួត​ធ្វើតេស្ដ​គុណភាព​បច្ចេកទេស ក្រុមកីឡា​ការិនី​ជម្រើសជាតិ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ កាលពី​ថ្ងៃ​ទី​២៣-២៤ ខែធ្នូ ឆ្នាំ​២០២១ ដើម្បី​ស្វែងរក​កីឡាការិនី​ប្រកបដោយ​បច្ចេកទេស​ល្អ​ៗ ត្រៀម​ប្រមូលផ្ដុំ​ហ្វឹកហាត់ សម្រាប់​ឆ្នាំ​២០២២​។

លោក​អគ្គលេខាធិការ​បន្ថែម​ទៀត​ថា នេះ​ជា​ការ​ធ្វើតេស្ដ​រៀង​រាល់​ឆ្នាំ ដោយ​គោរព​តាម​បទដ្ឋាន​បច្ចេកទេស​របស់​កីឡា​ហុ​ក​គី តាម​រយៈ​ការ​ប្រកួត​រវាង​ក្រុមកីឡា​ការិនី​ជម្រើសជាតិ និង​កីឡាការិនី​មួយ​ចំនួន ដែល​សហព័ន្ធ​បាន​ជ្រើសរើស មក​ពី​បណ្ដា​ក្លិប​នានា​។

លោក កាំ​ង សុធា សង្កត់ធ្ងន់​ថា ការ​ប្រកួត​ធ្វើតេស្ដ​នេះ គឺ​ដើម្បី​ប្រកួតប្រជែង​គ្នា និង​សម្រិតសម្រាំង​រក​កីឡាការិនី ដែល​មាន សមិទ្ធផល​ល្អ​ៗ ហើយ​សហព័ន្ធ​នឹង​បន្ដ​រក្សា​ទុក សម្រាប់​ប្រមូលផ្ដុំ​ហ្វឹកហាត់​ក្រុម​ជម្រើសជាតិ ឆ្នាំ​២០២២ ខណៈ​កីឡាការិនី​ណា​ដែល​ធ្លាក់​ចុះ​គុណភាព​បច្ចេកទេស សហព័ន្ធ​នឹង​ផ្លាស់​ប្ដូរ ស្រប​តាម​និយាម​បច្ចេកទេស​របស់​កីឡា​ហុ​ក​គី​។ សម្រាប់​កីឡាការិនី ដែល​មិន​បាន​ជាប់​ឈ្មោះ​ប្រមូលផ្ដុំ​ជម្រើសជាតិ ឆ្នាំ​២០២២​នោះ សហព័ន្ធ​បាន​លើកទឹកចិត្ត ដោយ​គប្បី​ប្រឹងប្រែង​បន្ត​ការ​ហ្វឹកហាត់​ឲ្យ​បាន​ល្អ​ប្រសើរ​ឡើង​វិញ ក្នុង​គោលដៅ​បន្ថែម​ឲ្យ​បាន​នូវ​កម្រិត​សមត្ថភាព​បច្ចេកទេស និង​គុណ​ផល​របស់​ខ្លួន ក្នុង​ការ​ចូលរួម​ប្រកួតប្រជែង នា​ឆ្នាំ​បន្ទាប់​។

អគ្គលេខាធិការ​រូប​នេះ គូសបញ្ជាក់​ចុង​ក្រោយ​ថា ប្រភេទ​កីឡា​កីឡា​អូ​ឡាំ​ពិ​ក​របស់​កម្ពុ​ជាមួយ​នេះ តាម​ពិត​ទៅ គឺ​មាន​ទាំង​ក្រុម​កីឡាករ និង​ក្រុមកីឡា​ការិនី ប៉ុន្តែ​ដោយសារ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ផ្ដល់​ការ​ឧបត្ថម្ភ​លើ​គោលការណ៍ ប្រមូលផ្ដុំ​ហ្វឹកហាត់​ជម្រើសជាតិ​សម្រាប់​តែ​ក្រុមកីឡា​ការិនី​ប៉ុណ្ណោះ ដែល​មាន​១១​នាក់ និង​គ្រូបង្វឹក ២​នាក់​។ ជាមួយ​គ្នា​នោះ គណៈកម្មាធិការ​ធិ​ការ​ជាតិ​រៀបចំ​ការ​ប្រកួត​កីឡា​អាស៊ី​អាគ្នេយ៍ លើក​ទី​៣២ ឆ្នាំ​២០២៣ ហៅ​កាត់ គ​.​ជ​.​ប​.​អ (CAMSOC) បាន​ផ្ដល់​គ្រូបង្វឹក​បរទេស​កម្រិត​ខ្ពស់​មួយ​រូប ដើម្បី​ជំរុញ​ឲ្យ​ការ​ហ្វឹកហាត់​នេះ កាន់តែ​ប្រកបដោយ​គុណភាព​ខ្ពស់ ក្នុង​ប្រយោជន៍​គោលដៅ​ត្រៀម​ឆ្ពោះទៅ​ទទួល​រៀបចំ​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម លើក​ទី​៣២ ឆ្នាំ​២០៣ ជា​ប្រវត្តិសាស្ត្រ​ជា​លើក​ដំបូង​របស់​ព្រះរាជាណាចក្រ​កម្ពុជា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ