ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​ជួប​គ្រោះ​បញ្ជូន​ទៅ​ពេទ្យ លុះ​គ្រូពេទ្យ​ដោះ​អាវ​លាង​របួស​បែកធ្លាយ​ខ្ទេច

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

មាន​បុរស​ម្នាក់​បាន​ជិះ​ម៉ូតូ​ក្នុង​ល្បឿន​លឿន ហើយ​ក៏​ជ្រុល​ទៅ​បុក​លូ​បណ្តាល​ឱ្យ​រង​របួសធ្ងន់ ហើយក​ត្រូវ​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក លុះ​ពេល​គ្រូពេទ្យ​លាង​របួស​នោះ ស្រាប់តែ

ខេត្តបន្ទាយមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា មាន​បុរស​ម្នាក់​បាន​ជិះ​ម៉ូតូ​ក្នុង​ល្បឿន​លឿន ហើយ​ក៏​ជ្រុល​ទៅ​បុក​លូ​ដាក់​ក្បែរផ្លូវ​ដែល​ជា​សញ្ញា​បន្ថយល្បឿន បណ្តាល​ឱ្យ​រង​របួសធ្ងន់ ហើយក​ត្រូវ​បាន​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក លុះ​ពេល​គ្រូពេទ្យ​លាង​របួស​នោះ ស្រាប់តែ​ប្រទះ​ឃើញ​គ្រឿន​.​ញៀន​លាក់​ទុក​ក្នុង​ខ្លួន​ចំនួន​០៧​កញ្ចប់​តែ​ម្តង ។

សេចក្តីរាយការណ៍​បន្ត​ថា ហេតុការណ៍​ខាងលើ​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី កាល​ថ្ងៃ​ទី​២៤ ខែធ្នូ ឆ្នាំ​២០២១ នៅ​ចំណុច​មុខ​ខ្លោងទ្វារ​ផ្លូវ​ចូល​វត្ត​ហេម​វន្ត​បឹង​ត្រកួន ផ្លូវជាតិ​លេខ​២៥៦៣ ស្ថិត​ក្នុងភូមិ​ត្រពាំង​សំរោង ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ ។

បើ​តាម​សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​កើតហេតុ​ខាងលើ គឺ​មាន​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ដែល​បង្ក​ឡើង​ដោយ​ខ្លួនឯង ហើយ​ជន​រង​គ្រោះ​មានឈ្មោះ គៀត ប៊ុត ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ មាន​ទីលំនៅ​មិន​ពិតប្រាកដ (​មិនមែន​ប្រជាពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន​នោះ​ទេ​) ដោយ​បាន​មក​ស្នាក់​នៅ​ក្នុងភូមិ​ត្រពាំង​សំរោង ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ ដែល​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ឃ្លិ​ច ពណ៌​ស ស៊េរី​ឆ្នាំ​២០១១ ទិស​ដៅ​ពី​លិចទៅ​កើត លុះ​មក​ដល់​ចំណុច​កើតហេតុ ក៏​បាន​ជ្រុល​ចង្កូត​បុក​លូ​ដាក់​លើ​ផ្លូវ ដែល​មាន​សញ្ញា​បន្ថយល្បឿន បណ្ដាល​ឱ្យ​រង​របួស​បែក​មុខ​ខាងឆ្វេង និង​ម៉ូតូ​ត្រូវ​ខូច​មួយ​កំណាត់​មុខ​។

សមត្ថកិច្ច​បន្ត​ថា បន្ទាប់​មក ជន​រង​គ្រោះ​ត្រូវ​បាន​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​គោក​រមៀត ដឹក​យក​ទៅ​មណ្ឌល​សុខភាព​បឹង​ត្រកួន ក្រោយ​ម​ក​គ្រូពេទ្យ​បាន​ដោះ​អាវ ដើម្បី​ពិនិត្យ​លើ​ខ្លួន​ជន​រង​គ្រោះ ស្រាប់តែ​ប្រទះ​ឃើញ​ថ្នាំ​.​ញៀន​គ្រាប់ ដែល​មាន​អក្សរ WY ចំនួន​០៧​កញ្ចប់​ស្មើនឹង​៦៦​គ្រាប់ និង​ម្ស៉ៅ​ក្រាម​ស​.​ថ្លា ០១​កញ្ចប់​ទៀត ដែល​ដាក់​ក្នុង​កាបូប​ពណ៌​ខ្មៅ ដោយ​ជន​រូប​នេះ​បាន​ទិញ​យក​មក​ពី​ក្រុង​ប៉ោយ​ប៉ែ​ត​។

ក្រោយ​ពី​សួរ​ចម្លើយ​រួច នៅ​ថ្ងៃ​ទី​២៥ ខែធ្នូ ឆ្នាំ​២០២១ សមត្ថកិច្ច​បាន​រៀបចំ​សំណុំរឿង​បញ្ជូន​ខ្លួន​ជនសង្ស័យ និង​វត្ថុ​តាង ទៅ​កាន់​ស្នងការ​រ​ដ្ឋា​ន​នគរបាល​ខេត្តបន្ទាយមានជ័យ ដើម្បី​អនុវត្ត​បន្ត​តាម​នីតិវិធី​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ