ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេងស្រី ២នាក់ បងប្អូនជីដូនមួយ នាំគ្នាជិះចាន​ជ័រ​លាយស៊ីម៉ង់ បេះផ្កាឈូក ក្នុងស្រះទឹក ​លង់ស្លា.ប់ ទាំង២នាក់

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

បន្ទាយមានជ័យ៖ ក្មេងស្រី០២នាក់ ម្នាក់អាយុ ១០ឆ្នាំ និងម្នាក់ទៀត អាយុ ០៩ឆ្នាំ ជាបងប្អូនជីដូនមួយនឹងគ្នា បាន​បាត់បង់ជីវិត ខណៈពេលជិះចានជ័រ…

បន្ទាយមានជ័យ៖ ក្មេងស្រី០២នាក់ ម្នាក់អាយុ ១០ឆ្នាំ និងម្នាក់ទៀត អាយុ ០៩ឆ្នាំ ជាបងប្អូនជីដូនមួយនឹងគ្នា បាន​បាត់បង់ជីវិត ខណៈពេលជិះចានជ័រ សម្រាប់លាយស៊ីម៉ងត៍ បេះផ្កាឈូក ក្នុងស្រះទឹក ហើយលិច​។ ហេតុការណ៍​បង្កឲ្យភ្ញាក់ផ្អើលនេះ បានកើតឡើង នៅវេលាម៉ោង ០៣ និង ៣០នាទី រសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ នៅភូមិទ្រាស ឃុំគោកកឋិន ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

នគរបាល បានឲ្យដឹងថា ក្មេងស្រីរងគ្រោះទាំង ០២នាក់ ម្នាក់ឈ្មោះ ស្រឿង លីដា ភេទស្រី អាយុ ១០ឆ្នាំ​និងម្នាក់ទៀត ឈ្មោះ ឡូ ស្រីនឹង ភេទស្រី អាយុ ០៩ឆ្នាំ។ ទាំង ០២នាក់ ជាបងប្អូនជីដូនមួយនឹងគ្នា មាន​ទីលំនៅ ក្នុង​ភូមិទ្រាស ឃុំគោកកឋិន ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

ប្រភពដដែល បានបញ្ជាក់ថា មុនពេលកើតហេតុ កុមារី​រងគ្រោះទាំង ០២នាក់ខាងលើ ត្រូវបានជីដូន ប្រើឲ្យទៅបេះផ្កាឈូក ដើម្បីយកមកថ្វាយព្រះ ព្រោះជាថ្ងៃពេញបូណ៌មី។ បន្ទាប់មក ក្មេងរងគ្រោះ ក៏បានបបួលគ្នា ០២នាក់បងប្អូន ទៅបេះផ្កា​ឈូក នៅក្នុងស្រះទឹកសហគមន៍ នៅជិតផ្ទះ ដោយជិះចានជ័រ សម្រាប់លាយស៊ីម៉ង់ត៍ទាំង ០២នាក់។ ពេលជិះ​ដល់កណ្តាលស្រះទឹក ចានជ័រ បានក្រឡាប់ បណ្តាលឲ្យ​លង់​តែម្តង។ ស្របពេលនោះ យាយរបស់កុមារី បានស្រែកហៅអ្នកជិតខាងឲ្យជួយ  រួចហើយ ក៏បានស្រង់យកជនរងគ្រោះទាំង ០២នាក់ យកទៅសង្គ្រោះនៅមណ្ឌលសុខភាព ឃុំគោកកឋិន តែមិនអាចសង្គ្រោះបាន។

ឪពុកម្តាយ មិនអស់ចិត្ត ក៏បានបញ្ជូនទៅសង្រោះបន្ត លុះដឹកទៅដល់មន្ទីរពេទ្យឯកជន នៅឃុំភូមិថ្មី  នៅតែមិនអាច​ជួយសង្រ្គោះបាន ព្រោះក្មេងស្រីទាំង ០២នាក់ បានស្លា.ប់ តាំងពីស្រង់ពីទឹក មកម្លេះ ទើបដឹកស.ព ត្រឡប់មកផ្ទះវិញ ដើម្បីធ្វើបុណ្យតាមប្រពៃណី ទាំងក្តីសោកស្តាយជាពន់ពេក​៕ ណុប រក្សា​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ