ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាំ​យ៉ុ​ង​ដឹក​បន្លែ​បុក​កម្មករ​ចាក់ក​ជ្រូក ស្លា.ប់​នៅ​កន្លែង​កើតហេតុ

8 ឆ្នាំ មុន

ខេត្តពោធិសាត់ ៖ បុរស​ជា​កម្មករ​កា.ប់​ជ្រូក​ម្នាក់​ត្រូវ​រថយន្ត​ដឹក​បន្លែ​បុក​ស្លា.ប់​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ត្រង់​ចំណុច​ភូមិ​ផ្សារ ឃុំ​អន្លង់​ត្នោត ស្រុក​ក្រគរ ខេត្តពោធិសាត់

ខេត្តពោធិសាត់ ៖ បុរស​ជា​កម្មករ​កាប់​ជ្រូក​ម្នាក់​ត្រូវ​រថយន្ត​ដឹក​បន្លែ​បុក​ស្លាប់​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ត្រង់​ចំណុច​ភូមិ​ផ្សារ ឃុំ​អន្លង់​ត្នោត ស្រុក​ក្រគរ ខេត្តពោធិសាត់ កាលពី​វេលា​ម៉ោង​០២​និង​៤៥​នាទី​យប់ ឈាន​ចូល​ថ្ងៃ​ទី​០៧​ខែ មិថុនា​ឆ្នាំ ២០១៦ ខណៈ​ពេល​កំពុង​ជិះ​ម៉ូតូ​ដឹក​កញ្ឆេរ​ទៅ​កាប់​ជ្រូក​នៅ​ទី​សត្តឃាត​ផ្សារ​សាមគ្គី​ស្រុក​ក្រគរ​។ តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​នៅ​ទីនោះ​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ ឈូក ដា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជា​កម្មករ​កាប់​ជ្រូក​រស់នៅ​ភូមិ​ប៉​ប៉ិត ឃុំ​អន្លង់​ត្នោត ស្រុក​ក្រគរ ជិះ​ម៉ូតូ​ម៉ាក​សង់​កូរ៉េ​គ្មាន​ស្លាក​លេខ​។ចំណែក​រថយន្ត​ម៉ាក​សាំ​យ៉ុ​ង​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2N-3884 បើកបរ​ដោយ​ឈ្មោះ រ៉េ​ត កើ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ រស់នៅ​ភូមិ​របោះ​រាំង ឃុំ​អូរ​តា​ប៉ោង ស្រុក​បាកាន​។

នៅ​យប់​នោះ​ជន​រង​គ្រោះ​បាន​ក្រោក​ពី​យប់​ជិះ​ម៉ូតូ​ដឹក​កញ្ឆេរ​ដែល ក្នុង​កញ្ឆេរ​នោះ​មានកាំបិត​ពូថៅ​ដើម្បី​ទៅ​ចាក់ក​ជ្រូក​នៅ​ទី​សត្តឃាត​ផ្សារ​សាមគ្គី ស្រុក​ក្រគរ​ដូច​សព្វដង​។ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ទៅ​ដល់​ចំណុច​កើតហេតុ​ស្រាប់តែ​មាន​រថយន្ត​ម៉ាក​សាំ​យ៉ុ​ង​ដឹក​បន្លែ​បោះពួយ​យ៉ាង​លឿន​មក​ពីក្រោយ មក​បុក​ទាំង​កំរោល​តែ​ម្ដង​បណ្ដាល​ឲ្យ​ជន​រង​គ្រោះ​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ​។ ឃើញ​ហេតុការណ៍​បែប​នេះ​អ្នក​បើករថយន្ត​បាន​គេចខ្លួន​បាត់​ស្រមោល​។ រថយន្ត​បង្ក​គ្រោះថ្នាក់ និង​ម៉ូតូ​សមត្ថកិច្ច​បាន​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ក្រគរ​ដើម្បី​ដោះស្រាយ​តាម​ច្បាប់​ចរាចរណ៍​ផ្លូវគោក​។ ចំណែក​សា​សព​របស់​ជន​រង​គ្រោះ​ត្រូវ​បាន​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​នៃ​សព​ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕