បបន្ទាយមានជ័យ ៖ អាជ្ញាធរមានសមត្ថកិច្ចកម្ពុជាបានចាប់បញ្ជូនខ្លួនជនអន្តោរប្រវេសន៍ជនជាតិថៃចំនួន៣៩នាក់ ដែលលួចលាក់ធ្វើការដោយខុសច្បាប់ នៅប្រទេសកម្ពុជាដែលប្រគល់ជូនអាជ្ញាធរថៃមកទទួលយក នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យបានប្រាប់ថា៖ ជនអន្តោរប្រវេសន៍ជនជាតិថៃចំនួន៣៩នាក់ ស្រី១៧នាក់ ដែលត្រូវបានប្រគល់ជូនអាជ្ញាធរភាគីថៃមកទទួលយកនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែតត្រូវបានកម្លាំងសមត្ថកិច្ចកម្ពុជាឃាត់នៅខេត្តព្រះសីហនុ ចំនួន៣២នាក់ រាជធានីភ្នំពេញចំនួន០៧នាក់ ។

លោកបានបញ្ជាក់ថា ៖ ជនអន្តោរប្រវេសន៍ថៃដែលត្រូវសមត្ថកិច្ចកម្ពុជាឃាត់ដោយស្នាក់លួចលាក់ធ្វើការដោយខុសច្បាប់នៅកម្ពុជាហើយត្រូវបានដែលត្រូវបានឃាត់ខ្លួនបានចំនួន៣៩នាក់ ស្រី១៧នាក់ ហើយត្រូវបានប្រគល់ជូនអាជ្ញាធរភាគីថៃមកទទួលយកនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែតដែលឈមច្រកខ្លោងលឹកប្រទេសថៃ ។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានបញ្ជាក់ថា ៖ ឆ្នាំ២០២១នេះ អាជ្ញាធរកម្ពុជាបានចាប់ជនអន្តោរប្រវេសន៍ថៃប្រគល់អោយអាជ្ញាធរភាគីថៃចំនួន៥លើកហើយ កាលពីលើកទី១.នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ ចាប់ប្រគល់ជូនចំនួន៦៧នាក់ ស្រីចំនួន២៤នាក់ លើកទី២.ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ ចាប់ប្រគល់ជូនចំនួន១០៣នាក់ មានវិជ្ជមានកូវីដ១៩ចំនួន៣៤នាក់ ស្រី១២នាក់ លើកទី៣.នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២១ចាប់ប្រគល់ជូនចំនួន១៤៣នាក់ លើកទី៤.នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ចាប់ប្រគល់ជូនចំនួន២៥នាក់ស្រី១១នាក់ លើកទី៥.នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ចាប់ប្រគល់ជូនចំនួន៣៩នាក់ស្រី១៧នាក់ ៕


ចែករំលែកព័តមាននេះ