ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីតអនុប៉ុស្តិ៍ប៉ូលិសសង្កាត់ស្រះចក ជួញដូរគ្រឿងញៀ.ន និងបក្ខពួក ត្រូវកាត់ទោសដាក់ពន្ធនាគារ ២-៦ ឆ្នាំ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ​៖ លោក ហុង សុគុណវឌ្ឍនា ​ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២​០២១ នេះ បានប្រកាសសាលក្រមផ្តន្ទាទោសលើសំណុំរឿង.ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន…

រាជធានីភ្នំពេញ​៖ លោក ហុង សុគុណវឌ្ឍនា ​ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២​០២១ នេះ បានប្រកាសសាលក្រមផ្តន្ទាទោសលើសំណុំរឿង.ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ដែលមានជនជាប់សរុបទាំង​ ៩​នាក់ ជាប់ពន្ធនាគារពី ២ឆ្នាំ ដល់ ៦ឆ្នាំ។ ក្នុងនោះ មានម្នាក់ ជាអតីតអនុប្រធានប៉ុស្តិ៍​នគរបាលរដ្ឋបាលសង្កាត់​ស្រះចក ខណ្ឌដូនពេញ ត្រូវតុលាការ ផ្តន្ទាទោស ដាក់ពន្ធនាគារ ៥ឆ្នាំ។

ជនជាប់ចោទទី១.ឈ្មោះ ហ៊ីង តុលា ភេទប្រុស អាយុ ៤១​ឆ្នាំ​ អតីតអនុប្រធាននប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក ខណ្ឌដូនពេញ ដាក់ពន្ធនាគារកំណត់ ៥ឆ្នាំ។ ២.ឈ្មោះ សុង ដេត ភេទប្រុស អាយុ ២៣ឆ្នាំ ដាក់ពន្ធនាគារ ៦ ឆ្នាំ។ ចំណែក​ ៧នាក់ទៀត ត្រូវតុលាការផ្តន្ទាទោស ដាក់ពន្ធនាគារ ម្នាក់ៗ ២ឆ្នាំ រួមមាន៖ ១.ឈ្មោះ សាន សីហា ភេទប្រុស អាយុ ៤០ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ក្រុម៣៩ ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ​។ ២.ឈ្មោះ វណ្ណៈ ចាន់ថា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ ជាងសំណង់ ស្នាក់នៅបន្ទប់ជួល ក្រុម៣៩ ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ​។ ៣.ឈ្មោះ ស សិលា ភេទប្រុស អាយុ ៣៦ឆ្នាំ មុខរបរ ជាងសំណង់ ស្នាក់នៅបន្ទប់ជួល ក្រុម៣៩ ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ​។ ៤.ឈ្មោះ រស់ យ៉ា ភេទប្រុស អាយុ ៣៦ឆ្នាំ មុខរបរ រត់កង់បី ស្នាក់នៅបន្ទប់ជួល ក្រុម៣៩ ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ​។ ៥.ឈ្មោះ ហុក សុខឡេង ភេទប្រុស អាយុ២៥ ឆ្នាំ មុខរបរ រត់ PassApp ស្នាក់នៅបន្ទប់ជួល ក្រុម៣៩ ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ​។ ៦.ឈ្មោះ សួន បូរ៉ា ភេទប្រុស អាយុ៣៩ ឆ្នាំ មុខរបរ កម្មករ ស្នាក់ នៅបន្ទប់ជួល ក្រុម៣៩ ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ ។ ៧.ឈ្មោះ ទី ចាន់ណាក់ ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរ និងស្នាក់​នៅ មិនពិតប្រាកដ​។

សាលក្រមបានផ្តន្ទាទោសជនជាប់ចោ​ទ ៧​នាក់ ដែល​ដាក់ពន្ធនាគារ ក្នុងម្នាក់ៗ ២ឆ្នាំ គឺក្រោមការចោទប្រកាន់ពីបទ.ជួញដូរ ចាត់ចែង និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ២០៩​កញ្ចប់ ប្រព្រឹ​ត្តកាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ២១ និង ១៥ នាទី នៅចំណុចក្តាន់ពីរ R6 តាម​ផ្លូវរថភ្លើង ក្រុម៣៩ ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ​។

សូមបញ្ជាក់ថា កាលវេលាម៉ោង ១១​យប់ ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ​២០២០ កម្លាំងជំនាញបានសហការជាមួយគណៈបញ្ជាការឯក​ភាពខណ្ឌ បើកកិច្ចប្រតិបត្តិការ ចុះធ្វើរដ្ឋាបាលឆែកឆេរ ទីតាំងនៅម្តំផ្លូវរទេះភ្លើង ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូន​ពេញ ចាប់ខ្លួនជនសង្ស័យ ជាបន្តបន្ទាប់ រហូតដលទៅ ៩​នាក់។ ក្នុងនោះ មាននាយ​រងប៉ុស្តិ៍ម្នាក់ ជាប់ពាក់ព័ន្ធដែរ។

កាលណោះ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ បានចាប់យកវត្ថុតាង រួមមាន​៖ គ្រឿងញៀនសរុបចំនួន ២០៩​កញ្ចប់ (២០៦កញ្ចប់តូច និង ០៣កញ្ចប់ធំ)​ ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀន ១​ ដាវកែច្នៃ ១ដើម និងឧបករណ៍ប្រើប្រាស់គ្រឿងញៀន​មួយចំនួនទៀត​៕ ​ឃឹម ប៊ុនណាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ