កិលេសប្រែថា សេចក្តីសៅហ្មងចិត្ត ជាចិត្តល្អក់កករ ត្រេកត្រអាលទៅក្នុងអារម្មណ៍ផ្សេងៗ ដែលជាអង្គធម៌ប្រកបទៅដោយអកុសលចេតនារម្មណ៍ ។ កិលេសមាន១០យ៉ាងគឺ៖

១. លោភកិលេស ធម្មជាតិដែលជាគ្រឿងសៅហ្មង មានភាពត្រេកអរពេញចិត្តក្នុងលោកិយារម្មណ៍ផ្សេងៗតាមតែខ្លួនប្រាថ្នាចង់បាន ។
២. ទោសកិលេស គឺធម្មជាតិដែលជាគ្រឿងសៅហ្មង មានសភាពខឹងក្រោធ មិនពេញចិត្ត ជាចិត្តប្រទូស្ត ។
៣. មោហកិលេស ធម្មជាតិដែលជាគ្រឿងសៅហ្មង មានភាពវង្វេងល្ងង់ខ្លៅ ។

៤. មានកិលេស គឺធម្មជាតិដែលជាគ្រឿងសៅហ្មង មានការប្រកាន់ខ្លួនយ៉ាងក្រៃលែង ។
៥. ទិដ្ធិកិលេស ធម្មជាតិដែលជាគ្រឿងសៅហ្មង មានការយល់ឃើញខុសជាប្រក្រតី ។
៦. វិចិកិច្ឆាកិលេស គឺធម្មជាតិដែលជាគ្រឿងសៅហ្មង មានកាសង្ស័យជានិច្ច ។
៧. ថីនកិលេស ធម្មជាតិដែលជាគ្រឿងសៅហ្មង មានសភាពរួញរា រារែកជាប្រក្រតី ។

៨. ឧទ្ធច្ចកិលេស គឺធម្មជាតិដែលជាគ្រឿងសៅហ្មង មានសភាពរាយមាយមិននឹងនរ ។
៩. អហិរិកកិលេស ធម្មជាតិដែលជាគ្រឿងសៅហ្មង មានសភាពមិនខ្មាសចំពោះអំពើទុច្ចរិត ។
១០. អនោត្តប្បកិលេស គឺធម្មជាតិដែលជាគ្រឿងសៅហ្មង មានមិនខ្លាចចំពោះទុច្ចរិតជាដើម ។

សូមអរព្រះគុណព្រះសម្មាសម្ពុទ្ធដែលព្រះអង្គបានបន្សល់ទុកនូវមេរៀនដ៏មានតម្លៃនេះសម្រាប់យើងគួរសិក្សារៀនសូត្រ ដើម្បីសន្សំនូវពូជយល់ត្រូវនេះទៅជាតិមុខៗទៀត ៕ សាន សារិន
ចែករំលែកព័តមាននេះ