ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំ​ប្រៀបធៀប​ខ្លួនឯង​ទៅ​នឹង​អ្នក​ដទៃ

3 ឆ្នាំ មុន

តើ​អ្នក​ធ្លាប់​ប្រៀបធៀប​ខ្លួន​អ្នក​ទៅ​នឹង​អ្នក​ដទៃ​ដែរ​ឬទេ ? តាមតែ​ការ​ប៉ាន់​ប្រមាណ​មើលទៅ​ប្រហែលជា​គ្មាន​អ្នក​ណា​ម្នាក់​ដែល​ថា​មិន​ធ្លាប់​នោះ​ទេ បើ​តាម​អ្នក​ទស្សនវិជ្ជា​ខាង​ចិត្តសាស្ត្រ​បាន​ពន្យល់​ថា អន់ចិត្ត​នឹង​ការងារ អន់ចិត្ត​នឹង​ការ​សិក្សា ហេតុ​អ្វី​គេ​ធ្វើ​ការងារ​អ្វី ដូច​ជា​ងាយស្រួល​ម្ល៉េះ តែ​ចំណែក​ខ្លួនឯង​វិញ​ម៉េច​ក៏​មាន​អារម្មណ៍​ថា​លំបាក​ដល់​ហើយ ឆ្ងល់​អើយ​ឆ្ងល់​…​ផ្នត់គំនិត​នេះ​ហើយ​ដែល​កើត​ចេញពី​ការ​ប្រៀបធៀប​ខ្លួនឯង…

តើ​អ្នក​ធ្លាប់​ប្រៀបធៀប​ខ្លួន​អ្នក​ទៅ​នឹង​អ្នក​ដទៃ​ដែរ​ឬទេ ? តាមតែ​ការ​ប៉ាន់​ប្រមាណ​មើលទៅ​ប្រហែលជា​គ្មាន​អ្នក​ណា​ម្នាក់​ដែល​ថា​មិន​ធ្លាប់​នោះ​ទេ បើ​តាម​អ្នក​ទស្សនវិជ្ជា​ខាង​ចិត្តសាស្ត្រ​បាន​ពន្យល់​ថា អន់ចិត្ត​នឹង​ការងារ អន់ចិត្ត​នឹង​ការ​សិក្សា ហេតុ​អ្វី​គេ​ធ្វើ​ការងារ​អ្វី ដូច​ជា​ងាយស្រួល​ម្ល៉េះ តែ​ចំណែក​ខ្លួនឯង​វិញ​ម៉េច​ក៏​មាន​អារម្មណ៍​ថា​លំបាក​ដល់​ហើយ ឆ្ងល់​អើយ​ឆ្ងល់​…​ផ្នត់គំនិត​នេះ​ហើយ​ដែល​កើត​ចេញពី​ការ​ប្រៀបធៀប​ខ្លួនឯង ទៅ​នឹង​អ្នក​ដទៃ នាំ​ឱ្យ​ចិត្ត​រា​ថយ​មួយ​រំពេច ។

តាម​ពិត​ទៅ​មនុស្ស​យើង​ម្នាក់​ៗ​កើតមក​សុទ្ធតែ​នាំ​យក​មក​នូវ​ទេព​កោសល្ល​រៀង​ៗ​ខ្លួន​មក​ជាមួយ​ផង ហើយ​គ្រាន់តែ​យើង​មិន​ទាន់​ដឹង​ពី​វិធី​ដែល​យើង​អាច​បញ្ចេញ​ទេព​កោសល្ល​របស់​យើង ឬ​មិន​ទាន់​ដល់​ពេលវេលា​ដែល​ស័ក្តិសម​ប៉ុណ្ណោះ ។ ពេល​ខ្លះ​ទៀត​គឺ​យើង​មិន​បាន​ចាប់​អាម្ម​ណ៍​ដល់​ទេព​កោសល្ល​របស់​យើង ព្រោះ​រវល់​តែ​អន់ចិត្ត​នឹង​អ្វី​ដែល​មិនមែន​ជា​ទេព​កោសល្ល​របស់​ខ្លួន ព្រមទាំង​ប្រៀបធៀប​ទៅ​នឹង​ទេព​កោសល្ល​របស់​អ្នក​ដទៃ ។

ដូចនេះ​ចូរ​យើង​ឈប់​អន់ចិត្ត​នឹង​ខ្លួនឯង​ទៀត​ទៅ គួរ​ពេញចិត្ត​នឹង​អ្វី​ដែល​ខ្លួន​កំពុង​មាន ហើយ​ប្រើប្រាស់​វា​ឱ្យ​បាន​ល្អ ឱ្យ​បានជា​ប្រយោជន៍ និង​រៀន​អភិវឌ្ឍ​អ្វី​ដែល​មាន​ឱ្យ​កាន់តែ​ប្រសើរ​ជាង​មុន ព្រោះ​ក៏​មាន​អ្នក​ដទៃ​ផ្សេង​ទៀត​ដែល​កំពុង​អន់ចិត្ត​នឹង​ខ្លួន​គេ ដែល​ធ្វើ​មិន​បាន​ដូច​យើង​ដែរ ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ