ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យ៉ាងណាទៅហើយ? ផ្ទះ​បែ​ត្រីជន​ជាតិ​វៀត​ណា​ម​នៅ​ព្រំដែ​ន​កោះ​រកា​និង​​​ក្អមសំណរ​នោះ

2 ឆ្នាំ មុន
  • ព្រៃវែង

​ខេត្ត​ព្រៃវែង-កណ្តាល ៖ យោង​តាម​ប្រភព​ព័ត៌មានពី​សមត្ថកិច្ច​ព្រំដែ​ន​អន្តរជាតិ​កោះ​រកា និងក្អមសំណរបាន​ឱ្យ​ដឹងនៅ​រសៀល​ថ្ងៃទី២៣ ធ្នូ ​នេះ​​ថា ក្រុម​ផ្ទះ​បែត្រីជន​ជាតិ​វៀ​ត​ណាម​ដែល​បាន​បណ្តែត​ខ្លួន​តាម​ដងទន្លេ​មេគង្គ​ចេ​ញពី​រាជធានី​ភ្នំពេញ ចុះ​មក​ជាប់​គាំង​នៅ​ក្បែ​រច្រក​ទ្វា​រព្រំដែន​អន្តរជាតិ​ក្អមសំណរ​នៃ​ស្រុកលើ​ក​ដែក ខេត្តកណ្តាល និង​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​កោះរកា…

​ខេត្ត​ព្រៃវែង-កណ្តាល ៖ យោង​តាម​ប្រភព​ព័ត៌មានពី​សមត្ថកិច្ច​ព្រំដែ​ន​អន្តរជាតិ​កោះ​រកា និងក្អមសំណរបាន​ឱ្យ​ដឹងនៅ​រសៀល​ថ្ងៃទី២៣ ធ្នូ ​នេះ​​ថា ក្រុម​ផ្ទះ​បែត្រីជន​ជាតិ​វៀ​ត​ណាម​ដែល​បាន​បណ្តែត​ខ្លួន​តាម​ដងទន្លេ​មេគង្គ​ចេ​ញពី​រាជធានី​ភ្នំពេញ ចុះ​មក​ជាប់​គាំង​នៅ​ក្បែ​រច្រក​ទ្វា​រព្រំដែន​អន្តរជាតិ​ក្អមសំណរ​នៃ​ស្រុកលើ​ក​ដែក ខេត្តកណ្តាល និង​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​កោះរកា នៃ​ស្រុក​​ពាមជរ ខេត្តព្រៃវែង​នា​ពេល​កន្លងមក មកដល់​ពេល​បច្ចុប្បន្ន​នេះ គឺ​កំពុង​ស្ថិ​តនៅ​ទីតាំង​ដដែល មិន​បា​នបំ​លាស់​ទី​ទៅណា​នោះ​ទេ ហើយ​ចំនួន​ផ្ទះ​បែក៏​នៅ​រក្សា​ដដែល​ផង​ដែរ ប៉ុន្តែ​ចំនួន​មនុស្ស​មានការ​ប្រែប្រួល​ខ្លាំងគឺ​បាត់​មនុស្ស​អស់​ច្រើន​។ សូមរំលឹក៖ បែរត្រីនិងផ្ទះបណ្តែតទឹក​វៀតណាម នៅតែទើរ​ត្រឹម​ច្រក​​ព្រំដែន​​កម្ពុជា​​នៅ​ឡើយ

ប្រភព​ព័ត៌មាន​ដដែល​នេះ បាន​អោយ​ដឹង​ទៀត​ថា កាលពី​ពេល​ដែល​ចុះ​មក​ដល់​ក្បែរ​ព្រំដែន​ដំបូង ផ្ទះ​បែ​ត្រី​ទាំងអស់ មាន​ចំនួន១១៦បែ គឺ​ខាង​ក្អមសំណរ៨០បែ និង​កោះរកា៣៦បែ និង​មាន​មនុស្ស​សរុប​ប្រមាណ​ជាង១០០០នាក់ ដោយ​គោលបំណង គឺ​ចង់​ឆ្លង​ព្រំដែន​ចូល​ទៅ​ប្រទេស​វៀ​ត ដែល​ជា​ស្រុកកំណើត​ខ្លួន​វិញ​។

ប៉ុន្តែដោយ​ភាគី​ខាង​វៀតណាមបាន​បិទ​ព្រំដែន មិនព្រម​ទទួលយក​ប្រជាជន​ខ្លួន​អោយ​ចូល​ប្រទេស​វិញ ដោយ​ឈរ​លើ​ហេតុ​ផលវិបត្តិ​កូ​វី​ដ​នោះ ទើប​ធ្វើអោយ​មនុស្ស​ទាំងអស់​នៅ​លើ​ផ្ទះ​បែ​ត្រី ត្រូវ​ជាប់​គាំង​នៅ​មួយ​កន្លែង​។

ទោះជា​បែបនេះ​ក្តី ជនជាតិ​វៀតណាម​ទាំ​ងនោះ នៅតែ​ចិញ្ចឹមចិត្តចង់​ឆ្លង​ព្រំដែន​ចូល​ទៅ​ប្រទេស​របស់​ខ្លួន​វិញ អោយ​ទាល់​តែបាន ទើប​ពួក​គេ​បាន​បន្ត​រស់​នៅ​លើ​ផ្ទះ​បែ​ត្រី នៅ​ក្បែ​រមាត់ច្រក​ទ្វា​ព្រំដែន​ទាំង២អស់​រយៈពេល​ជាច្រើន​ខែ ប៉ុន្តែ​បំណង​មួយ​នេះ​នៅតែ​មិនបាន​សម្រេច ធ្វើអោយ​ពួកគេ​ជួបប្រទះ​នៅ​បញ្ហា ដាច់​ស្បៀង ទើប​បង្ខំចិត្ត​អោយ​ពួកគេ ត្រូវ​ជិះ​ទូ​ក​តូច​ៗ វិល​ត្រឡប់​ទៅកាន់​ទីកន្លែង​ចាស់​វិញ ( មក​ពី​កន្លែងណា ត្រឡប់ទៅ​កន្លែង​នុះ​វិញ ) ដើម្បី​ប្រកបរបរ​ចិញ្ចឹមជីវិត និង​ផ្ញើ​ថវិកា ក៏ដូចជា​ស្បៀងអាហារ មក​អោយ​អ្នក​ដែល​នៅ​ដេកចាំ​លើ​ផ្ទះ​បែ​ត្រី នៅ​ក្បែ​ព្រំដែន​នេះ​។

ប្រភព​ព័ត៌មាន​ពី​អាជ្ញាធរ​មូលដ្ឋាន នៃ​ស្រុក​ទាំងពី​រ បាន​អោយ​ដឹង​ថា បច្ចុប្បន្ន​នេះ មនុស្ស​នៅ​លើ​ផ្ទះ​បែ​ត្រី​ទាំងនោះ គឺ​មាន​ប្រមាណ​តែ​ជាង១០០នាក់​ប៉ុណ្ណោះ គឺ​ពួកគេ​នៅ​ដេកចាំ​បែ​ត្រី…..។

អត្ថបទសរសេរ ដោយ