ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បែរត្រីនិងផ្ទះបណ្តែតទឹក​វៀតណាម នៅតែទើរ​ត្រឹម​ច្រក​​ព្រំដែន​​កម្ពុជា​​នៅ​ឡើយ

2 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ ផ្ទះ​បែរ​ត្រី​ជនជាតិ​វៀតណាមដែល​បា​នប​ម្លា​ស់​ទី​ចេញពី​រាជធានី​ភ្នំពេញ មក​សំចត​នៅ​ចំណុច​ព្រំដែន ក្អម​សំណរ​ខេត្តកណ្ដាល និង​ច្រកព្រំដែន​កោះ​រកា ​ខេត្តព្រៃវែង បច្ចុប្បន្ន​នេះ​ នៅមិន​ទាន់​មាន​អ្វី​ប្រែប្រួល គួរ​អោយ​កត់សម្គាល់នោះ​ទេ​។…

ខេត្តព្រៃវែង ៖ ផ្ទះ​បែរ​ត្រី​ជនជាតិ​វៀតណាមដែល​បា​នប​ម្លា​ស់​ទី​ចេញពី​រាជធានី​ភ្នំពេញ មក​សំចត​នៅ​ចំណុច​ព្រំដែន ក្អម​សំណរ​ខេត្តកណ្ដាល និង​ច្រកព្រំដែន​កោះ​រកា ​ខេត្តព្រៃវែង បច្ចុប្បន្ន​នេះ​ នៅមិន​ទាន់​មាន​អ្វី​ប្រែប្រួល គួរ​អោយ​កត់សម្គាល់នោះ​ទេ​។

យោង​តាម​ការ​បញ្ជាក់​ពី​មន្ត្រី​ប្រចាំការ​នៅ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ទាំង​ពីរ​ គឺ​ក្អម​សំណរ និង​កោះ​រកា​បានអោយ​ដឹង​ថា មក​ដល់​ពេល​នេះ ​ចំនួន​ផ្ទះ​បែរ​ត្រី​ជនជាតិ​វៀតណាម​ទាំងនោះ នៅ​រក្សា​តួលេខ​ដដែល ​គឺផ្ទះ​បែរ​ត្រី​សរុប​ចំនួន108 បែ​ត្រី ដែល​ក្នុង​នោះ​គឺ​នៅ​ខេត្តកណ្ដាល​ក្នុង​ច្រក​ក្អម​សំណ​មាន​ចំនួន78បែរ នឹង​នៅ​ខេត្តព្រៃវែង ក្បែរ​ច្រក​កោះ​រកាមាន​ចំនួន​ប្រមាណ​ជា30​បែរ​ត្រី នឹង​មាន​មនុស្ស​សរុប​ប្រមាណ​ជា500នាក់ ​ទាំង​ក្មេង​ទាំង​ចាស់​។

ដោយឡែក ជីវភាព​រស់នៅ​របស់​ជនជាតិ​វៀតណាម​ទាំង​អស់នោះ គឺ​ពួក​គេ​បាន​ប្រើប្រាស់​ឧបករណ៍​នេសាទ ធ្វើការ​នេសាទ​ត្រី​នៅ​ក្នុង​ទឹកទន្លេ​ធ្វើ​ជា​ម្ហូបអាហារ និង​ទិញ​បន្លែ​ផ្សេង​ៗ​ពី​ប្រជាពលរដ្ឋ​អ្នក​ភូមិ​ដែល​រស់នៅ​ក្បែរ​ព្រំដែន​នៃ​ច្រក​ទាំង​ពីរ​នេះ​ពួក​គេ​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ឡើង​ច្រាំង​ទេ គឺ​អ្នក​ភូមិ​យក​បន្លែ​ត្រី​សាច់​លក់​ឲ្យ​ពួក​គេ ដល់​លើ​ទូក​តែ​ម្ដង ហើយ​ខាង​ភាគី​វៀតណាម ក៏​នៅ​តែ​រក្សា​ជំហរ​ដដែល គឺ​មិន​អនុញ្ញាត​ឲ្យ​ជនជាតិ​របស់​ខ្លួន ចូល​ទៅ​ក្នុង​ទឹកដី​របស់​ខ្លួន​វិញ​នោះ​ទេ​។

ព័ត៌មានបន្ថែមកោះសន្តិភាពនឹងមានផ្សាយជូនបន្ត ។

អត្ថបទសរសេរ ដោយ