ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផឹកស៊ី​ស្រវឹង ជិះ​ម៉ូតូ​ធ្លាក់​ស្រះ​ទឹក​បណ្ដាល​ឲ្យ​រង​របួសធ្ងន់

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​វេលា​ម៉ោង​៩​យប់​ថ្ងៃ​ទី​០៦ ខែមិថុនា​នេះ តាម​បណ្តោយ​ផ្លូវ​បេតុង ភូមិ​ក្រាំង​ដូនតី សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ

រាជធានី​ភ្នំពេញ ៖ នៅ​វេលា​ម៉ោង​៩​យប់​ថ្ងៃ​ទី​០៦ ខែមិថុនា​នេះ តាម​បណ្តោយ​ផ្លូវ​បេតុង ភូមិ​ក្រាំង​ដូនតី សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ នៅ​ជិត​ទីស្នាក់ការ​ភូមិ​ត្រពាំង​ដូនតី មាន​ករណី​បុរស​ម្នាក់​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង ដួល​ម៉ូតូ​ធ្លាក់​ចូល​ស្រះ​ទឹក​បណ្ដាល​ឲ្យ​រង​របួសធ្ងន់ ។ តាម​ប្រភព​ព័ត៌មាន​ពី​បុរស​ម្នាក់​ដែល​ជា​មិត្ត​រួមការ​ងារ​ជាមួយ​ជន​រង​គ្រោះ បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ពួក​គេ​បាន​នាំ​គ្នា​ផឹកស៊ី នៅ​ភូមិ​ព្រៃ​ល្ង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោ​សែន​ជ័យ ។

នៅ​ពេល​ចប់​កម្មវិធី​សព្វគ្រប់ ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​របស់​ខ្លួន​ម៉ាក​ឌូ​ក ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1AC-7978 ក្នុង​ស្ថានភាព​ស្រវឹង​ឌុ​ប​ជូន​មិត្តភក្តិ​ម្នាក់​ទៀត​ទៅ​ផ្ទះ នៅ​ពេល​ត្រឡប់​មក​វិញ ដល់​ត្រង់​ចំណុច​កើតហេតុ ក៏​បាន​ដួល​ម៉ូតូ​ធ្លាក់​ចូល​ស្រះ​ទឹក បណ្ដាល​ឲ្យ​រង​របួសធ្ងន់ ។ ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះ​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​៧១១ ដឹក​ទៅ​ព្យាបាល​នៅ​មន្ទី​ពេទ្យ​បង្អែក ពោធិ​ចិន​តុង ។ ចំណែកឯ​ម៉ូតូ​ត្រូវ​បាន​សមត្ថកិច្ច យក​ទៅ​រក្សា​ទុក​នៅ​ប៉ុស្ដិ៍​នគរបាល សង្កាត់​ចោម​ចៅ ដើម្បី​រង់ចាំ​ក្រុម​គ្រួសារ​មក​ទទួលយក ៕