ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាងឆេង​លុយ​រៀល​មាន​អត្រា​យ៉ាងណា !

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្រាប់​ថ្ងៃនេះ សូម​មក​ដឹង​ពី​ហាងឆេង​ប្រាក់​រៀល​ខ្មែរ​ធៀប​នឹង​ប្រាក់​ប្រទេស​សំខាន់​ៗ​មួយ​ចំនួន ថា​តើ​មាន​អត្រា​យ៉ាងណា ។ ធនាគារជាតិ​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី ២៣ ខែធ្នូ…

រាជធានី​ភ្នំពេញ ៖ សម្រាប់​ថ្ងៃនេះ សូម​មក​ដឹង​ពី​ហាងឆេង​ប្រាក់​រៀល​ខ្មែរ​ធៀប​នឹង​ប្រាក់​ប្រទេស​សំខាន់​ៗ​មួយ​ចំនួន ថា​តើ​មាន​អត្រា​យ៉ាងណា ។ ធនាគារជាតិ​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី ២៣ ខែធ្នូ ឆ្នាំ ២០២១ នេះ​បានឱ្យ​ដឹង​ថា ១ ដុល្លារ​អា​មេ​រិ​ក ស្មើនឹង ៤០៧៣ រៀល​, ១ អឺ​រ៉ូ ទិញ​ចូល ៤៦១៥ រៀល លក់​ចេញ ៤៦៦១ រៀល និង ១ ដុល្លារ​អូស្ត្រាលី ទិញ​ចូល ២៩៣៨ រៀល លក់​ចេញ ២៩៦៨ រៀល ។

ទន្ទឹម​នេះ ១ យន់​ចិន ទិញ​ចូល ៦៣៩ រៀល លក់​ចេញ ៦៤៦ រៀល ហើយ ១០០ យ៉េន​ជប៉ុន ទិញ​ចូល ៣៥៦៧ រៀល លក់​ចេញ ៣៦០៣ រៀល និង ១០០ វុន​កូរ៉េ ទិញ​ចូល ៣៤២ រៀល លក់​ចេញ ៣៤៦ រៀល ។

ថ្ងៃនេះ​ផង​ដែរ ១ ដុល្លារ​សាំង​ហ្គា​ពួរ ទិញ​ចូល ២៩៩១ រៀល លក់​ចេញ ៣០២១ រៀល ខណៈ​ដែល ១ បាត​ថៃ ទិញ​ចូល ១២១ រៀល លក់​ចេញ ១២២ រៀល និង ១០០០ ដុ​ង​វៀតណាម ទិញ​ចូល ១៧៨ រៀល លក់​ចេញ ១៧៩ រៀល ៕​ ​ ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ