ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចលនា​យុវជន​កម្ពុជា​ក្រុម​១៥៧ នាំ​អំណោយ​ជា​សម្ភារ​ចែក​ជូន​ប្រជា​ការពារ និង​សិស្ស​ជួប​ការ​លំបាក

7 ឆ្នាំ មុន

ខេត្តព្រៃវែង ៖ នៅ​ថ្ងៃ​ទី​០៥ មិថុនា ២០១៦ ក្រុម​ចលនា​យុវជន​កម្ពុជា ក​១៥៧ សាខា​ខេត្តព្រៃវែង ដែល​មាន​លោក កាន់ ទ្រី ជា​ប្រធាន និង​ជា​អនុប្រធាន ក្រុមការងារ​គណ​បក្ស​ប្រជាជន​ស្រុក​ពាម​រក៍ សមាជិក​ក្រុមការងារ

ខេត្តព្រៃវែង ៖ នៅ​ថ្ងៃ​ទី​០៥ មិថុនា ២០១៦ ក្រុម​ចលនា​យុវជន​កម្ពុជា ក​១៥៧ សាខា​ខេត្តព្រៃវែង ដែល​មាន​លោក កាន់ ទ្រី ជា​ប្រធាន និង​ជា​អនុប្រធាន ក្រុមការងារ​គណ​បក្ស​ប្រជាជន​ស្រុក​ពាម​រក៍ សមាជិក​ក្រុមការងារ បាន​យក​អំណោយ​ជា​សម្ភារ និង​ថវិកា​របស់​លោក ម៉ឹង ពន្លក និង​លោក​ជំទាវ ដែល​មាន​លោក ហ៊ុន ម៉ា​ណែ​ត ជា​ស្ថាបនិក ទៅ​ឧ​បត្ត​ម្ភ​ជូន​ប្រជា​ការពារ​ចំនួន​៥៣​នាក់ ស្មើនឹង​០៥​ភូមិ និង​សិស្សសាលា​ចំនួន​០៧​នាក់​, មាតា​បី​តា​សិស្ស​ជួប​ការ​លំបាក​ចំនួន​០៧​គ្រួសារ​, និវត្តន៍​ជន​ចំនួន​១១​នាក់​, តា​អាចារ្យ​ចំនួន​០៩​នាក់ ស្ថិត​ក្នុង​ឃុំ​ពាម​រក៍ ស្រុក​ពាម​រក៍ ខេត្តព្រៃវែង ស្ថិត​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​លោក ថោ​ង វ​ល័​ក្ខ ទីប្រឹក្សា​សម្តេច​ក្រឡាហោម ស ខេ​ង  អនុប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​ខេត្តព្រៃវែង និង​ជា​ប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​ស្រុក​ពាម​រក៍​។

លោក កាន់ ទ្រី ប្រធាន​ក្រុម​ចលនា​យុវជន​កម្ពុជា ក​១៥៧ និង​ជា​អនុប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​ស្រុក​ពាម​រក៍ និង​ប្រតិភូ​អមដំណើរ ១-​ឧបត្ថម្ភ​ប្រជា​ការពារ​ចំនួន​៥៣​នាក់ ស្មើនឹង​០៥​ភូមិ ក្នុង​ម្នាក់​ៗ​ទទួល​បាន​សម្លៀក​បំពាក់​ប្រជា​ការពារ​០១​កំ​ប្លេ និង​វិទ្យុទាក់ទង​ក្នុង​មួយ​ភូមិ​ចំនួន​០៤​គ្រឿង ធំ​មួយ​យ​គ្រឿង  ២-​ឧបត្ថម្ភ ស្នាក់​ការ​គណបក្ស​ឃុំ​ពាម​រក៍ ម៉ាស៊ីន​ហ្វូ​តូ​០១​គ្រឿង  ៣-​ឧបត្ថម្ភ​និវត្តន៍​ជន​ចំនួន​១១​នាក់ និង​តា​អាចារ្យ​ចំនួន​០៩​នាក់ ក្នុង​ម្នាក់​ៗ​ទទួល​បាន មី​០១​កេស​, ក្រ​ម៉ា​០១ និង​ថវិកា​២០០.០០០​រៀល ៤-​ឧបត្ថម្ភ សិស្សសាលា​ចំនួន​០៧​នាក់ ក្នុង​ម្នាក់​ៗ​ទទួល​បាន​សម្លៀក​បំពាក់​សិស្ស​០១​កំ​ប្លេ​, សៀវភៅ​០៥​ក្បាល​, ប៊ិ​ច​០៥​ដើម​, ខ្មៅ​ដៃ​០៥​ដើម និង​៥-​ឧបត្ថម្ភ មាតា​បី​តា​សិស្ស​ជួប​ការ​លំបាក​ចំនួន​០៧​គ្រួសារ ក្នុង​មួយ​គ្រួសារ​ទទួល​បាន​សម្ភារ និង​ថវិកា​តាម​ស្តង់ដា ក​១៥៧ ៕