ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកពូ​ទី​ន ​គំរា.ម​ពួក​លោក​ខាងលិច​ ពី​ចម្លើយ​តប​ខាង​យោធា

3 ឆ្នាំ មុន

ប្រធានាធិបតី​រុ​ស្ស៊ី លោក​វ្ល៉ា​ឌី​មៀរ​ពូ​ទី​ន កាលពី​ថ្ងៃ​ទី​២១​ធ្នូ​បាន​សន្យា ពី​ចម្លើយ​តប ខាង​យោធា​និង​បច្ចេកទេស​មួយ ប្រសិនបើ​ពួក​លោក​ខាងលិច នៅ​តែ​មានះ​ប្រកាន់​នយោបាយ​ពួក​គេ ដែល

ប្រទេស​រុ​ស្ស៊ី ៖ ប្រធានាធិបតី​រុ​ស្ស៊ី លោក​វ្ល៉ា​ឌី​មៀរ​ពូ​ទី​ន កាលពី​ថ្ងៃ​ទី​២១​ធ្នូ​បាន​សន្យា ពី​ចម្លើយ​តប ខាង​យោធា​និង​បច្ចេកទេស​មួយ ប្រសិនបើ​ពួក​លោក​ខាងលិច នៅ​តែ​មានះ​ប្រកាន់​នយោបាយ​ពួក​គេ ដែល​វិមាន​ក្រឹម​ឡាំង​ចាត់ទុកជា​ការ​គំរាមកំហែង​។

លោកពូ​ទី​ន​បាន​គំរា.ម​គូ​ប្រជែង​លោក​ខាងលិច ពេល​កំពុង​មាន​ភាព​តានតឹង​កាន់តែ​ខ្លាំង​លើ​សំណុំរឿង​អ៊ុយ​ក្រែ​ន​។ នៅ​មុខក្រសួង​​ការពារ​ប្រទេស​​​រុ​ស្ស៊ី លោកពូ​ទី​ន​ថ្លែង​ថា ក្នុង​ករណី​នៅ​តែ​មានការ​ប្រកាន់​យក​ផ្លូវ ដែល​មាន​លក្ខណៈ​ឈ្លានពាន​ច្បាស់​ក្រឡែត ពី​សំណាក់​ពួក​លោក​ខាងលិច នោះ​យើង​នឹង​ចាត់​បណ្ដា​វិធានការ​យោធា​និង​បច្ចេកទេស សម​ស្រប​ជា​ការ​សងសឹក​វិញ​។

យើង​ពិតជា​មាន​សិ​ទិ្ធ​។ សម្រាប់​វិមាន​ក្រឹម​ឡាំង​សហរដ្ឋអាមេរិក​និង​អូតង់ បាន​ពង្រឹង​វត្តមាន​យា​ធា​ពួក​គេ​នៅ​តាម​ព្រំដែន​រុ​ស្ស៊ី ដោយ​បំពាក់អាវុធ​ឲ្យ​អ៊ុយ​ក្រែ​ន​និង​ដោយ​ទ្រទ្រង់​ខាង​នយោបាយ​ដល់​ប្រទេស​នេះ និង​ធ្វើ​សមយុទ្ធ​យោធា​នានា ព្រមទាំង​ដាក់​ពង្រាយ​កងកម្លាំង​នៅ​សមុទ្រ​ខ្មៅ​។ គេ​បាន​ដើរមក​ដល់​មាត់ទ្វារ​របស់​យើង​តែ​យើង​មិន​អាច​ដកថយ​ឡើយ​។

ចំណែក​រដ្ឋមន្ត្រី​ការពារ​ប្រទេស​​រុ​ស្ស៊ី លោក​ស័​រ​ហ្គេ​យ​ឆ​យ​ហ្គូ បាន​ចោទប្រកាន់​ក្រុង​វ៉ា​សិ​ុ​ន​តោន​ថា រៀប​ចំការ​បង្កហេតុ​នានា​នៅ​អ៊ុយ​ក្រែ​ន ដោយ​រៀបចំ​ជា​ពិសេស កា​រប​ញ្ចូ​ន​សម​មាស​ភាព​គីមី​មិន​អាច​កំណត់​ដឹង មក​កាន់​រណសិរ្ស​ជម្លោះ រវាង​កងកម្លាំង​អ៊ុយ​ក្រែ​ន​និង​កងកម្លាំង​បំបែក​ខ្លួន​និយម​ស្និទ្ធ​រុ​ស្ស៊ី​។ លោ​កថា​សមាជិក​១២០​នាក់​នៃ​ក្រុមហ៊ុន​យោធា​ឯកជន ក៏​នឹង​បញ្ជូន​មក​កាន់​តំបន់​នេះ​ដែរ ដើម្បី​ជួយ​បណ្ដុះបណ្ដាល​កងកម្លាំង​ពិសេស​អ៊ុយ​ក្រែ​ន និង​បណ្ដា​ក្រុម​រ៉ា​ឌី​កាលដែល​មាន​សកម្មភាព​ប្រយុទ្ធ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ