ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គួរឲ្យសង្វែគ​ពេកក្រៃ! កុមារាអាយុ ​១ឆ្នាំលង់​ទឹកពាង

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

បន្ទាយមានជ័យ៖ រឿងដែលមិនគួរកើតមាន បែរជាកើតទៅវិញ។ រឿងនេះ ក៏គួរឲ្យអាណោចអាធ័ម​ពេកក្រៃ ដែលកុមារា អាយុ ១ឆ្នាំ បានលង់ទឹកពាង សម្រាប់ស្រោចដំណាំ…

បន្ទាយមានជ័យ៖ រឿងដែលមិនគួរកើតមាន បែរជាកើតទៅវិញ។ រឿងនេះ ក៏គួរឲ្យអាណោចអាធ័ម​ពេកក្រៃ ដែលកុមារា អាយុ ១ឆ្នាំ បានលង់ទឹកពាង សម្រាប់ស្រោចដំណាំ ក្នុងចំការ។ ​ហេតុការណ៍នេះ បានកើតឡើង នៅវេលាម៉ោង ០១ និង ៣០នាទី​រសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ នៅភូមិភ្នំធំត្បូង ឃុំអូរប្រាសាទ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។


នគរបាលលមូលដ្ឋាន បានឲ្យដឹងថា កុមាររងគ្រោះ ឈ្មោះ សុភត់ រតនា ភេទប្រុស អាយុ ០១ឆ្នាំ នៅភូមិភ្នំធំត្បូង ឃុំអូរប្រាសាទ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ​មានម្តាយឈ្មោះ យ៉ា ស្រីរ័ត្ន អាយុ ២៧ឆ្នាំ ជាអ្នកលក់ដូរនៅនឹងផ្ទះ និងមានឪពុកឈ្មោះ រ៉ាន់ សុភត់ អាយុ ៣១ឆ្នាំ ទៅធ្វើការនៅប្រទេសថៃ។

នគរបាលបានបញ្ជាក់ទៀតថា ជារៀងរាល់ថ្ងៃ កុមារារងគ្រោះ ត្រូវបានជីដូន នាំយកទៅលេង និងមើលថែ នៅឯផ្ទះរបស់ខ្លួន ក្នុងចំការ ដោយម្តាយរបស់ក្មេងរងគ្រោះ ជាប់រវល់ល់ដូរ។ នៅមុនពេលកើតហេតុ ជីដូនឈ្មោះ លាភ អាយុ ៦៧ឆ្នាំ  បានយកចៅទៅលេង នៅផ្ទះរបស់ខ្លួន ក្នុងចំការ និងថែទាំ ដូចសព្វមួយដង ហើយនៅថ្ងៃកើតហេតុ សង្ស័យគាត់​រវល់មើលដំណាំ ក្នុងចំការ បណ្តោយឲ្យ​ក្មេងរងគ្រោះ បានរត់លេងនៅទីនោះម្នាក់ឯង។ ក្រោយពីបាត់ចៅ ជីដូនក៏​ស្រែកហៅ មិនលឺឆ្លើយ ក៏ដើររក ស្រាប់តែឃើញលង់ទឹកខាប់​ដាក់ទឹក ដែលនៅមុខផ្ទះ ប្រមាណជា ៧ម៉ែត្រ។ ក្មេងប្រុស បានបាត់បង់ជីវិតទៅហើយ​។

នគរបាលបានបញ្ជាក់​ថា ក្រោយពីទទួលបានព័ត៌មាន សមត្ថកិច្ច ក៏បានបង្កើតក្រុមការងារ ចុះទៅពិនិត្យ​សាក.​ស.ព  ឃើញថា ក្មេងរងគ្រោះ ពិតជាស្លា.ប់ ដោយសារលង់ពាង (ខាប់ដាក់ទឹក) ប្រាកដមែន​។ ក្រោយពិនិត្យរួច បានប្រគល់ជូនម្តាយ រៀបចំធ្វើបុណ្យតាមប្រពៃណី ទាំងក្តីសោកស្តាយក្រៃលែង៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ