ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅ​តែ​លក់ទំនិញ​ខូចគុណភាព​ដដែល មិន​រាង​សោះ​!

7 ឆ្នាំ មុន

ខេត្ត​ប៉ៃលិន ៖ គេ​សង្កេត​ឃើញ​គ្រឿង​ឧបភោគបរិភោគ​ជា​ច្រើន​ប្រភេទ​ដូច​ជា ម្សៅ​ស៊ុប ម្សៅ​ស៊ុប​ខ្នរ មី​កញ្ចប់​តូច ទឹកក្រូច​ដប​ជ័រ​តូច​ធំ និង​គ្រឿង​កំប៉ុង​ជាដើម ដែល​អាជីវករ​កំពុង​ដាក់​លក់​

ខេត្ត​ប៉ៃលិន ៖ គេ​សង្កេត​ឃើញ​គ្រឿង​ឧបភោគបរិភោគ​ជា​ច្រើន​ប្រភេទ​ដូច​ជា ម្សៅ​ស៊ុប ម្សៅ​ស៊ុប​ខ្នរ មី​កញ្ចប់​តូច ទឹកក្រូច​ដប​ជ័រ​តូច​ធំ និង​គ្រឿង​កំប៉ុង​ជាដើម ដែល​អាជីវករ​កំពុង​ដាក់​លក់​នៅ​តាម​តូប​នានា​ក្នុងភូមិ​ហួស​កាលបរិច្ឆេទ និង​ខូចគុណភាព ត្រូវ​បាន​សមត្ថកិច្ច​កាំកុងត្រូល​សាខា​ខេត្ត​ប៉ៃលិន សហការ​ជាមួយ​មន្ត្រី​នៃ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត ចុះ​ត្រួតពិនិត្យ និង​ដកហូត​យក​ទៅ​រក្សា​ទុក​នៅ​ស្នាក់​ការ​កាំកុងត្រូល ស្ថិត​នៅ​ក្នុងភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ដើម្បី​រៀបចំ​ដុត​កម្ទេច​ចោល​នៅ​ពេល​ខាង​មុខ ។

ការ​ចុះ​ត្រួតពិនិត្យ និង​ដកហូត​ទំនិញ​ខូចគុណភាព​នេះ​ធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​០២ ខែមិថុនា ឆ្នាំ​២០១៦ ក្រោម​ការ​ដឹកនាំ​របស់​លោក សាន វិជ្ជា​សា​រ៉ា​វុ​ធ ប្រធាន​កាំកុងត្រូល​សាខា​ខេត្ត ដោយ​មានការ​អញ្ជើញ​ចូលរួម​ពី​លោក វ៉ា​ន់ ហួរ ប្រធាន​ការិយាល័យ​គ្រប់គ្រង​អាជីវកម្ម នៃ​មន្ទីរ​ពាណិជ្ជកម្ម ដែល​ប្រ​តិ​ប​តិ្ត​ការ​នៅ​ភូមិ​ក្បាល​ព្រ​លាន សង្កាត់​អូរ​តា​វ៉ៅ និង​ភូមិ​អូរ​ច្រាក​ណ្តា​ល សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន ។

លោក សាន វិជ្ជា​សា​រ៉ា​វុ​ធ ប្រធាន​កាំកុងត្រូល​សាខា​ខេត្ត​ប៉ៃលិន បានឱ្យ​ដឹង​ថា បើ​អាជីវករ​លក់ដូរ​ទំនិញ​ឬ​គ្រឿង​ឧបភោគបរិភោគ​ហួស​កាលបរិច្ឆេទ និង​ខូចគុណភាព​ឱ្យទៅ​ប្រជាពលរដ្ឋ​ទិញ​យក​ទៅ​ទទួលទាន ពិតជា​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​ធ្ងន់ធ្ងរ​ណាស់ ជា​ពិសេស​កុមារ​តូច​ៗ អាច​ប្រឈម​នឹង​អាការ​រាគ​រុស ក្អួតចង្អោរ ឬ​ពុល​ធ្វើ​ឱ្យ​ស្លាប់​បាត់បង់​ជីវិត​ថែម​ទៀត​ផង ។ លោក​បន្ត​ទៀត​ថា ដោយ​មានការ​ព្រួយបារម្ភ​ចំពោះ​បញ្ហា​សុវត្ថិភាព​សុខភាព​របស់​ប្រជាពលរដ្ឋ ទើប​ខាង​លោក​បាន​ដឹកនាំ​កម្លាំង​ចុះ​ត្រួតពិនិត្យ និង​ដកហូត​ជា​ញឹកញាប់ ដោយ​តូប​ខ្លះ​ដកហូត​បាន​ម្តង ខ្លះ​ទៀត​បាន​ពីរ​ទៅ​បី​ដង តែ​ខាង​អាជីវករ​នៅ​បន្ត​ដាក់​លក់​របស់​ទាំងនោះ​ជូន​ប្រជាពលរដ្ឋ​នៅ​ក្នុងភូមិ​ដដែល ។ ដូច្នេះ​ហើយ​ទើប​ខាង​លោក​បន្ត​ចុះ​ទៅ​កន្លែង​ដដែល​ដើម្បី​ធ្វើការ​ដកហូត​របស់​ទាំងនោះ​បានជា​ច្រើន​នាំ​ឱ្យ​មានការ​ខាតបង់ គួរ​ឱ្យ​សោកស្តាយ​ជំនួស​ម្ចាស់​តូប​ផង​ដែរ ។