ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះការតវ៉ា! បណ្ដេញចៅអធិការវត្ត បាក់​តាង ដោយ​ចោទថា លោកយកប្រពន្ធមកស្នាក់នៅក្នុងកុដិជាមួយគ្នា

2 អាទិត្យ មុន
  • ព្រៃវែង

ខេត្ត​ព្រៃវែង ៖ ពលរដ្ឋពុទ្ធបរិស័ទចំណុះជើងវត្ត ជោតនារាមបាក់តាង រាប់សិបនាក់ បាននាំគ្នាតវ៉ា

ខេត្ត​ព្រៃវែង ៖ ពលរដ្ឋពុទ្ធបរិស័ទចំណុះជើងវត្ត ជោតនារាមបាក់តាង រាប់សិបនាក់ បាននាំគ្នាតវ៉ាទាមទារបណ្ដេញព្រះគ្រូ ញឹក ចូក ចៅអធិការវត្តជោតនាមរាមបាក់តាង ចេញពីវត្ត ដោយអះអាងថា ព្រះគ្រូ ញឹក ចូក មានសង្ឃដីកាមិនសមរម្យគំរោះគំរើយ ជេរប្រមាថ និងយកប្រពន្ធមកស្នាក់នៅក្នុងវត្ត ក្នុងកុដិជាមួយគ្នាតែម្ដង។

អធិករណ៍នេះ បានផ្ទុះកើតឡើងកាលពីវេលាម៉ោង3រសៀល ថ្ងៃទី30 មេសា នៅក្នុងទីអារាមវត្តជោតនារាមបាក់តាង ដែលស្ថិតនៅក្នុងភូមិបាក់តាង ឃុំព្រៃខ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។

ក្នុងពេលផ្ទុះការតវ៉ានោះ ប្រជាពលរដ្ឋបានស្រែកខ្លាំងៗ ដោយសុំបណ្ដេញព្រះគ្រូ ញឹក ចូក ចេញពីវត្តដោយគ្មានលក្ខខណ្ឌ ក្រោមហេតុផលថា ព្រះគ្រូចៅអធិការអង្គនេះ ប្រើសង្ឃដីកាមិនសមរម្យ គំរោះគំរើយ មកលើពុទ្ធបរិស័ទ និងលោកតាលោកយាយគណៈកម្មការវត្ត ហើយជាពិសេសគឺប្រព្រឹត្តប្រាស់ចាកទៅនឹងធម៌វិន័យរបស់ព្រះសង្ឃ ដោយបានយកប្រពន្ធមករស់នៅក្នុងកុដិជាមួយគ្នាតែម្ដង។

ជាការឆ្លើយតប ទៅនឹងការចោទប្រកាន់នេះ ព្រះគ្រូ ញឹក ចូក បានមានសង្ឃដីកាថា ករណីប្ដឹងផ្ដល់នេះ គឺមានដង្កូវចេញពីសាច់ ហើយប្រសិនបើអាជ្ញាធរ មន្ត្រីជំនាញ ឬគណៈសង្ឃឱ្យចេញ ទើបព្រះអង្គព្រមចេញពីវត្ត។

ទោះជាយ៉ាងណាក៏ដោយ នៅព្រឹកថ្ងៃទី 1 ឧសភានេះ លោក យឹម យ៉ន មេឃុំព្រៃខ្លា បានបញ្ជាក់ប្រាប់ថា មន្ត្រីសង្ឃស្រុកស្វាយអន្ទរ បាននិមន្តព្រះគ្រូ ញឹក ចូក ចៅអធិការវត្តជោតនារាមបាក់តាង ចេញពីវត្តហើយនៅព្រឹកថ្ងៃទី១ ឧសភានេះ ប៉ុន្តែរឿងចំណាត់ការបន្តយ៉ាងណានោះ លោកមិនទាន់ដឹងនៅឡើយទេ គឺជាតួនាទីរបស់មន្ត្រីសង្ឃ និងមន្ត្រីធម្មការ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ