ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អន្ទង់​ចូល​រស់នៅ​ក្នុង​ពោះវៀន​បុរស​ចិន​ម្នាក់ ប៉ុន្តែ​សំណាងល្អ​សង្គ្រោះ​បាន

3 ខែ មុន

បុរស​អាយុ ៣០ ឆ្នាំ​ម្នាក់​នៅ​ខេត្ត​ហឺ​ណា​ន​ប្រទេស​ចិន​ត្រូ វ​បាន​ជួយ​សង្គ្រោះ​នៅ​ក្នុង​ការ​វះកាត់​ដ៏​គ្រោះថ្នាក់​បន្ទាប់​ពី​អន្ទង់​ប្រវែង​៣០ សង់ទីម៉ែត្រ​មួយ​ក្បាល​ត្រូវ​បាន​គេ​រក​ឃើញ​ថា​នៅ​រស់រាន​មានជីវិត និង​កំពុង​ធ្វើ​ចលនា​ពោះ​របស់​គាត់ ។ សារ​ព៍​ត៌​មាន VN Express…

បុរស​អាយុ ៣០ ឆ្នាំ​ម្នាក់​នៅ​ខេត្ត​ហឺ​ណា​ន​ប្រទេស​ចិន​ត្រូ វ​បាន​ជួយ​សង្គ្រោះ​នៅ​ក្នុង​ការ​វះកាត់​ដ៏​គ្រោះថ្នាក់​បន្ទាប់​ពី​អន្ទង់​ប្រវែង​៣០ សង់ទីម៉ែត្រ​មួយ​ក្បាល​ត្រូវ​បាន​គេ​រក​ឃើញ​ថា​នៅ​រស់រាន​មានជីវិត និង​កំពុង​ធ្វើ​ចលនា​ពោះ​របស់​គាត់ ។

សារ​ព៍​ត៌​មាន VN Express បាន​រាយការណ៍​ថា សត្វ​អន្ទង់​នោះ ត្រូវ​បាន​គេ​រាយការណ៍​ថា​បាន​ចូល​តាម​រន្ធ​គូថ​របស់​អ្នកជំងឺ ហើយ​បាន​ពោះវៀន​និង​សម្ងំ​រស់នៅ​ក្នុង​នោះ ខណៈ​ដែល​អ្នកជំងឺ​ឈឺចាប់​ខ្លាំង ស្បែក​ស្លេកស្លាំង និង​បែកញើស​ច្រើន​។

អន្ទង់​នោះ​ត្រូវ​បាន​គេ​ស្កេ​ន​តាម​ម៉ាស៊ីន CT ស្កេ​ន​ឃើញ​នៅ​មានជីវិត ហើយ​អ្នកជំងឺ​មាន​សភាព​ធ្ងន់ធ្ងរ ពីព្រោះ​របួស​ដែល​អន្ទង​ទម្លុះ​ពោះវៀន នោះ​កើត​អាកា​រៈ​ឆ្លង​មេរោគ​ធ្ងន់ធ្ងរ​ដល់​សរីរាង្គ​ជា​ច្រើន​នៅ​ក្នុង​ពោះ ។

នៅ​ពេល​ដែល​វះកាត់​ក្រុម​គ្រូពេទ្យ​បាន​រក​ឃើញ​ថា សត្វ​អន្ទង់​នោះ​គឺ​មានជីវិត​នៅឡើយ នៅ​ពេល​ដែល​វា​រស់នៅ​ក្នុង​ពោះ​អ្នកជំងឺ ប៉ុន្តែ​អ្នកជំងឺ​វិញ​របួស​ពេញ​ពោះ និង ឆ្លង​មេរោគ​ខ្លាំង​។ ប៉ុន្តែ​សំណាង​អាច ព្យាបាល​ទាន់​ពេលវេលា និង អាច​សង្គ្រោះ​ជីវិត​បាន ប៉ុន្តែ​បាន​ព្រមាន​ថា នៅ​ពេល​មាន​សេចក្តីរាយការណ៍​ថា សត្វ​ចូល​ក្នុង​ពោះ​តាម​រន្ធ​គូទ​គឺ​ត្រូវ​តែ​ប្រញាប់​មក​មន្ទីរពេទ្យ​ជា​បន្ទាន់ ដើម្បី​កុំអោយ​ប្រឈម​មុន​នឹង​គ្រោះថ្នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ