ប្រទេសទាក់ទាញភ្ញៀវបរទេសច្រើនបំផុតនៅអាស៊ីអាគ្នេយ៍ បន្ថែមជើងហោះហើរអន្តរជាតិ ជំរុញវិស័យទេសចរណ៍
ទីក្រុងគូឡាឡាំពួ ៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ សិល្បៈ និងវប្បធម៌របស់ម៉ាឡេស៊ី លោក Tiong King Sing កាលពីថ្ងៃទី២៧…
ទីក្រុងគូឡាឡាំពួ ៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ សិល្បៈ និងវប្បធម៌របស់ម៉ាឡេស៊ី លោក Tiong King Sing កាលពីថ្ងៃទី២៧…
ទីក្រុងគូឡាឡាំពួ ៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ សិល្បៈ និងវប្បធម៌របស់ម៉ាឡេស៊ី លោក Tiong King Sing កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ បានប្រកាសអំពីផែនការមួយដើម្បីដាក់ឱ្យដំណើរការជើងហោះហើរអន្តរជាតិថ្មីចំនួន ២១ ជើងហោះហើរ ចាប់ពីខែធ្នូនេះ រដល់ពាក់កណ្តាលខែមករា ដែលជាផ្នែកមួយនៃការរៀបចំសម្រាប់យុទ្ធនាការ «ទស្សនាប្រទេសម៉ាឡេស៊ី ឆ្នាំ ២០២៦ ឬ Visit Malaysia Year 2026។
លោករដ្ឋមន្ត្រីបានថ្លែងថា សេវាកម្មថ្មីនេះ រួមមានជើងហោះហើរកំណត់ពេលចំនួន ១៦ និងជើងហោះហើរជួលចំនួន ៥ ដែលនឹងត្រូវដំណើរការដោយក្រុមហ៊ុនអាកាសចរណ៍ចំនួន ១០ ដោយភ្ជាប់ប្រទេសម៉ាឡេស៊ីជាមួយនឹងគោលដៅនានាទូទាំងតំបន់អាស៊ាន អាស៊ីបូព៌ា ប្រទេសអ៊ូសបេគីស្ថាន និងស្រីលង្កា។ ក្នុងចំណោមជើងហោះហើរកំណត់ពេលចំនួន ១៦ មាន ១៣ នឹងចាប់ផ្តើមនៅក្នុងខែធ្នូ ខណៈដែលជើងហោះហើរនៅសល់នឹងចាប់ផ្តើមក្នុងខែមករា ឆ្នាំក្រោយ។ ជើងហោះហើរទាំងនេះ នឹងបន្ថែមជើងហោះហើរត្រង់ចំនួន ៨១ ទៅកាន់ប្រទេសម៉ាឡេស៊ី ដែលមានសមត្ថភាពអតិបរមាជិត ១៤ ០០០នាក់ក្នុង១សប្តាហ៍។ លោករដ្ឋមន្ត្រីបានបន្តថា សម្រាប់ជើងហោះហើរជួលចំនួន ៥ មាន ៤ នឹងចាប់ផ្តើមនៅក្នុងខែធ្នូ ខណៈពេលដែលជើងហោះហើរ ១ នឹងចាប់ផ្តើមនៅខែមករា ឆ្នាំក្រោយ។
យោងតាមការបញ្ជាក់របស់លោករដ្ឋមន្ត្រី សេវាកម្មហោះហើរថ្មីពាក់ព័ន្ធនឹងប្រទេសចំនួន ៨ និងគោលដៅចំនួន ១៧ ភ្ជាប់អាកាសយានដ្ឋានចំនួន ៩ របស់ម៉ាឡេស៊ី រួមមានគូឡាឡាំពួ, ស៊ូបាង (Subang), ប៉េណាង (Penang), ចូហរបារូ (Johor Bahru), កូតាគីណាបាលូ (Kota Kinabalu), តាវ៉ាវ (Tawau), គូឈីង (Kuching) អ៊ីប៉ូ (Ipoh) និងឡាំងកាវី (Langkawi)។
អាស៊ីបូព៌ា នៅតែជាចំណុចកណ្តាលនៃការពង្រីកជើងហោះហើរ ដោយមានជើងហោះហើរកំណត់ពេលចំនួន ៧ និងជើងហោះហើរជួលចំនួន ៣ ដែលតភ្ជាប់ម៉ាឡេស៊ីទៅកាន់ទីក្រុងចំនួន ៨ ក្នុងប្រទេសចិន។ លើសពីនេះ ជើងហោះហើរកំណត់ពេលថ្មីនឹងត្រូវដាក់ដំណើរការទៅកាន់ទីក្រុងអូសាកា (Osaka) ប្រទេសជប៉ុន និងទីក្រុងប៊ូសាន (Busan) ប្រទេសកូរ៉េខាងត្បូង ខណៈទីក្រុងតៃជុង កោះតៃវ៉ាន់ (ចិន) នឹងមានសេវាកម្មហោះហើរជួល។
ចំណែកតំបន់អាស៊ាន ជើងហោះហើរកំណត់ពេលចំនួន ៦ នឹងភ្ជាប់ម៉ាឡេស៊ីជាមួយប្រទេសសិង្ហបុរី ទីក្រុងហ្សាការតា និងមេដាន (Medan) នៅឥណ្ឌូណេស៊ី ក៏ដូចជាទីក្រុងសេប៊ូ (Cebu) នៅហ្វីលីពីន។ ទន្ទឹមនឹងនេះ ទីក្រុងតាស្កិន (Tashkent) ប្រទេសអ៊ូសបេគីស្ថាន និងទីក្រុងកូឡុំបូ ប្រទេសស្រីលង្កា នឹងមានជើងហោះហើរកំណត់ពេល១ជើង។
ម៉ាឡេស៊ី គឺជាប្រទេសបានស្វាគមន៍ភ្ញៀវទេសចរបរទេសច្រើនជាងគេនៅអាស៊ីអាគ្នេយ៍ក្នុងឆ្នាំនេះ ដោយបានកត់ត្រាវត្តមានភ្ញៀវទេសចរបរទេសជាង ២៨ លាននាក់ក្នុងរយៈពេល ៨ ខែដំបូង កើនឡើង ១៦,៨% ធៀបរយៈពេលដូចគ្នា ឆ្នាំមុន។ ដ្បិតប្រទេសនេះខិតខំឆ្ពោះទៅរកការស្វាគមន៍ភ្ញៀវបរទេស ៤៧ លាននាក់ និងប្រាក់ចំណូល ៨០ ពាន់លានដុល្លារអាមេរិក សម្រាប់កម្មវិធី «Visit Malaysia 2026»៕ ប្រភព ៖ VNA


ចែករំលែកព័តមាននេះ