ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មូលហេតុ៣យ៉ាង ដែលធ្វើឱ្យក្រញ៉ដៃអ្នកឡើងខ្មៅខុសពីធម្មតា

3 ឆ្នាំ មុន

ការមានស្បែកខ្មៅនៅត្រង់ក្រញ៉ដៃ អាចជារឿងធម្មតា ព្រោះវាជាផ្នែកដែលប៉ះពាល់បំផុតនៃស្បែក ហើយវាក៏ឆ្លងកាត់ការកកិតជាច្រើនផងដែរ ប៉ុន្តែសម្រាប់មនុស្សមួយចំនួន ក្រញ៉ដៃខ្មៅខុសពីធម្មតា ហើយថែមទាំងអាចមានមូលហេតុដោយសារបញ្ហាសុខភាពទៀតផង។ ថ្ងៃនេះ អ្នកនឹងបានស្គាល់ពីមូលហេតុ៣យ៉ាង ដែលធ្វើឱ្យក្រញ៉ដៃឡើងពណ៌ខ្មៅខុសពីធម្មតា។…

ការមានស្បែកខ្មៅនៅត្រង់ក្រញ៉ដៃ អាចជារឿងធម្មតា ព្រោះវាជាផ្នែកដែលប៉ះពាល់បំផុតនៃស្បែក ហើយវាក៏ឆ្លងកាត់ការកកិតជាច្រើនផងដែរ ប៉ុន្តែសម្រាប់មនុស្សមួយចំនួន ក្រញ៉ដៃខ្មៅខុសពីធម្មតា ហើយថែមទាំងអាចមានមូលហេតុដោយសារបញ្ហាសុខភាពទៀតផង។ ថ្ងៃនេះ អ្នកនឹងបានស្គាល់ពីមូលហេតុ៣យ៉ាង ដែលធ្វើឱ្យក្រញ៉ដៃឡើងពណ៌ខ្មៅខុសពីធម្មតា។

១. កង្វះវីតាមីនបេ១២

កង្វះសារធាតុវីតាមីនបេ១២ អាចបណ្តាលឱ្យមានបញ្ហាខ្មៅក្រញ៉ដៃ។ ការស្រាវជ្រាវបង្ហាញថា ការឡើងពណ៌នៅលើក្រញ៉ដៃ អាចជាសញ្ញាខាងក្រៅនៃការខ្វះវីតាមីនបេ១២។ រោគ​សញ្ញា​ផ្សេង​ទៀត​ដែល​អាច​បង្ហាញ​រួម​មាន ​ភាព​ទន់​ខ្សោយ និង ការ​ទល់​លាមក​ជាដើម។

២. ប្រតិកម្មទៅនឹងថ្នាំ

ការស្រាវជ្រាវបង្ហាញថា មូលហេតុមួយទៀតនៃស្នាមខ្មៅ អាចត្រូវបានផ្សារភ្ជាប់ទៅនឹងការប្រើប្រាស់ថ្នាំជាក់លាក់ ព្រោះវាទំនងជាបណ្តាលឱ្យមានពណ៌ខ្មៅលើក្រញ៉ដៃ។ ពួកវារួមមានថ្នាំប្រឆាំងនឹងការកកឈាម ប្រភេទជាក់លាក់នៃថ្នាំអង់ទីប៊ីយោទិច ថ្នាំប្រឆាំងនឹងការរលាកដែលមិនមែនជាស្តេរ៉ូអ៊ីត (NSAIDS) និងថ្នាំគ្រាប់ពន្យារកំណើត។

៣. ការឡើងខ្មៅ អាកាន់តូស៊ីស ណាយគ្រីកែន (Acanthosis Nigricans)

ស្ថានភាពនេះបណ្តាលឱ្យខ្មៅ និងឡើងក្រាស់នៃស្បែកនៅលើផ្នែកផ្សេងៗនៃរាងកាយដូចជា កែងដៃ និង សន្លាក់ជាដើម។ Acanthosis Nigricans អាចបង្ហាញពីវត្តមាននៃបញ្ហាសុខភាពកាន់តែជ្រៅ ដូចជាជំងឺទឹកនោមផ្អែម អតុល្យភាពអរម៉ូន ឬសូម្បីតែមហារីក ដូច្នេះប្រសិនបើអ្នកសម្គាល់ឃើញកែងដៃ អ្នកឡើងខ្មៅភ្លាមៗ ហើយរមាស់ នៅតែបន្តកើតមាន  សូមទៅជួបអ្នកប្រឹក្សាសុខភាពដែលនៅជិតបំផុតរបស់អ្នក៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ