ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ា​ឡេ​ស៊ី ​ជួប​ប្រទះ​ទឹកជំនន់​អាក្រក់​បំផុត​ ត្រូវ​ជម្លៀស​មនុស្ស​ចេញ​ច្រើន​នាក់

3 ឆ្នាំ មុន

ភ្លៀង​បាន​ធ្លាក់​ខ្លាំង​បំផុត​នៅ​ម៉ា​ឡេ​ស៊ីចាប់តាំងពី​ថ្ងៃ​ទី​១៧​ធ្នូ​មក បណ្ដាល​ឲ្យ​មានការ​ខូចខាត​ធ្ងន់ធ្ងរ​បំផុត​។
យោង​​​តាម​សេចក្ដីរាយការណ៍​របស់​រដ្ឋាភិបាល​ថា

ប្រទេស​ម៉ា​ឡេ​ស៊ី ៖ ភ្លៀង​បាន​ធ្លាក់​ខ្លាំង​បំផុត​នៅ​ម៉ា​ឡេ​ស៊ីចាប់តាំងពី​ថ្ងៃ​ទី​១៧​ធ្នូ​មក បណ្ដាល​ឲ្យ​មានការ​ខូចខាត​ធ្ងន់ធ្ងរ​បំផុត​។
យោង​​តាម​សេចក្ដីរាយការណ៍​របស់​រដ្ឋាភិបាល​ថា មនុស្ស​យ៉ាងតិច​២៩.០០០​នាក់ ត្រូវ​ជម្លៀស​ចេញ​នា​ថ្ងៃ​ទី​១៩​ធ្នូ ក្នុង​ប្រទេស​អា​ស៊ី​អា​គ្នេ​យ៍​នេះ ដោយសារ​ទឹកជំនន់​ដ៏​អាក្រក់​បណ្ដាល​មក​ពី​ភ្លៀង​ធ្លាក់​ខ្លាំង ដែល​ប្រទេស​នេះ​មិន​ធ្លាប់​ជួប​ប្រទះ​ចាប់តាំងពី​៧​ឆ្នាំ​មក​ហើយ​។ ម៉ា​ឡេ​ស៊ី​តែង​ជួប​ប្រទះ​នឹង​ព្យុះ​មូសុង​នា​ចុងឆ្នាំ​។ ភ្លៀង​ខ្លាំង​បណ្ដាល​ឲ្យ​ទឹកស្ទឹង​ទាំងឡាយ ជោរជន់​នាំ​ឲ្យ​ទឹក​ជន់​លិច​ក្នុង​តំបន់​ទីក្រុង​ជា​ច្រើន​បណ្ដាល​ឲ្យ​ស្ទះចរាចរណ៍​រថយន្ត​តាម​ផ្លូវថ្នល់​សំខាន់​ៗ​។

វេ​ប​សាយ​របស់​រដ្ឋាភិបាល​រៀបរាប់​ពី​មនុស្ស​ជាង​២២.០០០​នាក់​រង​គ្រោះ ដោយ​ទឹកជំនន់ ក្នុង​រដ្ឋ​៨​របស់​ប្រទេស ក្នុង​នោះ​មាន​រដ្ឋ​ប៉ាហាំង​ភាគ​កណ្ដាល​ម៉ា​ឡេស៊ី ដែល​ជម្លៀស​មនុស្ស​ចេញ​ជាង​១០.០០០​នាក់​។ នាយក​រដ្ឋមន្ត្រី​ប្រទេស​នេះ លោក​ISMAIL SABRI YAAKOB បាន​សម្ដែង​ការ​ភ្ញាក់ផ្អើល​ដែល​ឃ្រើ​ញ​រដ្ឋ​មាន​ជាងគេ​របស់​ប្រទេស គឺ​រដ្ឋ​SELANGOR នៅ​ជាប់​រដ្ឋធានី​គូ​ឡា​ឡាំ​ពួរ​ជួប​ប្រទះ​ទឹកជំនន់​ដ៏​អាក្រក់​បែប​នេះ ដែល​តម្រូវ​ឲ្យ​មនុស្ស​ជាង​៥.០០០​នាក់​ត្រូវ​ចាក​ចេញពីផ្ទះ​សម្បែង​ពួក​គេ​។

ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នា​ថ្ងៃ​ទី​១៩​ធ្នូ នាយក​រដ្ឋមន្ត្រី​រូប​នេះ​ថ្លែង​ថា ចំណុះ​ទឹកភ្លៀង​ដែល​ធ្លាក់​ក្នុង​ពេល​តែ​១​ថ្ងៃ​កាលពី​ថ្ងៃ​ទី​១៨​ធ្នូ​នៅ​រដ្ឋ​SELANGOR ស្មើនឹង​កម្រិត​ទឹកភ្លៀង​ធ្លាក់​ធម្មតា​ដល់​ទៅ​១​ខែ​។ លោក​សន្យា​ពី​ការ​ផ្ដល់​ជំនួយ​ដោយ​រហ័ស ដល់​បណ្ដាជន​រង​គ្រោះ​ដោយ​ទឹកជំនន់​និង​បញ្ចេញ​មូលនិធិ​បន្ទាន់ ១០០​លាន​រី​ន​ហ្គី​ត​ប្រមាណ​ជា​២១​លាន​អឹ​រ៉ូ​។ ទឹកជំនន់​នៅ​តែ​គ្រោះថ្នាក់​នៅ​រដ្ឋ​៦ នា​ភាគ​កណ្ដាល​និង​ភាគ​ឦសាន​ប្រទេស​នា​ព្រឹក​ថ្ងៃ​ទី​១៩​ធ្នូ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ