ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​សុំ​សិទ្ធិជ្រកកោន​នៅអូស្ត្រាលី​យ៉ាង​តិច​​50នាក់​ស្លា.ប់​ពេ​ល​នាវា​ពូកគេ​បែកធ្លាយ

14 ឆ្នាំ មុន

អ្នក​ស្នើសុំ​​សិទ្ធិជ្រកកោន​​នៅអូស្ត្រាលី​យ៉ាង​តិច​​៥០​នាក់​ស្លា.ប់​​ដោយ​ លង់ទឹក​ ​បន្ទាប់ពី​​​នាវា​របស់​ពួកគេ​​បែកធ្លាយលិច​កាលពីថ្ងៃទី​​១៥ ធ្នូ ក្នុង​​ដែន​​ទឹកនៃកោះ CHRISTMAS ISLAND របស់​អូស្ត្រាលី ។ អ្នកទទួលខុសត្រូវ​​​ម្នាក់​ខាង​ផ្នែក​​សង្គ្រោះ​បន្ទាន់និយាយ​ថា ក្រៅពី​អ្នក​​ស្លា.ប់​ មនុស្ស​​​៣៦​នាក់ ទៀត​ក៏ត្រូវ​របួសដែរ ។​
សោក​នាដ​កម្ម​​នេះកើត​មាន​​នៅក្រោមក្រសែ​​ភ្នែក​​របស់​ប្រជាជនកោះ CHRISTMAS ISLAND ដែលឈរ​មើល​​នៅច្រាំង​​សមុទ្រ​​ក្រោម​​ធាតុ​​អាកាស​​យ៉ាង​ត្រជាក់​បំផុត​។ សាក្សី​​ម្នាក់ក្នុង​ចំណោម​​សាក្សី​ទាំង​ឡាយ​​អះអាង​​ថា ​បានឃើញ​​មនុស្ស​ទាំង​ឡាយ ​ដែលលង់​ទឹក​​ ហើយ​​អ្នក​​ខ្លះទៀត​​កំពុង​​តែ​ស្រវេ​ស្រវា​​​កណ្តាល

អ្នក​ស្នើសុំ​​សិទ្ធិជ្រកកោន​​នៅអូស្ត្រាលី​យ៉ាង​តិច​​៥០​នាក់​ស្លាប់​​ដោយ​លង់ទឹក​ ​បន្ទាប់ពី​​​នាវា​របស់​ពួកគេ​​បែកធ្លាយលិច​កាលពីថ្ងៃទី​​១៥ ធ្នូ ក្នុង​​ដែន​​ទឹកនៃកោះ CHRISTMAS ISLAND របស់​អូស្ត្រាលី ។ អ្នកទទួលខុសត្រូវ​​​ម្នាក់​ខាង​ផ្នែក​​សង្គ្រោះ​បន្ទាន់និយាយ​ថា ក្រៅពី​អ្នក​​ស្លាប់​ មនុស្ស​​​៣៦​នាក់ ទៀត​ក៏ត្រូវ​របួសដែរ ។​
សោក​នាដ​កម្ម​​នេះកើត​មាន​​នៅក្រោមក្រសែ​​ភ្នែក​​របស់​ប្រជាជនកោះ CHRISTMAS ISLAND ដែលឈរ​មើល​​នៅច្រាំង​​សមុទ្រ​​ក្រោម​​ធាតុ​​អាកាស​​យ៉ាង​ត្រជាក់​បំផុត​។ សាក្សី​​ម្នាក់ក្នុង​ចំណោម​​សាក្សី​ទាំង​ឡាយ​​អះអាង​​ថា ​បានឃើញ​​មនុស្ស​ទាំង​ឡាយ ​ដែលលង់​ទឹក​​ ហើយ​​អ្នក​​ខ្លះទៀត​​កំពុង​​តែ​ស្រវេ​ស្រវា​​​កណ្តាល​
បំ​ណែក​នាវា​ពេល​នាវា​ពួកគេ​​បែកធ្លាយ​​ដោយ​បុក​ប៉ះថ្ម ​នៃកោះ​នេះ ស្ថិត​​នៅក្នុង​មហាសមុទ្រ ឥណ្ឌា​​ចំងាយ​​២.៦០០គីឡូម៉ែត្រ ពីឆ្នេរសមុទ្រ​ខាង​លិច​​របស់អស្ត្រាលី ។ សាក្សី​ម្នាក់​​ដែល​កា​សែត SKY NEWS សាកសួរ​និយាយ​ថា មាន​មនុស្ស​​ប្រមាណ​ជា​៦០នាក់ ស្ថិតក្នុង​​ទឹកសមុទ្រ ​ហើយប្រមាណជា​​ពាក់កណ្តាល​​ប៉ុណ្ណោះ អាច​ជួយ​សង្គ្រោះ​​ដោយនាវា​សង្គ្រោះ​​មួយគ្រឿង។ ​សញ្ជាតិ​​របស់​​ពួកអ្នក​​ដំណើរ​​លើនាវា​នោះនៅពុំ​ទាន់​​ដឹង​នៅឡើយ ។​ អ្នក​សុំសិទ្ធិ​ជ្រកកោន​​មកពី​​អុីរ៉ាក់ អាហ្វ​ហ្គានីស្ថាន និងស្រីលង្កា ​តែង​ប៉ុនប៉ង​​ផ្សង​​ព្រេង​កាត់សមុទ្រ​​មកកាន់​អូស្ត្រាលី​​ដោយ​ចេញ​​​ដំណើរ​ពីឥណ្ឌូណេស៊ី​តាម​នាវា ៕