ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រយ័ត្នប​ងប្អូន ! ម្ចាស់ផ្ទះយំស្រែកលែងចេញ ខណៈផ្ទះខ្លួនឆេះស្ទើរទាំងអស់បែបនេះ

2 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ គ្រោះ​អគ្គី​ភ័យ​បាន​ឆាបឆេះ​សន្ធោសន្ធៅ​ដោយ​មាន​ផ្សែង​ហ៊ុយ​ខ្មួលខ្មាញ់​ទៅ​លើ​អាកាស ដែល​ហេតុការណ៍​នោះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១២ និង​៣០​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​១៩ ធ្នូ ២០២១ ហើយករណី​ឆេះ​នេះ​ម្ចាស់ផ្ទះ​ឈ្មោះ ស៊ឺ​ន…

ខេត្តកំពង់ចាម ៖ គ្រោះ​អគ្គី​ភ័យ​បាន​ឆាបឆេះ​សន្ធោសន្ធៅ​ដោយ​មាន​ផ្សែង​ហ៊ុយ​ខ្មួលខ្មាញ់​ទៅ​លើ​អាកាស ដែល​ហេតុការណ៍​នោះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១២ និង​៣០​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​១៩ ធ្នូ ២០២១ ហើយករណី​ឆេះ​នេះ​ម្ចាស់ផ្ទះ​ឈ្មោះ ស៊ឺ​ន សម្បត្តិ ភេទ​ស្រី អាយុ​៣៧​ឆ្នាំ នៅ​ភូមិ​គោក​ស្រឡៅ ឃុំ​បារាយណ៍ ស្រុក​ព្រៃឈរ ។ ផ្ទះ​មួយ​ខ្នង​មាន​ទំហំ​បណ្ដោយ​៦×8 ម៉ែត្រ​សង់​អំពីរ​ឈើ​ប្រក​ក្បឿង​ជញ្ជាំង​ក្ដា ថ្ម​ក្រោម ។

ភ្លាម​ៗ​នោះ​ក៏​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ជិតខាង ហើយ​ត្រូវ​បាន​រថយន្ត​ពន្លត់អគ្គីភ័យ​នៃ​អធិការ​រ​ដ្ឋា​ន​នគរបាល​ស្រុក​២​គ្រឿង​ចេញ​មក​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់​ផង​ដែរ ។ តែ​ដោយសារ​ខែ​នេះ ជា​រដូវ​ខ្យល់​ផង​នោះ ហើយ​ផ្លូវ​រាង​ឆ្ងាយ​ទម្រាំ​តែ​ទៅ​ដល់​ផ្ទះ​ឈើ​ត្រូវ​បាន​ឆេះ​អស់​សល់​តែ​គ្រោង​សសរ ។

លោក​វរសេនីយ៍ឯក កែវ ស៊ា​ង​ហ៊ាន់ អធិការ​នគរបាល​ស្រុក​ព្រៃឈរ​បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​កម្លាំង​សមត្ថកិច្ច​នៅ​មូលដ្ឋាន​រាយការណ៍​មក​រូប​លោក​ភ្លាម​នោះ​ក៏​បាន​ដឹកនាំ​កម្លាំង​ជំនាញ និង​រថយន្ត​ពន្លត់អគ្គីភ័យ​ស្រុក​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​បារាយណ៍ និង​ប្រជា​ការពារ​ភូមិ​គោក​ស្រឡៅ ចុះ​ជួយ​ធ្វើការ​ពន្លត់​ករណី​ឆាបឆេះ នេះ​កម្លាំង​សមត្ថកិច្ច​យើង​បាន​ពន្លត់​មិន​អោយ​ឆេះ​រាលដាល​បន្ត​ទៀត​ឡើយ ។

អធិការ​នគរបាល​ស្រុក​ព្រៃឈរ​ប្រាប់​បន្ត​ឲ្យ​ដឹង​ទៀត​ថា ដោយ​មានការ​ណែនាំ​ពី​លោក​ឧត្តមសេនីយ៍​ស្នងការ​ទាំង​រដូវប្រាំង និង​រដូវវស្សា​កម្លាំង​សមត្ថកិច្ច​បាន​ប្រចាំការ​២៤​ម៉ោង​លើ​២៤​ម៉ោង និង​ត្រៀម​អន្តរាគមន៍​ពេល​មាន​ហេតុការណ៍​កើតឡើង​ដូច​ជា​ខាងលើ​នេះ ។ ពេល​ដែល​អគ្គី​ភ័យ​កំពុង​ឆាបឆេះ​ត្រូវ​បាន​រថយន្ត​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃឈរ​ចំនួន​២​គ្រឿង បាន​ចេញ​ទៅ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់​ដោយ​មិន​ឱ្យ​ឆាត​ឆេះ​ទៅ​ដល់​លំនៅ​ឋាន​អ្នក​ក្បែរ​ខាង​នោះ​ទេ ។ ចំពោះ​ការ​បាត់បង់​ក្នុង​នោះ​រួម​មាន
ខូចខាត​ផ្ទះ​ពីរ​ខ្នង​អស់ទាំង​ស្រុង និង​សម្ភារៈ​មាន​ដូច​ជា ស្រូវ​ចំនួន​០៦​តោន ម៉ូតូ​សង់​កូ​រេ (​ឆ្អឹង​)០១​គ្រឿង ខ្សែ​ក​-​ខ្សែដៃ​១.៥​ដំឡឹង​(​ផ្លា​ក​ទី​ន​) ខ្សែ​ក​.​ខ្សែដៃ​១​ដំឡឹង​(​មាស​) លុយ​៥.០០០(​ដុល្លារ​) លុយ​ខ្មែរ​៣៥០០០០០(​បី​លាន​ហាសិប​ម៉ឺន​រៀល​) និង​សម្ភារៈ​ផ្សេង​ៗ​មួយ​ចំនួន​ទៀត ករណី​នេះ​ប្រើប្រាស់​ថ​យន្ត​ពន្លត់អគ្គីភ័យ​ចំនួន​០២ គ្រឿង ទឹក​០២​ស៊ឺ​ទែន ។ ចំពោះ​ករណី​នេះ​មិន​បណ្ដាល​ឲ្យ​ឆេះ​រាលដាល និង​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស​ឡើយ ។

អធិការ​នគរបាល​ស្រុក​ព្រៃឈរ​បញ្ជាក់​បន្ថែម​ថា នេះ​ជា​រដូវប្រាំង ហើយ​ជំនោរ​ខ្យល់​បក់​បោក​ពី​ទិស​ខាងជើង ដូច្នេះ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ជា​ម្ចាស់ផ្ទះ ត្រូវ​យកចិត្តទុកដាក់​ប្រុង​ប្រយ័ត្ន​ពី​គ្រោះ​អគ្គី​ភ័យ ដែល​បាន​កើតឡើង​មុន​នឹង​ចាក​ចេញពីផ្ទះ​ត្រូវ​ពន្លត់ភ្លើង​ចង្ក្រាន ឬ​បិទ​បា​រ៉ែត​ភ្លើង​ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ