រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា ចោរប្លន់ប្រដាប់អាវុធ១ក្រុម មានគ្នាប្រមាណ៤នាក់ ជិះរថយន្តម៉ាកឡិចស៊ី GS-300 មួយគ្រឿង បានចូលទៅធ្វើសកម្មភាពប្លន់ឧកញ៉ា អ៊ាន សៀវម៉ី ដែលជាអ្នកលក់ឡេដ៏ល្បីម្នាក់ដល់ភូមិគ្រឹះតែម្តង ដោយយកគ្រឿងអលង្ការពេជ្រ និងលុយសរុបជាង១០លានដុល្លារ ។ បន្ទាប់មកក៏ក្រុមចោរប្លន់នោះ ក៏បានបើករថយន្តគេចខ្លួនទៅបាត់ដោយសុវត្ថិភាព នេះបើតាមការបង្ហើបប្រាប់ឲ្យដឹងពីមន្ត្រីនគរបាលមួយរូប។
![Picture]()
បើតាមមន្ត្រីនគរបាលដដែលបានប្រាប់ឲ្យដឹងបន្តទៀតថា ហេតុការណ៍ខាងលើនេះ បានកើតឡើងបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង៤០នាទីព្រឹក ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ នៅចណុចផ្ទះលេខវី០១ បុរីមូនថោន ស្ថិតក្នុងភូមិគោកចំបក់ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
![Picture]()
ប្រភពខាងលើបានបញ្ជាក់ឲ្យដឹងបន្ថែមទៀតថា ជនរងគ្រោះ គឺឧកញ៉ា អ៊ាន សៀវម៉ី ភេទស្រី អាយុ៣៤ឆ្នាំ មុខរបរលក់ដូរ មានអាសយដ្ឋានកើតហេតុខាងលើ ហើយបានបាត់បង់គ្រឿងអលង្ការពេជ្រតម្លៃ១០លានដុល្លារ និងលុយជាង១០ម៉ឺនដុល្លារអាមេរិកទៀត ។ ដោយឡែកជនសង្ស័យ គឺមានគ្នា០៤នាក់ មិនស្គាល់អត្ដសញ្ញាណនោះទេ ប្រដាប់ដោយអាវុធ និងជិះរថយន្តម៉ាកឡិចស៊ីស GS-300 មួយគ្រឿង។
![Picture]()
ទាក់ទិនទៅនឹងហេតុការណ៍ខាងលើនេះ គេនៅពុំដឹងព័ត៌មានលម្អិតជាងនេះនៅឡើយទេ ហើយក្រោយពេលកើតហេតុភ្លាមៗ កម្លាំងសមត្ថកិច្ចចម្រុះមាននគរបាល និងកងរាជអាវុធហត្ថ បានចុះទៅកាន់ទីតាំងកើតហេតុនោះពិតជាក់ស្ដែង ព្រមទាំងចេញពួនស្ទាក់គ្រប់ទីកន្លែង ដើម្បីតាមចាប់ក្រុមចោរប្លន់ប្រដាប់អាវុធនោះ ។ ប៉ុន្តែពុំបានជួបប្រទះក្រុមចោរនេះឡើយ ហើយពេលនេះ កម្លាំងសមត្ថកិច្ចបាននិងកំពុងធ្វើការស្រាវជ្រាវ ដើម្បីកំណត់មុខសញ្ញាក្រុមចោរប្លន់ខាងលើ ឈានដល់ការចាប់ខ្លួនយកមកផ្ដន្ទាទោសតាមច្បាប់៕
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
ចែករំលែកព័តមាននេះ