ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​អ្នក​ញៀន​ល្បែង​បញ្ជល់មាន់ ​គ្រាន់តែ​ឃើញ​ភ្លាម​​​​​នាំ​គ្នា​រត់​ប្រះ​អាយុ​អស់

2 ឆ្នាំ មុន
  • ត្បូងឃ្មុំ

​​ខេត្ត​ត្បូងឃ្មុំ ៖ ដើម្បី​ពង្រឹង​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព និង​អនុវត្ត​តាម​បញ្ជា​របស់​លោក​ឧត្តមសេ​នីយ៍​ត្រី ​ម៉ុន មាគ៌ា​ស្នងការ​នគរបាល​ខេត្ត​ កាលពីវេលា​ម៉ោង២និង២០នាទី​រសៀល​ថ្ងៃទី១៧ ធ្នូ​ កំលាំង​ជំនាញបាន​ចុះ​ល្បាត​នៅ​ចំណុចភូមិ​ដូន​មាស ឃុំ​គោកស្រុក…

​​ខេត្ត​ត្បូងឃ្មុំ ៖ ដើម្បី​ពង្រឹង​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព និង​អនុវត្ត​តាម​បញ្ជា​របស់​លោក​ឧត្តមសេ​នីយ៍​ត្រី ​ម៉ុន មាគ៌ា​ស្នងការ​នគរបាល​ខេត្ត​ កាលពីវេលា​ម៉ោង២និង២០នាទី​រសៀល​ថ្ងៃទី១៧ ធ្នូ​ កំលាំង​ជំនាញបាន​ចុះ​ល្បាត​នៅ​ចំណុចភូមិ​ដូន​មាស ឃុំ​គោកស្រុក ស្រុក​តំបែរ ក្នុង​ភូមិសាស្ត្រ​ចម្ការកៅស៊ូ​មួយ​កន្លែង​មិន​ស្គាល់​ម្ចាស់ ប្រទះឃើញ​ក្រុម​អ្នក​ញៀន​ល្បែង​បញ្ជល់មាន់​កំពុងតែ​នាំគ្នា​លេង​ហ៊ោ​កញ្ច្រៀវ​ដោយ​ភ្នាល់​ដាក់លុយ​។ ប៉ុន្តែ​គ្រាន់តែ​ពួកគេ​ក្រឡេក​ឃើញ​សមត្ថកិច្ច​ភ្លាម ក្រុម​អ្នក​ញៀន​ល្បែង​នាំគ្នា​រត់ចោល​ម៉ូតូ​និង​មាន់​គេចខ្លួន​ចូលក្នុង​ព្រៃ​បាត់​អស់​។

សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យដឹង​ថា​ ក្រុម​អ្នក​ញៀន​ល្បែង​ទាំងនោះ​ តែងតែ​ណាត់គ្នា​បញ្ជល់មាន់​ដាក់លុយ​ម្ដង​នៅត្រង់​នេះ​ម្ដង​នៅត្រង់​នោះ ​ដើម្បី​បង្វែងដាន​ពី​សមត្ថកិច្ច​ ព្រោះថា​ល្បែងស៊ីសង​នេះ​ច្បាប់​មិន​អនុញ្ញាត​ឲ្យ​លេង​នោះ​ទេ​។ ​សូម្បីតែ​លោក​ស្នង​ការ​នគរបាល​ខេត្ត​ក​ដាក់​បទបញ្ជា​ឱ្យ​បង្ក្រាប​ដែរ​។

សមត្ថកិច្ច​មូលដ្ឋាន​បន្ត​ឲ្យដឹង​ទៀត​ថា ​ក្នុង​ពេល​ដែល​បាន​ប្រទះឃើញ​មនុស្ស​មួយ​ក្រុម​កំពុង​ប្រមូល​ផ្តុំគ្នា​លេង​ជល់មាន់(គូរ​ដី)ក្នុង​ចំការកៅស៊ូ​មិន​ស្គាល់​ម្ចាស់ ពេល​ឃើញ​សមត្ថកិច្ច​យើង​ទៅដល់​អ្នកលេង​ប្រហែល១០ទៅ១៥នាក់​បាន​រត់គេច​ខ្លួន​អស់​បន្សល់ទុក​ម៉ូតូ​ចំនួន០៦គ្រឿង(ចាស់) មាន់ឈ្មោល​ចំនួន០២(ងាប់០១) ជញ្ជីង​ថ្លឹង​ចំនួន០១ ស៊ុម​ក្រុងមាន់​ចំនួន០១​។


វត្ថុ​តាង​ខាងលើ ​សមត្ថកិច្ច​យើង​បាន​រឹបអូស​យក​មក​រក្សាទុក​នៅ​អធិការដ្ឋាន​ដើម្បី​ធ្វើការ​ស្​រា​វ​ជ្រាវ​បន្ត​។ ជាមួយ​នោះ​លោក​អធិការ​នគរបាល​ស្រុក​ក៏បាន​ឆ្លង​យោបល់​ទៅ​លោកស្នងការ​និង​បាន​ទាក់ទង​ទៅ​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត ដើម្បី​ធ្វើការ​ពិន័យ​ដល់​ម្ចាស់​ម៉ូតូ​ដើម្បីឲ្យ​រាងចាល ​៕

អត្ថបទសរសេរ ដោយ