ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនបរទេស​ម្នាក់ ដេកស្លា.ប់នៅ​មាត់អាងហែលទឹក ក្នុងសណ្ឋាគារមួយ នៅខេត្តសៀមរាប

2 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប៖ ជនបរទេស​ម្នាក់ ដេកស្លាប់ នៅ​មាត់អាងហែលទឹក ក្នុងសណ្ឋា​គារ សុភីអង្គរ រ៉េស៊ីដិន ស្ថិតនៅក្រុមទី១ ភូមិទក្សិណខាងត្បូង សង្កាត់គោកចក…

ខេត្តសៀមរាប៖ ជនបរទេស​ម្នាក់ ដេកស្លាប់ នៅ​មាត់អាងហែលទឹក ក្នុងសណ្ឋា​គារ សុភីអង្គរ រ៉េស៊ីដិន ស្ថិតនៅក្រុមទី១ ភូមិទក្សិណខាងត្បូង សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប នាថ្ងៃទី១៧​ ខែធ្នូ​ ឆ្នាំ២០ ២១​ វេលាម៉ោង ១២ និង ១០នាទី​។

​សមត្ថកិច្ចនគរបាលការិយាល័យជំនាញ បានប្រាប់ថា បន្ទាប់ពីបានទទួលព័ត៌មាន តាមទូរស័ព្ទរបស់មនុស្សមិនស្គាល់ឈ្មោះ​ ដែលបានរាយការណ៍​ប្រាប់សមត្ថកិច្ចថា មានករណីមនុស្សលង់ទឹក នៅក្នុងអាងហែល​ទឹក​ ដែល​មានយីហោ សណ្ឋាគារ​ សុភី អង្គរ រ៉េស៊ីដីន​ ​នៅក្បែរសាលាផ្លរីដា រួចមក កម្លាំងនគរ​បាល​ បាន​ចុះទៅដល់កន្លែងកើ​តហេតុ ក៏បានឃើញមានសពមនុស្សម្នាក់ ជាជនរងគ្រោះ ឈ្មោះ MILNE ALAN ភេទប្រុស អាយុ ៧៦ឆ្នាំ​ ជនជាតិអង់គ្លេស កាន់លិខិតឆ្លងដែន​លេខ 518736379​ ជួលស្នាក់នៅ​ក្នុងទីតាំងកើតហេតុខាងលើ រយៈពេល ០៣ខែ​ គិតចាប់ពីថ្ងៃទី០១​ ខែតុលា​ ដល់ថ្ងៃទី០១​ ខែធ្នូ​ ឆ្នាំ២០២១។

ប៉ូលិស បានបន្ថែមថា ជនជាតិអង់គ្លេសនោះ បា​នដេកស្លាប់នៅមាត់អាងហែល​ទឹក​ខាង​កើត ឈៀងខាងជើង​ ក្នុងសណ្ឋាគារ​ខាងលើ។ ប្រភពពី​អ្នក​ជំនាញ បាន​បញ្ជាក់​ថា តាមការស្រាវជ្រាវតាមកាមេរ៉ាសុវត្ថិភាពបានឃើញ​ថា​ សព​បុរស​ឈ្មោះ​ MILNE ALAN ភេទ​ប្រុស​ អាយុ ៧៦ឆ្នាំ​ បានស្លាប់ដោយសារលក់ទឹកតែម្នាក់ឯង នៅក្នុងអាងទឹកនៅចម្លោះវេលាម៉ោង ០៩:៣៦​នាទី​ ទៅម៉ោង ០៩:៣៨នាទី​ ដោយមិនមានអ្នកជួយទើប​បណ្ដាលអោយស្លាប់តែម្ដង។ ​

សមត្ថកិច្ច និងក្រុមគ្រូពេទ្យជំនាញ បានសនិ្នដ្ឋានថា មូលហេតុ ដោយ​ជនរងគ្រោះ ចុះហែលទឹកក្នុងអាងតែម្នាក់ឯង បណ្តាលឱ្យគាំងបេះដូងលង់ទឹកស្លាប់ ពុំមានពាក់ព័ន្ធនិងបទល្មើសព្រហ្មទណ្ឌអ្វីឡើយ។ ​ បច្ចុប្បន្នសាកសព ជនរងគ្រោះ ត្រូវបាន​កម្លាំងការិយាល័យជំនាញបញ្ជូនទៅតម្កល់ទុកបណ្តោះអាសន្ន នៅនាយកដ្ឋានបច្ចេកទេសវិទ្យាសាស្ត្រ រាជធានីភ្នំពេញ (ស្ទឹងមានជ័យ) ដើម្បីរង់ចាំការសម្រេចពីក្រុមគ្រួសារ និងស្ថានទូត មកទទួល យក​ទៅធ្វើបុណ្យតាមប្រពៃណី៕ ច័ន្ទ រស្មី

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ