ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកកាសែត​ដល់​៤៨៨​នាក់​ជាប់​ឃុំឃាំង​ក្នុង​ឆ្នាំ​២០២១

3 ឆ្នាំ មុន

ក្នុង​របាយការណ៍​ប្រចាំឆ្នាំ​របស់​ខ្លួន​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​១៤​ធ្នូ​កន្លង​ទៅ​អង្គការ​អ្នកកាសែត​គ្មាន​ព្រំដែន​RSF មាន​មូលដ្ឋាន​នៅ​បារាំង​អះអាង​ថា

ប្រទេស​បារាំង ៖ ក្នុង​របាយការណ៍​ប្រចាំឆ្នាំ​របស់​ខ្លួន​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​១៤​ធ្នូ​កន្លង​ទៅ​អង្គការ​អ្នកកាសែត​គ្មាន​ព្រំដែន​RSF មាន​មូលដ្ឋាន​នៅ​បារាំង​អះអាង​ថា ជាមួយ​អ្នកកាសែត​៤៨៨​នាក់​ជាប់​ឃុំឃាំង​លើ​ពិភពលោក ឆ្នាំ​២០២១ ពិតជា​ឆ្នាំ​ដែល​មាន​អ្នកកាសែត​ជាប់​ឃុំឃាំង​ច្រើន​បំផុត​ពុំ​ធ្លាប់​មាន​។

ក្នុង​របាយការណ៍​នោះ​RSF ក៏​លើក​ដែរ​ថា ក្នុង​ឆ្នាំ​២០២១​អ្នកកាសែត​ដែល​ត្រូវ​ស្លាប់មាន​ត្រឹម​៤៦​នាក់ ដែល​នោះ​ជា​តួលេខ​ទាប​បំផុត ពុំ​ធ្លាប់​មាន​ចាប់តាំងពី​២០​ឆ្នាំ​មក​ហើយ​។ ចំនួន​អ្នកកាសែត​ជាប់​ឃុំ​ឃាំង​ច្រើន​បែប​នេះ មាន​ជា​លើក​ដំបូង​ចាប់តាំងពី​បង្កើត​តុល្យការ​ប្រចាំឆ្នាំ​របស់​RSF ពី​ឆ្នាំ​១៩៩៥​មក​។ ការ​កើនឡើង​ខ្ពស់​នេះ​នៃ​ចំនួន​អ្នកកាសែត​ជាប់​ឃុំឃាំង​ដែល​មាន​ខ្ទង់​២០%​ក្នុង​១​ឆ្នាំ គិត​ចាប់ពី​ថ្ងៃ​ទី​១​មក​រា​ដល់​ថ្ងៃ​ទី​១​ធ្នូ មាន​ជា​ពិសេស​ក្នុង​ប្រទេស​៣​គឺ មី​យ៉ា​ន់​ម៉ា បេឡា​រុស​និង​ចិន ដែល​ច្បាប់​ស្ដី​ពី​សន្តិសុខ​ជាតិ​នៅ​ហុងកុង នាំ​ឲ្យ​មានការ​កើន​ខ្ព្​ស់​នៃ​ចំនួន​អ្នកកាសែត​ត្រូវ​ជាប់​ឃុំ​ឃាំំ​ង ក្នុង​ដែនដី​អតីត​អាណានិគម​អង់គ្លេស​នោះ​។ តែ​នៅ​តំបន់​សី​ុ​ន​ជាំ​ង​ដែល​នៅ​ទីនោះ​មានការ​បង្ក្រាប ពួក​បំបែក​ខ្លួន​និយម​នៃ​ជនជាតិភាគតិច​អ៊ួ​យ​ហ្កួ​រ អ្នកកាសែត​អ៊ួ​យ​ហ្គួ​រ​ដល់​៧០​នាក់​កំពុង​ជាប់​ឃុំឃាំង​។

ប្រទេស​៥​ដែល​មានការ​ឃុំឃាំង​អ្នកកាសែត​ច្រើន​មក​ដល់​ថ្ងៃ​ទី​១​ធ្នូ មាន​ចិន​១២៧​នាក់ មី​យ៉ា​ន់​ម៉ា​៥៣​នាក់ វៀតណាម​៤៣​នាក់ បេឡា​រុស​៣២​នាក់​និង​អា​រ៉ា​ប៊ី​សា​អូឌីត​៣១​នាក់​។ ពុំ​ធ្លាប់​មាន​សោះ​ដែល​RSF​កំណត់​ឃើញ​អ្នកកាសែត​នារី​ជាប់​ឃុំឃាំង​ច្រើន ដល់​សរុប​៦០​នាក់​ពោល​ត្រូវជា​១​ភាគ​៣​លើស​កាលពី​ឆ្នាំ​២០២០​។ ខណៈ​បុរស​នៅ​តែ​តំណាង​ឲ្យ​អ្នកកាសែត​ជាប់​ឃុំឃាំង​ច្រើន​លើ​ពិភព​លោក​ដល់​៨៧,៧%​តែ បេឡា​រុស​ជា​ប្រទេស​ដែល​មាន​អ្នកកាសែត​ជានា​រី​ជាប់​ឃុំឃាំង​ច្រើន ដល់​១៧​នាក់​លើស​អ្នកកាសែត​បុរស​ដែល​មាន​ត្រឹម​១៥​នាក់​។

ផ្ទុយ​ទៅ​វិញ​RSF​លើក​ពី​និន្នាការ​វិជ្ជមាន​ដែល​ចំនួន​អ្នកកាសែត​ស្លាប់មាន​ទាប​បំផុត​ពុំ​ធ្លាប់​មាន​ចាប់តាំងពី​២០​ឆ្នាំ​មក​ហើយ​។ និន្នាការ​ចុះ​ថយ​នេះ​មាន​ចាប់ពី​ឆ្នាំ​២០១៦​មក ដោយសារ​ពិសេស​មក​ពី​កា​រវិ​វ​ត្តិ​នៃ​បណ្ដា​ជម្លោះ​តំបន់ ដូច​ជា​នៅ​សី​ុ​រី អី​ុ​រ៉ា​ក់​និង​យេ​ម៉ែ​ន​។

តាម​របាយការណ៍​ប្រចាំឆ្នាំ​នេះ ប្រទេស​ម៉ិ​ក​ស៊ិ​ក​និង​អា​ហ្វ​ហ្គា​នី​ស្ថាន នា​ឆ្នាំ​នេះ​នៅ​តែ​ជា​ប្រទេស​២ ដែល​មាន​គ្រោះថ្នាក់​បំផុត​សម្រាប់​​អ្នកកាសែត ដោយនៅ​ម៉ិ​ក​ស៊ិក​មាន​ស្លាប់​៧​នាក់​និង​អា​ហ្វ​ហ្គា​នី​ស្ថាន​៦​នាក់ បន្ទាប់​គឹ​យេ​ម៉ែ​ន​និង​ឥណ្ឌា​ដែល​ស្ថិត​ក្នុង​លំដាប់ថ្នាក់​ទី​៣​ដូច​គ្នា ជាមួយ​អ្នកកាសែត​ស្លា.ប់​៤​នាក់​ដូច​គ្នា​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ