ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្លៃ​ក្លិប​បាល់ទាត់​ទាំង​10​ដែល​ថ្លៃ​ជាងគេ​លើ​ពិភពលោក​ប្រចាំឆ្នាំ​2016

7 ឆ្នាំ មុន

១-Real Madrid ៖ ៣,៦៥ ពាន់​លាន​ដុល្លារ
ក្លិប Real Madrid ឬ​ស្តេច​ស បង្កើត​ឡើង​នៅ​ឆ្នាំ​១៩០២ ពហុ​កីឡដ្ឋាន Santiago Bernabeu មាន​មូលដ្ឋាន​នៅ​ទីក្រុង Madrid ប្រទេស​អេ​ស្ប៉ា​ញ ។ Real លេង​ក្នុង​លី​ក​

១-Real Madrid ៖ ៣,៦៥ ពាន់​លាន​ដុល្លារ
ក្លិប Real Madrid ឬ​ស្តេច​ស បង្កើត​ឡើង​នៅ​ឆ្នាំ​១៩០២ ពហុ​កីឡដ្ឋាន Santiago Bernabeu មាន​មូលដ្ឋាន​នៅ​ទីក្រុង Madrid ប្រទេស​អេ​ស្ប៉ា​ញ ។ Real លេង​ក្នុង​លី​ក​កំពូល​អេ​ស្ប៉ា​ញ La Liga ដែល​មាន​កីឡាករ​សរុប​៣៣​នាក់​។ ក្នុង​ក្របខ័ណ្ឌ La Liga ២០១៥-២០១៦​នេះ Real ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​២​ក្នុង​តារាង​។

Real គ្រង​ជើងឯក​ធំ​ៗ​មួយ​ចំនួន​ដូច​ជា La Liga ៣២​លើក​, Copa del Rey ១៩​លើក​, Copa de la Liga ១​លើក​, UEFA Champions League ១០​លើក​, UEFA Cup ២​លើក​។

នាយក​ប្រ​តិ​ប​ត្តិ ៖ លោក Florentino Pérez
គ្រូបង្វឹក​ប​ច្ចុ​ប្ប​ន្ន ៖ លោក Zinedine Zidane ។

២-Barcelona​ ៖ ៣,៥៦ ពាន់​លាន​ដុល្លារ
ក្លិប Barcelona ឬ​ក្រុម​អ្នកមាន​បុណ្យ បង្កើត​ឡើង​នៅ​ឆ្នាំ​១៨៩៩ ពហុ​កីឡដ្ឋាន Camp Nou មាន​មូលដ្ឋាន​នៅ​ទីក្រុង Catalonia ប្រទេស​អេ​ស្ប៉ា​ញ​។ Barcelona លេង​ក្នុង​លី​ក​កំពូល​អេ​ស្ប៉ា​ញ La Liga ដែល​មាន​កីឡាករ​សរុប​៣៣​នាក់​។ ក្នុង​ក្របខ័ណ្ឌ La Liga ២០១៥-២០១៦​នេះ Barcelona ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​១​ក្នុង​តារាង ។

Barcelona គ្រង​ជើងឯក​ធំ​ៗ​មួយ​ចំនួន​ដូច​ជា La Liga ២៤​លើក​, Copa del Rey ២៨​លើក​, Copa de la Liga ២​លើក​, UEFA Champions League ៥​លើក​, European Cup ៤​លើក​។

នាយក​ប្រ​តិ​ប​ត្តិ ៖ លោក Josep Maria Bartomeu
គ្រូបង្វឹក​ប​ច្ចុ​ប្ប​ន្ន ៖ លោក Luis Enrique ។

៣-Manchester United ៖ ៣,៣២​ពាន់​លាន​ដុល្លារ
ក្លិប Man Utd ឬ​បិសាច​ក្រហម បង្កើត​ឡើង​នៅ​ឆ្នាំ​១៨៧៨ ពហុ​កីឡដ្ឋាន Old Trafford មាន​មូលដ្ឋាន​នៅ​ទីក្រុង Greater Manchester ចក្រភព​អង់គ្លេស ។ Man Utd លេង​ក្នុង​លី​ក​កំពូល​អង់គ្លេស​ប្រឺ​មី​ញេ​លី​ក ដែល​មាន​កីឡាករ​សរុប​៣៩​នាក់ ។ ក្នុង​ក្របខ័ណ្ឌ​ប្រឺ​មី​ញេ​លី​ក​២០១៥-២០១៦​នេះ Man Utd ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​៥​ក្នុង​តារាង ។

Man Utd គ្រង​ជើងឯក​ធំ​ៗ​មួយ​ចំនួន​ដូច​ជា First Divivsion និង​ប្រឺ​មី​ញេ​លី​ក​២០​លើក​, FA Cup ១២​លើក​, និង​UEFA Cup ១​លើក​។

ម្ចាស់​ក្លិប ៖ Manchester United plc
នាយក​ប្រ​តិ​ប​ត្តិ ៖ លោក Joel Glazer និង Avram Glazer
គ្រូបង្វឹក​ប​ច្ចុ​ប្ប​ន្ន ៖ លោក Jose Mourinho ។

៤-Bayern Munich ៖ ២,៦៨​ពាន់​លាន​ដុល្លារ
ក្លិប Bayern បង្កើត​ឡើង​នៅ​ឆ្នាំ​១៩០០ ពហុ​កីឡដ្ឋាន Allianz Arena មាន​មូលដ្ឋាន​នៅ​ទីក្រុង Munich ប្រទេស​អា​ល្លឺ​ម៉​ង់​។ Bayern លេង​ក្នុង​លី​ក​កំពូល​អា​ល្លឺ​ម៉​ង់ Bundesliga ដែល​មាន​កីឡាករ​សរុប​២៩​នាក់ ។ ក្នុង​ក្របខ័ណ្ឌ Bundesliga ២០១៥-២០១៦​នេះ Bayern ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​១​ក្នុង​តារាង ។

Bayern គ្រង​ជើងឯក​ធំ​ៗ​មួយ​ចំនួន​ដូច​ជា German Champions ក្នុង​តំបន់​២៦​លើក​, European Cup ៥​លើក​, Europa League ១​លើក និង​ឈ្នះ​ពាន​ដទៃ​ជា​ច្រើន​ទៀត។

ម្ចាស់​ក្លិប ៖ លោក Karl Hopfner
នាយក​ប្រ​តិ​ប​ត្តិ ៖ លោក Karl-Heinz Rummenigge
គ្រូបង្វឹក​ប​ច្ចុ​ប្ប​ន្ន៖ លោក Carlo Ancelotti ។

៥-Arsenal ៖ ២,០២​ពាន់​លាន​ដុល្លារ
ក្លិប Arsenal ឬ​កាំភ្លើង​ធំ បង្កើត​ឡើង​នៅ​ឆ្នាំ​១៨៨៦ ពហុ​កីឡដ្ឋាន Emirates Stadium មាន​មូលដ្ឋាន​នៅ​ទីក្រុង​ឡុ​ង​ដ៏ ចក្រភព​អង់គ្លេស​។ Arsenal លេង​ក្នុង​លី​ក​កំពូល​អង់គ្លេស​ប្រឺ​មី​ញេ​លី​ក ដែល​មាន​កីឡាករ​សរុប ៣៣​នាក់ ។ ក្នុង​ក្របខ័ណ្ឌ​ប្រឺ​មី​ញេ​លី​ក​២០១៥-២០១៦​នេះ Arsenal ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​២​ក្នុង​តារាង​។

Arsenal គ្រង​ជើងឯក​ធំ​ៗ​មួយ​ចំនួន​ដូច​ជា Division 1 និង​ប្រឺ​មី​ញេ​លី​ក​១៣​លើក​, FA Cup ១២​លើក​, League Cup ២​លើក និង​European Cup ១​លើក ។

ម្ចាស់​ក្លិប ៖ ក្រុមហ៊ុន Arsenal Holdings plc
នាយក​ប្រ​តិ​ប​ត្តិ ៖ លោក Sir Chips Keswick
គ្រូបង្វឹក​ប​ច្ចុ​ប្ប​ន្ន ៖ លោក Arsene Wenger ។

៦-Manchester City ៖ ១,៩២ ពាន់​លាន​ដុល្លារ
ក្លិប Man City ឬ​មេឃ​ខៀវ បង្កើត​ឡើង​នៅ​ឆ្នាំ​១៨៨០ ពហុ​កីឡដ្ឋាន Etihad Stadium មាន​មូលដ្ឋាន​នៅ​ទីក្រុង Manchester ចក្រភព​អង់គ្លេស ។ Man City លេង​ក្នុង​លី​ក​កំពូល​អង់គ្លេស​ប្រឺ​មី​ញេ​លី​ក​ដែល​មាន​កីឡាករ​សរុប ២៨​នាក់​។ ក្នុង​ក្របខ័ណ្ឌ​ប្រឺ​មី​ញេ​លី​ក​២០១៥-២០១៦​នេះ Man City ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​៤​ក្នុង​តារាង​។

Man City គ្រង​ជើងឯក​ធំ​ៗ​មួយ​ចំនួន​ដូច​ជា​ប្រឺ​មី​ញេ​លី​ក​៤​លើក​, FA Cup ៥​លើក​, Football League Cup ១​លើក និង UEFA Cup ១​លើក ។

ម្ចាស់​ក្លិប ៖ ក្រុមហ៊ុន City Football Group
នាយក​ប្រ​តិ​ប​ត្តិ ៖ លោក Khaldoon Al Mubarak
គ្រូបង្វឹក​ប​ច្ចុ​ប្ប​ន្ន ៖ លោក Manuel Pellegrini ។

៧-Chelsea ៖ ១,៦៦ ពាន់​លាន​ដុល្លារ
ក្លិប Chelsea ឬ​តោ​ខៀវ បង្កើត​ឡើង​នៅ​ឆ្នាំ​១៩០៥ ពហុ​កីឡដ្ឋាន​Stamford Bridge មាន​មូលដ្ឋាន​នៅ​ទីក្រុង​ឡុ​ង​ដ៍ ចក្រភព​អង់គ្លេស​។ Chelsea លេង​ក្នុង​លី​ក​កំពូល​អង់​គ្លេស​ប្រឺ​មី​ញេ​លី​ក​ដែល​មាន​កីឡាករ​សរុប​៥៥​នាក់​។ ក្នុង​ក្របខ័ណ្ឌ​ប្រឺ​មី​ញេ​លី​ក​២០១៥-២០១៦​នេះ Chelsea ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​១០​ក្នុង​តារាង ។

Chelsea គ្រង​ជើងឯក​ធំ​ៗ​មួយ​ចំនួន​ដូច​ជា FA Cup ៧​លើក​, UEFA Champion League ១​លើក​, Europa League ១​លើក និង​UEFA Super Cup ១​លើក ។

ម្ចាស់​ក្លិប ៖ លោក Roman Abramovich
នាយក​ប្រ​តិ​ប​ត្តិ ៖ លោក Bruce Buck
គ្រូបង្វឹក​បណ្តោះ​អាស​ន្ន ៖ លោក Guus Hiddink ។

៨-Liverpool ៖ ១,៥៥ ពាន់​លាន​ដុល្លារ
ក្លិប Liverpool ឬ​ហង្ស​ក្រហម បង្កើត​ឡើង​នៅ​ឆ្នាំ​១៨៩២ ពហុ​កីឡដ្ឋាន Anfield មាន​មូលដ្ឋាន​នៅ​ទីក្រុង Liverpool ចក្រភព​អង់គ្លេស ។ Liverpool លេង​ក្នុង​លី​ក​កំពូល​អង់គ្លេស​ប្រឺ​មី​ញេ​លី​ក ដែល​មាន​កីឡាករ​សរុប ៥១​នាក់ ។ ក្នុង​ក្របខ័ណ្ឌ​ប្រឺ​មី​ញេ​លី​ក​២០១៥-២០១៦​នេះ Liverpool ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​៨​ក្នុង​តារាង ។

Liverpool គ្រង​ជើងឯក​ធំ​ៗ​មួយ​ចំនួន​ដូច​ជា FA Cup ៧​លើក​, League Cup ៨​លើក​, UEFA Champion League ៥​លើក​, Europa League ៣​លើក និង​UEFA Super Cup ៣​លើក ។

ម្ចាស់​ក្លិប ៖ ក្រុមហ៊ុន Fenway Sports Group
នាយក​ប្រ​តិ​ប​ត្តិ ៖ លោក Tom Werner
គ្រូបង្វឹក​ប​ច្ចុ​ប្ប​ន្ន ៖ លោក Jurgen Klopp ។

៩-Juventus ៖ ១,៣​ពាន់​លាន​ដុល្លារ
ក្លិប Juventus ឬ​សេះបង្កង់ បង្កើត​ឡើង​នៅ​ឆ្នាំ​១៨៩៧ ពហុ​កីឡដ្ឋាន Juventus Stadium មាន​មូលដ្ឋាន​នៅ​ទីក្រុង Turin ប្រទេស​អីុ​តា​លី ។ Juventus លេង​ក្នុង​លី​ក​អីុតា​លី​ស៊េរី​A ដែល​មាន​កីឡាករ​សរុប​៣៨​នាក់ ។ ក្នុង​ក្របខ័ណ្ឌ​អីុ​តា​លី​ស៊េរី​A២០១៥-២០១៦​នេះ Juventus ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​១​ក្នុង​តារាង ។

Juventus គ្រង​ជើងឯក​ធំ​ៗ​មួយ​ចំនួន​ដូច​ជាលី​ក​អីុ​តា​លី​ស៊េ​រី A ៣២​លើក​, Coppa Italia ១១​លើក​, UEFA Champions League ២​លើក និង UEFA Cup ៣​លើក ។

ម្ចាស់​ក្លិប ៖ គ្រួសារ​ត្រកូល Agnelli
នាយក​ប្រ​តិ​ប​ត្តិ ៖ លោក Andrea Agnelli
គ្រូបង្វឹក​ប​ច្ចុ​ប្ប​ន្ន ៖ លោក Massimiliano Allegri ។

១០-Tottenham ៖ 1,02 ពាន់​លាន​ដុល្លារ
ក្លិប Tottenham ឬ​មាន់​ខ្នាយ​មាស បង្កើត​ឡើង​នៅ​ឆ្នាំ​១៨៨២ ពហុ​កីឡដ្ឋាន White Hart Lane មាន​មូលដ្ឋាន​នៅ​ទីក្រុង​ឡុ​ង​ដ៍ ចក្រភព​អង់គ្លេស ។ Tottenham លេង​ក្នុង​លី​ក​កំពូល​អង់គ្លេស​ប្រឺ​មី​ញេ​លី​ក ដែល​មាន​កីឡាករ​សរុប​៣៣​នាក់​។ ក្នុង​ក្របខ័ណ្ឌ​ប្រឺ​មី​ញេ​លី​ក​២០១៥-២០១៦​នេះ Tottenham ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​៣​ក្នុង​តារាង ។
Tottenham គ្រង​ជើងឯក​ធំ​ៗ​មួយ​ចំនួន​ដូច​ជា FA Cup ៨​លើក​, League Cup ៤​លើក​, UEFA Cup ១​លើក និង​Europa League ២​លើក ។

ម្ចាស់​ក្លិប ៖ ក្រុមហ៊ុន ENIC International
នាយក​ប្រ​តិ​ប​ត្តិ ៖ លោក Daniel Levy
គ្រូបង្វឹក​ប​ច្ចុ​ប្ប​ន្ន ៖ លោក Mauricio Pochettino ៕