ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកស្រី​ ឆាយ សុខ​ឃឹម ប្តូរ​របរ​ពី​អ្នក​ផ្សព្វផ្សាយ​ស្រា​បៀរ មក​លក់​សណ្តែកដី​ស្ងោរដោយ​មាន​ជំនួយ​ពី​TIKTOK

5 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ​ ៖ ​មាន​វ័យ​ជាង ​៤០ ​ឆ្នាំ អ្នកស្រី​ ឆាយ សុខ​ឃឹម រស់នៅ​ម្ដុំ​បុរី​កីឡា ខណ្ឌ​…

រាជធានីភ្នំពេញ​ ៖ ​មាន​វ័យ​ជាង ​៤០ ​ឆ្នាំ អ្នកស្រី​ ឆាយ សុខ​ឃឹម រស់នៅ​ម្ដុំ​បុរី​កីឡា ខណ្ឌ​ ៧​មក​រា រាជធាន​ភ្នំពេញ កាលពី​ជាង​ ២​ ឆ្នាំ​មុន គាត់​អតីត​អ្នក​ផ្សព្វផ្សាយ​ស្រា​បៀរ ប៉ុន្តែ​ដោយសារ​តែ​វត្តមាន​ជំងឺ COVID-19 បាន​ធ្វើ​ឲ្យ​អ្នកស្រី​បាត់បង់​ការងារ​ខាងលើ ហើយ​ងាក​មកចាប់​មុខរបរ​ថ្មី​ គឺ​លក់​សណ្ដែកដី​ស្ងោរ​ និង​លីង ពង​ក្រួច និង​នំ​ស្រួយ​ដើម្បី​ចិញ្ចឹមជីវិត​ ។

Picture

ខុស​ពី​អ្នក​រកស៊ី​តាម​អន​ឡាញ​ជា​ច្រើន ដែល​គេ​ប្រើប្រាស់ Facebook ដើម្បី​ Live លក់​ផលិតផល សេវាកម្ម​របស់​ខ្លួនអ្នកស្រី សុខ​ឃឹម ដែល​និយម​លេង​ TIKTOK បាន​ប្រើ​បណ្តាញ​ទំនាក់ទំនង​សង្គម​មួយ​នេះ បាន​ជួយ​ដល់​ការ​លក់ដូរ​របស់​គាត់​ផង​ដែរ​ ។ អ្នកលេង TIK TOK ទំនង​មិន​ស្គាល់ឈ្មោះ​អ្នកស្រី ឆាយ សុខ​ឃឹម ​ទេ តែ​ទំនង​គេ​ស្គាល់​ច្បាស់ «​អ៉ីសណ្ដែកដី​» ។ អ៉ី​សណ្តែកដី ជា​ឈ្មោះ​របស់​អ្នក សុខ​ឃឹម នៅ​ក្នុង​ TIKTOK ដែល​មាន​មាន​អ្នកគាំទ្រ​ចូល Likes និង Followers រាប់​ពាន់​នាក់ ​។

Picture

អ្នកស្រី ​ឆាយ សុខ​ឃឹម បាន​ធ្វើ​ដំណើរ​ដោយ​ម៉ូតូ​ម៉ាក​ហុងដា​សេ​ ១២៥ ​មួយ​គ្រឿង មាន​បំពាក់​កូន​មេក្រូ​ចាក់​សំឡេង​ពពាយនាយ «​សណ្តែកដី​ស្ងោរ សណ្តែកដី​លីង​……​ពង​ក្រួច នំ​ស្រួយ​មាន​រស់ជាតិ​ឆ្ងុយ​……​ឆ្ងាញ់​ !»​ ។ នៅ​ពេល​ឭ​សំឡេង​ពពាយនាយ​នេះ ក្មេង​ចាស់​ដែល​និយម​ទទួលទាន​សណ្តែកដី​បាន​ចេញ​មក​ស្វាគមន៍​អ្នកស្រី នៅ​ក្នុង​នោះ​មាន​អ្នកលេង ​ TIKTOK ​ ផង​ដែរ ​។ អតិ​ថ​ជន ​និង​អ្នកលេង ​ TIKTOK ​ជា​ច្រើន​បាន​ស្គាល់​ខ្ញុំ​ ។ មែនទែន​ទៅ​ខ្ញុំ​សកម្ម​នៅ​ក្នុង​ការ​លេង ​TIKTOK នេះ​ ។ សកម្មភាព​លក់ដូរ​ខ្ញុំ​តែងតែ​បង្ហោះ​តាម​ TIKTOK ហើយ​បងប្អូន​បាន​ស្គាល់​ និង​ជួយ​ទិញ​ជា​ហូ​ហែរ​ ។ អ្នកស្រី​និយាយ​ដោយ​ទឹកមុខ​រីករាយ ​។

Picture

ជា​រៀងរាល់ថ្ងៃ អ្នកស្រី​បាន​ដឹក​របស់របរ​ដើរ​លក់​គ្រប់​តំបន់​នៅ​ទូ​ទាំង​រាជធានី​ភ្នំពេញ ដោយ​ចេញពីផ្ទះ​ចាប់ពី​វេលា​ព្រឹក​រហូត​ដល់​ល្ងាច​ទើប​វិល​ចូល​ផ្ទះ​វិញ ​។ ​គាត់​បាន​បំពាក់​កូន​មេក្រូ​ចាក់​ពពាយនាយ​សារ​ចុះ​សារ​ឡើង​មិន​ពិបាក​ស្រែក​ដោយ​មាត់​នោះ​ទេ​ ។​ចំណែក​សណ្ដែកដី ពង​ក្រួច និង​នំ​ស្រួយ​បាន​លើកយក​ពី​គេ​មក​លក់ ​។ ក្នុង ​១ ​ថ្ងៃ​អ្នកស្រី​អាច​រក​ប្រាក់​កម្រៃ​បាន​ពី ​៧ ​ទៅ​ ៨​ ម៉ឺន​រៀល​ដែរ​ ។ ​អ្នកស្រី ​ឆាយ សុខ​ឃឹម ជា​ស្រី​មេម៉ាយ មានកូន​ម្នាក់​ក្នុង​បន្ទុក​ផង​ដែរ​ ៕

Picture
Picture
Picture