ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់ ម៉ៅការ​ផ្នែក​ថ្នាំលាប​ផ្ទះល្វែង នៅ​ខេត្តកំពង់ធំ ចេញ​សែក អត់លុយ ត្រូវ​ប៉េអឹម​ចាប់ខ្លួន

3 ឆ្នាំ មុន
  • សៀមរាប

​ខេត្តសៀមរាប​៖ បុរស​ម្នាក់ ជា​អ្នកម៉ៅការ​ផ្នែក​ថ្នាំលាប​ផ្ទះល្វែង នៅ​ខេត្តកំពង់ធំ បានចេញ​សែក ដែល​មិនមាន​លុយ ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ ខេត្តសៀមរាប សហការ​ជាមួយ​កងកម្លាំង​រាជ​អាវុធហត្ថ ខេត្តកំពង់ធំ…

​ខេត្តសៀមរាប​៖ បុរស​ម្នាក់ ជា​អ្នកម៉ៅការ​ផ្នែក​ថ្នាំលាប​ផ្ទះល្វែង នៅ​ខេត្តកំពង់ធំ បានចេញ​សែក ដែល​មិនមាន​លុយ ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ ខេត្តសៀមរាប សហការ​ជាមួយ​កងកម្លាំង​រាជ​អាវុធហត្ថ ខេត្តកំពង់ធំ ចាប់ខ្លួន​តាម​ដីកា​តុលាការ លេខ ៣៨៥៣ ( ច​.១) ចុះ​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០២១​។​

​តុលាការ​ចោទប្រកាន់​បុរស​អ្នកម៉ៅការ​នេះ ពីបទ “​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍ ដែល​អាច​ជួញដូរ​បាន​”​។ កន្លងមក តុលាការ ក៏បាន​ចេញ​ដីកា​បង្គាប់​ឱ្យចូល​ខ្លួន រួចហើយ តែ​ជន​ត្រូវ​ចោទ មិន​ព្រម​ចូលខ្លួន​នោះទេ​។

​បុរស​នោះ ត្រូវបាន​បញ្ជូន​ពី​ខេត្តកំពង់ធំ មក​ខេត្តសៀមរាប​។ ហេតុការណ៍​ចាប់ខ្លួន​នោះ បានធ្វើ​ឡើង នៅ​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០២១ នៅក្នុង​បរិវេណ​ផ្ទះល្វែង សុខ​គា ដែល​នៅ​ខាងក្រោយ​ធនាគារ អេស៊ីលីដា ក្នុង​ខេត្តកំពង់ធំ​។

​ប្រភពពី​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តសៀមរាប បាន​ប្រាប់​នៅ​ថ្ងៃទី​១៦ ខែធ្នូ​នេះ​ថា ជនសង្ស័យ ដែល​ត្រូវ​ឃាត់​ខ្លួ​នេះ មានឈ្មោះ លី សុ​គីម ភេទ​ប្រុស អាយុ ៤០​ឆ្នាំ ជា​អ្នកម៉ៅការ​ថ្នាំលាប​ផ្ទះល្វែង ស្ថិតនៅ​ក្នុងភូមិ ចុង​កៅស៊ូ សង្កាត់​ស្លក្រាម ក្រុង​/​ខេត្តសៀមរាប​។ កងរាជអាវុធហត្ថ បានរៀបចំ​កសាង​សំណុំរឿង បញ្ជូន​បុរស​នោះ ទៅ​តុលាការខេត្ត ហើយចៅក្រម ក៏បាន​សម្រេច​ឃុំខ្លួន​អ្នកម៉ៅការ ចេញសេតស្អុយនោះ នៅពន្ធនាគារខេត្តសៀមរាប ផងដែរ​​៕ ច័ន្ទ រស្មី​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ