ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកតា​អាយុ​វែង​ជាងគេ​​​​បំផុត​១១២​ឆ្នាំ ​បាន​​ស្លា.ប់​​នៅ​មន្ទីរពេទ្យ​​ដោយ​សារ​កូ​វី​ដ

3 ឆ្នាំ មុន

តាម​កូនស្រី​របស់​គាត់​ថា លោកតា​ MARCEL MEYS ដែល​គេ​ស្គាល់​ដោយសារ​នា​ពេល​ថ្មី​ៗ​នេះ ក្លាយជា​បុរស​មាន​អាយុ​ច្រើន​ជាងគេ​បំផុត​នៅ​បារាំង បាន​ទទួលមរណភាព​ហើយ កាលពី

ប្រទេស​បារាំង ៖ តាម​កូនស្រី​របស់​គាត់​ថា លោកតា​ MARCEL MEYS ដែល​គេ​ស្គាល់​ដោយសារ​នា​ពេល​ថ្មី​ៗ​នេះ ក្លាយជា​បុរស​មាន​អាយុ​ច្រើន​ជាងគេ​បំផុត​នៅ​បារាំង បាន​ទទួលមរណភាព​ហើយ កាលពី​យប់​ថ្ងៃ​ទី​១៤ ​មក ថ្ងៃ​​១៥ ខែ​​ធ្នូ ឆ្នាំ​២០២១ នៅ​មន្ទីរពេទ្យ​VIENNE តំបន់​ ISERE ក្រោយ​ពី​គាត់​ឆ្លង​កូ​វី​ដ​-១៩​។

លោកស្រី​ NICOLE BOIRON ជា​កូនស្រី​តែ​មួយ​គត់​របស់​លោកតា​អាយុ​វែង​បំផុត​នោះ​ថ្លែង​ថា ឪពុក​គាត់​ស្ថិត​នៅ​ក្នុងផ្ទះ​រហូត តែ​គាត់​​ឆ្លង​កូ​វី​ដ ហើយ​ស្ថានភាព​សុខភាព​គាត់​កាន់តែ​ធ្លាក់​ចុះ​ដុនដាប ជាមួយ​ការ​បញ្ចូល​អុក​ស៊ី​ហ្សែ​ន​។ គាត់​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់​បែប​នេះ​ខណៈ​គាត់​មាន​វ័យ​១១២​ឆ្នាំ​ហើយ​។

លោកតា​ MARCEL MEYS ​បាន​បញ្ជូន​មក​មន្ទីរពេទ្យ ចាប់តាំងពី​ថ្ងៃ​ទី​២ ខែ​​ធ្នូ​មក​។ គាត់​កើត​ថ្ងៃ​ទី​១២ ​កក្កដា ​ឆ្នាំ​១៩០៩ នៅ​ក្រុង​SAINT-JUKIEN -DE-L’HERMS តំបន់់​ ISERE ហើយ​គាត់​រស់នៅ​ជា​និច្ច​ក្នុងផ្ទះ​គាត់ នៅ​ SAINT-ROMAIN-EN-GAL​។ គាត់​នៅ​តែ​ម្នាក់ឯង​តែ​មាន​អ្នក​ជួយ​មើលថែ​តាម​ផ្ទះ​។ លោកតា​ក្លាយជា​បុរស​វ័យ​ចំណាស់​ជាងគេ​បំផុត​របស់​បារាំង កាលពី​ថៃ្ង​ទី​៥​តុលា​បន្ទាប់​ពី​ការ​ស្លា.ប់​របស់​លោកតា​JULES THEBALD ក្នុង​ជន្មាយុ​១១២​ឆ្នាំ​ដែរ​។ គាត់​ជា​អ្នក​រស់នៅ​តំបន់ FORT-DE-FRANCE៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ