ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មកដឹង​លទ្ធផល​​​ការ​ប្រកួត​កីឡាទូកក្តោង​ ក្នុងថ្ងៃ​ទី​៣

2 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្តព្រះសីហនុ ៖ ការ​ប្រកួត​កីឡា​ទូកក្ដោង ជ្រើសរើស​ជើង​ឯក​អាស៊ី​អាគ្នេយ៍ ឆ្នាំ​២០២១ ខេត្ត​ព្រះ​សីហ​នុ បាន​បញ្ចប់​ការ​ប្រកួត ៣​

ខេត្តព្រះសីហនុ ៖ ការ​ប្រកួត​កីឡា​ទូកក្ដោង ជ្រើសរើស​ជើង​ឯក​អាស៊ី​អាគ្នេយ៍ ឆ្នាំ​២០២១ ខេត្ត​ព្រះ​សីហ​នុ បាន​បញ្ចប់​ការ​ប្រកួត ៣​ថ្ងៃ​ហើយ​។ ការ ប្រកួត​បាន​ដំណើរការ​យ៉ាង​រលូន​លើ​ផ្ទៃ​សាគរ នា​តំបន់ឆ្នេរ​សុខា ដែល​ជាទី​តាំង​គោលដៅ​ត្រៀម​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម លើក​ទី​៣២ ឆ្នាំ​២០២៣ នៅ​កម្ពុជា សម្រាប់​ប្រភេទ​កីឡា​លើ​ទឹក​មួយ​នេះ​។

ចំពោះ​លទ្ធផល​ការ​ប្រកួត​ថ្ងៃ​ទី​៣ នៃ​ព្រឹត្តិការណ៍​ប្រចាំ​តំបន់​នេះ រួម​មាន​៖

១- វិញ្ញាសា RS:One កីឡាករ​កម្ពុជា ប៉ា​ល់ សិលា នៅ​តែ​រក្សា​ភាព​ខ្លាំង ដោយ​បន្ដ​ឈរ​លេខ​១ ចំនួន​៣​ថ្ងៃ​ជាប់​គ្នា ខណៈ​កីឡាករ សែ​ម ប្រុស​ពៅ បន្ដ​ឈរ​លេខ​២ និង​កីឡាករ​សិង្ហ​បុរី Lemmy Tei Kay Chee ឡើង​មក​ឈរ​លេខ​៣ វិញ​។

២-​វិញ្ញាសា ILCA 6 កីឡាករ​កម្ពុជា ២​រូប បន្ដ​ឈរ​លេខ​៤ និង​លេខ​៥ ក្នុង​ចំណោម​កីឡាករ ៥​រូប ខណៈ​កីឡាករ​សិង្ហ​បុរី បន្ដ​ឈរ​លេខ​១ លេខ​២ និង​លេខ​៣​។

៣-​វិញ្ញាសា ILCA 7 កីឡាករ​កម្ពុជា ញូ​វ ចាន់ រក្សា​ចំណាត់ថ្នាក់​លេខ​២ បណ្ដោះអាសន្ន ខណៈ​កីឡាករ​ម៉ា​ឡេ​ស៊ី បន្ដ​ឈរ​លេខ​១ គ្រា​ដែល​កីឡាករ ឡុ​ច ដា​រ៉ុ​ង ឈរ​លេខ​៣​។

៤-​វិញ្ញាសា Techno 293 កីឡាករ​កម្ពុជា កែវ ភា​រុណ បន្ដ​ឈរ​លេខ​២ បណ្ដោះអាសន្ន តាម​ពីក្រោយ​កីឡាករ​សិង្ហ​បុរី David NG Tiong Gee​។ វិញ្ញាសា​នេះ កម្ពុជា​បញ្ជូន​កីឡាករ ៥​រូប ចូលរួម ក្នុង​ចំណោម​កីឡាករ​សរុប ៨​នាក់​។

៥-​វិញ្ញាសា ILCA 4 កីឡាករ​សិង្ហ​បុរី ឈរ​លេខ​១ និង​លេខ​៣ ខណៈ​កីឡាករ​ម៉ា​ឡេ​ស៊ី ឡើង​មក​ឈរ​លេខ​២ បណ្ដោះអាសន្ន​។ ប៉ុន្ដែ​វិញ្ញាសា​នេះ កម្ពុជា​ពុំ​បាន​បញ្ជូន​កីឡាករ ចូលរួម​ប្រកួត​នោះ​ទេ​។

លោក ថោ​ង រដ្ឋ​សក្ដិ អនុប្រធាន​សហព័ន្ធ​កីឡា​ទូកក្ដោង​កម្ពុជា បាន​បញ្ជាក់​ថា ព្រឹត្តិការណ៍​កីឡា​ទូកក្ដោង ជើងឯក​អាស៊ាន ឆ្នាំ​២០២១ នៅ​កម្ពុជា​នេះ មាន​កីឡាករ​-​កីឡាការិនី សរុប​២៧​នាក់ មក​ពី​៣​ប្រទេស​ចូលរួម ដោយ​ប្រកួត​លើ ៥​វិញ្ញាសា ហើយ​វិញ្ញាសា​នីមួយ​ៗ ត្រូវ​ធ្វើការ​ប្រកួត​ចំនួន ១៦​ជុំ បន្ទាប់​មក​ទើប​បូក​សរុប​លទ្ធផល និង​កំណត់​ជ័យ​លា​ភី ខណៈ​បច្ចុប្បន្ន ប្រកួត​បាន​ចំនួន ១០​ជុំ​ហើយ​។ ការ​ប្រកួត​ផ្លូវការ គឺ​មាន​រយៈពេល ៥​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១៣-១៧ ខែធ្នូ ឆ្នាំ​២០២១​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ