ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិស្សសាលា​២​នាក់​ជិះ​ម៉ូតូ​បុក​គល់​ស្វាយ ស្លា.ប់​ម្នាក់ និង​របួសធ្ងន់​ម្នាក់

7 ឆ្នាំ មុន

ខេត្តសៀមរាប ៖ សិស្សសាលា​២​នាក់​បាន​ជិះ​ម៉ូតូ​ទៅ​សាលារៀន​ក្នុង​ល្បឿន​លឿន មិន​បាន​ប្រយ័ត្ន ដល់​ផ្លូវ​កោង​ក៏​ជ្រុល​ចង្កូត​ទៅ​បុក​គល់​ស្វាយ បណ្តាល​ឱ្យ​ស្លា.ប់​ម្នាក់​នៅ​នឹង​កន្លែង

ខេត្តសៀមរាប ៖ សិស្សសាលា​២​នាក់​បាន​ជិះ​ម៉ូតូ​ទៅ​សាលារៀន​ក្នុង​ល្បឿន​លឿន មិន​បាន​ប្រយ័ត្ន ដល់​ផ្លូវ​កោង​ក៏​ជ្រុល​ចង្កូត​ទៅ​បុក​គល់​ស្វាយ បណ្តាល​ឱ្យ​ស្លាប់​ម្នាក់​នៅ​នឹង​កន្លែង និង​ម្នាក់​ទៀត​រង​របួសធ្ងន់ បាក់​ភ្លៅ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាម​ៗ​ផង​ដែរ​។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​ដោយ​ខ្លួនឯង​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៣​និង​៤៥​នាទី​រសៀល ថ្ងៃ​ទី​២៨ ខែឧសភា ឆ្នាំ​២០១៦ ស្ថិត​នៅ​ចំណុច​ផ្លូវលំ​ដីស ក្នុងភូមិ​ទឹកថ្លា ឃុំ​ខ្នាត ស្រុក​ពួក ខេត្តសៀមរាប​។

តាម​សាក្សី​នៅ​កន្លែង​កើតហេតុ​បាន​ប្រាប់​ថា ករណី​ក្មេង​ស្រី​០២​នាក់​ជិះ​ម៉ូតូ​គ្នា មិន​បាន​ប្រយ័ត្ន មក​ដល់​ចំណុច​ផ្លូវ​កោង ជ្រុល​ចង្កូត​ទៅ​បុក​គល់​ស្វាយ បណ្ដាល​ឱ្យ​អ្នកបើកបរ​ម៉ូតូ​ស្លាប់​នៅ​នឹង​កន្លែង និង​អ្នក​រួម​ដំណើរ​ម្នាក់​ទៀត​រង​របួសធ្ងន់ ដោយ​បាក់​ភ្លៅ​ខាងឆ្វេង ដែល​ជិះ​ម៉ូតូ ម៉ាក​ស្កុប​ពី ពណ៌​ស ផលិត​នៅ​ឆ្នាំ​២០១៣ ពាក់​ស្លាក​លេខ​សៀមរាប 1T-9645 បាន​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ។ លោក​វរសេនីយ៍ត្រី ទេព ពុំសែន អធិការ​នគរបាល​ស្រុក​ពួក​បានឱ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​២៩ ខែឧសភា ឆ្នាំ​២០១៦​នេះ​ថា ជន​រង​គ្រោះ​បើកបរ​ម៉ូតូ​ពី​ទិស​ខាងត្បូង ទៅ​ទិស​ខាងជើង លុះដល់​ចំណុច​កើតហេតុ​បាន​ជ្រុល​ចង្កូត​ទៅ​បុក​គល់​ស្វាយ បណ្ដាល​ឱ្យ​ស្លាប់​ម្នាក់ និង​ម្នាក់​ទៀត​រង​របួសធ្ងន់​។

លោក​អធិការ​នគរបាល​ស្រុក​បាន​បន្ត​ថា ជន​រង​គ្រោះ​ទាំង​២​នាក់​មានឈ្មោះ ផ​ន ស្រី​ណ​យ អាយុ​១៧​ឆ្នាំ មុខរបរ​សិស្ស ជា​អ្នក​បើក​ម៉ូតូ​(​ស្លាប់​)​និង​អ្នក​រួម​ដំណើរ​បាក់​ភ្លៅ​ម្នាក់​ទៀត​មានឈ្មោះ រិ​ន ដា​នី អាយុ​១៤​ឆ្នាំ មុខរបរ​ជា​សិស្ស អ្នក​ទាំង​២​នាក់​រស់នៅ ភូមិ​គោក​ថ្មី ឃុំ​ពួក ស្រុក​ពួក ខេត្តសៀមរាប​។ បច្ចុប្បន្ន សព​ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ឱ្យ​ក្រុម​គ្រួសារ​មក​ទទួលយក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី រីឯ​អ្នក​រង​របួស​បាក់​ភ្លៅ​ត្រូវ​បាន​ដឹក​យក​ទៅ​ជួយ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាម​ៗ​ផង​ដែរ ចំណែក​ម៉ូតូ​ប្រគល់​ឱ្យ​ឪពុក​ម្តាយ​ជន​រង​គ្រោះ​ដែល​ស្លាប់​៕