ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាងឆេង​លុយ​រៀល​ខ្សោយកម្លាំង​ជាង​ដុល្លារ​ស៊ី​ង​ហ្គា​ពួរ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ហាងឆេង​ប្រាក់​រៀល​ខ្មែរ​ចាញ់​កម្លាំង​ដុល្លារ​ស៊ី​ង​ហ្គា​ពួរ​បន្តិច ។ ធនាគារជាតិ​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី ១៦ ខែធ្នូ ឆ្នាំ ២០២១…

រាជធានី​ភ្នំពេញ ៖ ហាងឆេង​ប្រាក់​រៀល​ខ្មែរ​ចាញ់​កម្លាំង​ដុល្លារ​ស៊ី​ង​ហ្គា​ពួរ​បន្តិច ។ ធនាគារជាតិ​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី ១៦ ខែធ្នូ ឆ្នាំ ២០២១ នេះ​បានឱ្យ​ដឹង​ថា ១ ដុល្លារ​ស៊ី​ង​ហ្គា​ពួរ ទិញ​ចូល ២៩៨២ រៀល ហើយ​លក់​ចេញ​រហូត​ដល់ ៣០១២ រៀល​ឯណោះ ដែល​កាលពី​ថ្ងៃ​ម្សិលមិញ ទិញ​ចូល​ត្រឹមតែ ២៩៧២ រៀល និង​លក់​ចេញ​តែ ៣០០២ រៀល​ប៉ុណ្ណោះ ។

ក្នុងថ្ងៃនេះ​ដែរ សូម​មក​ដឹង​ពី​ហាងឆេង​ប្រាក់​រៀល​ខ្មែរ​ធៀប​នឹង​ប្រាក់​ប្រទេស​សំខាន់​ៗ​មួយ​ចំនួន​ទៀត​ដែល​រួម​មាន ៖ ១ ដុល្លារ​អា​មេ​រិ​ក ស្មើនឹង ៤០៧៤ រៀល​, ១ អឺ​រ៉ូ ទិញ​ចូល ៤៥៩៧ រៀល លក់​ចេញ ៤៦៤៣ រៀល និង ១ ដុល្លារ​អូស្ត្រាលី ទិញ​ចូល ២៩១៨ រៀល លក់​ចេញ ២៩៤៧ រៀល ។

ទន្ទឹម​នេះ ១ យន់​ចិន ទិញ​ចូល ៦៤០ រៀល លក់​ចេញ ៦៤៦ រៀល ខណៈ ១០០ យ៉េន​ជប៉ុន ទិញ​ចូល ៣៥៦៨ រៀល លក់​ចេញ ៣៦០៤ រៀល និង ១០០ វុន​កូរ៉េ ទិញ​ចូល ៣៤៤ រៀល លក់​ចេញ ៣៤៨ រៀល ។ ជាមួយ​គ្នា​នេះ ១ បាត​ថៃ ទិញ​ចូល ១២២ រៀល លក់​ចេញ ១២៣ រៀល និង ១០០០ ដុ​ង​វៀតណាម ទិញ​ចូល ១៧៧ រៀល លក់​ចេញ ១៧៩ រៀល ៕​

​ ​ ​ ​ ​ ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ