ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ប្រណាំង​កង់​ថ្នាក់​ជាតិ ជា​ការ​បង្កើន​ថាមពល​ដ៏​ខ្លាំងក្លា​សម្រាប់​ស៊ី​ហ្គេ​ម​ឆ្នាំ2022

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យោង​តាម​ការ​អះអាង​របស់​លោក នូ ចំរើន អគ្គលេខាធិការ​សហព័ន្ធ​ខ្មែរ​កីឡា​ទោចក្រយាន បាន​វាយតម្លៃ​យ៉ាង​

រាជធានី​ភ្នំពេញ ៖ យោង​តាម​ការ​អះអាង​របស់​លោក នូ ចំរើន អគ្គលេខាធិការ​សហព័ន្ធ​ខ្មែរ​កីឡា​ទោចក្រយាន បាន​វាយតម្លៃ​យ៉ាង​មុតមាំថា ការ​ប្រកួត​ថ្នាក់​ជាតិ ដែល​នឹង​ធ្វើ​ឡើង​ពី​ថ្ងៃទី​១១ ដល់​១៣ មក​រា ឆ្នាំ​២០២២ គឺជា​ការ​បង្កើន​ថាមពល ដ៏​ខ្លាំងក្លា​សម្រាប់​ស៊ី​ហ្គេ​ម នៅ​វៀតណាម​ឆ្នាំ​២០២២ និង​ស៊ី​ហ្គេ​ម នៅ​កម្ពុ​ជានា​ឆ្នាំ​២០២៣ ។

អគ្គលេខាធិការ​រូប​នេះ​សង្កត់ធ្ងន់​ថា សម្រាប់​ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​នេះ គឺ​យើង​បើក​ទូលាយ​សម្រាប់​កីឡាករ កីឡាការិនី ទាំង​ប្រភេទកង់​គួ​ក និង​កង់​ភ្នំ ដែល​ពីរ​ប្រភេទ​នេះ គឺជា​ការ​ប្រកួត​ជំនាញ​កម្រិត​ខ្ពស់​ដើម្បី​វាស់​ស្ទង់​សមត្ថភាព​កីឡាករ កីឡាការិនី​ជម្រើសជាតិ​ផង និង​ផ្តល់​ឱកាស​ជូន​ដល់​កីឡាករ កីឡាការិនី​មក​ពី​បណ្តា​ក្លិប​-​សមាគម​ទូ​ទាំង​ប្រទេស​បាន​បញ្ចេញ​សមត្ថភាព​ផង ។ នេះ​ជា​ផែនការ​គោលដៅ​របស់​សហព័ន្ធ ក្នុង​ការ​សម្រិតសម្រាំង​កីឡាករ កីឡាការិនី ដែល​មាន​សិទ្ធ​ផល​ខ្ពស់​ៗ ដើម្បី​ត្រៀម​ហ្វឹកហាត់​បន្ថែម ត្រៀម​គោលដៅ​ស៊ី​ហ្គេ​ម នា​ខែឧសភា ឆ្នាំ​២០២២ នៅ​ប្រទេស​វៀតណាម ក៏​ដូច​ជា​គោលដៅ ស៊ី​ហ្គេ​ម
លើក​ទី​៣២ ឆ្នាំ​២០២៣ នៅ​កម្ពុជា​ផង​ដែរ​។

ផ្នែក​ដ៏​សំខាន់​មួយទៀត គឺ​ការ​ដកស្រង់​បទ​ពិសោធន៍លើ​ការ​រៀបចំ​បច្ចេកទេស​របស់​មន្ត្រី​រៀបចំ​ការប្រកួត ដោយសារ​ទីតាំង​ប្រកួត​នៅ​ក្នុង​ខេត្ត​សៀមរាប​នេះ គឺជា​ទីតាំង​ប្រកួត​លើ​ផ្នែក​កង់​គួ​ក និង​កង់​ភ្នំ សម្រាប់​គោលដៅ​នៃ​ការ​ទទួល​ធ្វើ​ម្ចាស់ផ្ទះ​ស៊ី​ហ្គេ​ម
ឆ្នាំ​២០២៣ របស់​កម្ពុជា​ផង​ដែរ​។

យោង​តាម​សេចក្តីជូនដំណឹង​របស់​សហព័ន្ធ​ខ្មែរ​កីឡា​ទោចក្រយាន​បាន​ឲ្យ​ដឹង​ពី​ការ​ប្រកាស​បើក​ទទួល​ចុះ​ឈ្មោះ​ចូលរួម​ប្រកួត​របស់​កីឡាករ កីឡាការិនី ស្ដី​ពី​ការ​ប្រកួត​កីឡា​ទោចក្រយាន ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​ប្រចាំឆ្នាំ​២០២១ (​ពន្យារពេល​) ដែល​គ្រោង​ធ្វើ​ឡើង​នា​ថ្ងៃ​ទី​១១-១៣ខែមករា ឆ្នាំ​២០២២ នៅ​ខេត្តសៀមរាប​។

ការ​ទទួល​ពាក្យ​ចូលរួម​ប្រកួត នឹង​បន្ត​ធ្វើ​ជា​រៀងរាល់ថ្ងៃ រហូត​ដល់​បិទ​បញ្ចប់​ការ​ចុះ​ឈ្មោះ នា​ថ្ងៃ​ទី​៣១ ខែធ្នូ ឆ្នាំ​២០២១ ។ ដូច្នេះ សហព័ន្ធ​ខ្មែរ​កីឡា​ទោចក្រយាន បាន​ជម្រាប​ជូនដំណឹង​ដល់ ឯកឧត្តម លោក​ជំទាវ លោក លោកស្រី ប្រធាន​ក្លិប​-​សមាគម ក្រសួង​-​ស្ថាប័ន រាជធានី​-​ខេត្ត មេត្តា​ជ្រាប​ថា ក្រោម​គម្រោង​ជំនួយ​ឧបត្ថម្ភ​គាំទ្រ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា សហព័ន្ធ​ខ្មែរ​កីឡា​ទោចក្រយាន សហការ​ជាមួយ​សាលាខេត្ត​សៀមរាប និង​ក្លិប​ម៉ូតូ​ប៊េ​អឹ​ម​ដាប់​ប៊​ល​យូ​កម្ពុជា នឹង​រៀបចំ​ការ​ប្រកួត​កីឡា​ទោចក្រយាន ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ ឆ្នាំ​២០២១ ដែល​គ្រោង​នឹង​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី​១១-១៣ ខែមករា
ឆ្នាំ​២០២២ នៅ​ខេត្តសៀមរាប​។

សេចក្ដីជូនដំណឹង​ខាងលើ​ក៏​បាន​បញ្ជាក់​ពី​វិញ្ញាសា​ដែល​ត្រូវ​ដាក់​ឲ្យ​ប្រកួត​រួម​មាន​៖ ប្រភេទ​កង់​គួ​ក (Road Bike) មាន​៖ ១.​កង់​គួ​ក​បុរស​ថ្នាល (Man Junior Road Bike), ២.​កង់​គួ​ក​បុរស​ឈុត​ធំ (Man Elite Road Bike) និង ៣.​កង់​គួ​ក​បុរស (Man Master Road Bike) ។ ប្រភេទ​កង់​ភ្នំ (Mountain Bike) មាន​៖ ១.​កង់​ភ្នំ​បុរស​ថ្នាល (Man Junior Mountain Bike), ២.​កង់​ភ្នំ​បុរស​ឈុត​ធំ (Man Elite Mountain Bike), ៣.​កង់​ភ្នំ​នារី (Women Mountain Bike)​និង​ទី​៤.​កង់​ភ្នំ​បុរស​(Man Master Mountain Bike)៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ