ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃ​ទី​២! កីឡាករ ផល សិលា បន្ដ​ឈរ​លេខ​១ ​ក្នុង​ការ​ប្រកួត​កីឡា​ទូកក្ដោង​ជើងឯក​អាស៊ាន

2 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្តព្រះសីហនុ ៖ កីឡាករ ផល សិលា នៅ​តែ​រក្សា​ភាព​ខ្លាំង​របស់​ខ្លួន ដោយ​បន្ដ​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​១ បណ្ដោះអាសន្ន លើ​

ខេត្តព្រះសីហនុ ៖ កីឡាករ ផល សិលា នៅ​តែ​រក្សា​ភាព​ខ្លាំង​របស់​ខ្លួន ដោយ​បន្ដ​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​១ បណ្ដោះអាសន្ន លើ​វិញ្ញាសា RS:One ក្នុង​ថ្ងៃ​ទី​២ នៃ​ការ​ប្រកួត​កីឡា​ទូកក្ដោង ជ្រើសរើស​ជើងឯក​អាស៊ី​អាគ្នេយ៍ ឆ្នាំ​២០២១ នៅ​ខេត្ត​ព្រះ​សីហ​នុ កាលពី​ថ្ងៃ​ទី​១៤ ខែធ្នូ ម្សិលមិញ​។

វិញ្ញាសា RS:One មាន​បេក្ខភាព​ប្រកួតប្រជែង​៥​រូប រួម​មាន​កីឡាករ​កម្ពុជា ៣​រូប និង​សិង្ហ​បុរី ២​រូប ហើយ​ជា​លទ្ធផល កីឡាករ​កម្ពុជា​ទាំង ៣​រូប ធ្វើ​បាន​យ៉ាង​ល្អ ដោយ​កីឡាករ ផល សិលា បន្ដ​ឈរ​លេខ​១ ខណៈ​កីឡាករ សែ​ម ប្រុស​ពៅ ឈរ​លេខ​២ និង​កីឡាករ ហេ​ន សុ​ភី លេខ​៣ ស្រប​ពេល​កីឡាករ​សិង្ហ​បុរី ឈរ​លេខ​៤ និង​លេខ​៥ ទាំង​២​ថ្ងៃ​ជាប់​គ្នា​។

ដោយឡែក សរុប​លទ្ធផល​ការ​ប្រកួត​រយៈពេល ២​ថ្ងៃ ចំនួន ៤​វិញ្ញាសា​ផ្សេង​ទៀត រួម​មាន​៖

១- វិញ្ញាសា ILCA 4 កីឡាករ​សិង្ហ​បុរី ឡើងឈរ​លេខ​១ និង​លេខ​២ ឯ​កីឡាករ​ម៉ា​ឡេ​ស៊ី ឈរ​លេខ​៣​។ ប៉ុន្ដែ​វិញ្ញាសា​នេះ កម្ពុជា​ពុំ​បាន​បញ្ជូន​កីឡាករ​ចូលរួម​ប្រកួត​នោះ​ទេ​។

២-​វិញ្ញាសា ILCA 6 កីឡាករ​កម្ពុជា ២​រូប បន្ដ​ឈរ​លេខ​៤ និង​លេខ​៥ ក្នុង​ចំណោម​កីឡាករ ៥​រូប ខណៈ​កីឡាករ​សិង្ហ​បុរី រក្សា​ចំណាត់ថ្នាក់​លេខ​១ លេខ​២ និង​លេខ​៣​។

៣- វិញ្ញាសា ILCA 7 កីឡាករ​កម្ពុជា ញូ​វ ចាន់ បាន​ធ្លាក់​ពី​លេខ​១ មក​ឈរ​លេខ​២ បណ្ដោះអាសន្ន ខណៈ​កីឡាករ​ម៉ា​ឡេ​ស៊ី ឡើងឈរ​លេខ​១​។ ចំណែក​កីឡាករ ឡុ​ច ដា​រ៉ុ​ង បន្ដ​ឈរ​លេខ​៣​។

៤-​វិញ្ញាសា Techno 293 កីឡាករ​កម្ពុជា កែវ ភា​រុណ បាន​ធ្លាក់​ពី​លេខ​១ មក​លេខ​២ បណ្ដោះអាសន្ន ខណៈ​កីឡាករ​សិង្ហ​បុរី បាន​ឡើងឈរ​លេខ​១ វិញ​។ វិញ្ញាសា​នេះ មាន​កីឡាករ​សរុប ៨​រូប ក្នុង​នោះ​មាន​កីឡាករ​កម្ពុជា ៥​រូប​។

លោក ថោ​ង រដ្ឋ​សក្ដិ អនុប្រធាន​សហព័ន្ធ​កីឡា​ទូកក្ដោង​កម្ពុជា បាន​បញ្ជាក់​ថា ព្រឹត្តិការណ៍​កីឡា​ទូកក្ដោង​ជើងឯក​អាស៊ាន ឆ្នាំ​២០២១ នៅ​កម្ពុជា​នេះ មាន​កីឡាករ​-​កីឡាការិនី​សរុប ២៧​នាក់ មក​ពី ៣​ប្រទេស​ចូលរួម ដោយ​ប្រកួត​លើ ៥​វិញ្ញាសា ហើយ​វិញ្ញាសា​នីមួយ​ៗ ត្រូវ​ធ្វើការ​ប្រកួត​ចំនួន ១៦​ជុំ បន្ទាប់​មក​ទើប​បូក​សរុប​លទ្ធផល និង​កំណត់​ជ័យ​លា​ភី ខណៈ​បច្ចុប្បន្ន​ប្រកួត​បាន​ចំនួន ៧​ជុំ​ហើយ​។ ការ​ប្រកួត​ផ្លូវការ គឺ​មាន​រយៈពេល ៥​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១៣-១៧ ខែធ្នូ ឆ្នាំ​២០២១​នេះ នៅ​ឆ្នេរ​សុខា ខេត្ត​ព្រះ​សីហ​នុ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ