ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត្រា​លុយ​រៀល​មាន​ប្រៀប​ជាង​លុយ​យ៉េន​ជប៉ុន

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ហាងឆេង​ប្រាក់​រៀល​ខ្មែរ​មាន​អត្រា​ហក់​ឡើង​ខ្ពស់​ជាង​ប្រាក់​យ៉េន​ជប៉ុន​បន្តិច ។ អនាគារ​ជាតិ​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី ១៥ ខែធ្នូ ឆ្នាំ ២០២១…

រាជធានី​ភ្នំពេញ ៖ ហាងឆេង​ប្រាក់​រៀល​ខ្មែរ​មាន​អត្រា​ហក់​ឡើង​ខ្ពស់​ជាង​ប្រាក់​យ៉េន​ជប៉ុន​បន្តិច ។ អនាគារ​ជាតិ​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី ១៥ ខែធ្នូ ឆ្នាំ ២០២១ នេះ​ឱ្យ​ដឹង​ថា ១០០ យ៉េន​ជប៉ុន ទិញ​ចូល​ត្រឹមតែ ៣៥៧៩ រៀល ហើយ​លក់​ចេញ​តែ ៣៦១៥ រៀល​ប៉ុណ្ណោះ ខណៈ​កាលពី​ថ្ងៃ​ម្សិលមិញ ទិញ​ចូល ៣៥៨៥ រៀល និង​លក់​ចេញ​រហូត​ដល់ ៣៦២១ រៀល​ឯណោះ ។

ថ្ងៃនេះ​ដែរ សូម​មក​ដឹង​ពី​ហាងឆេង​ប្រាក់​រៀល​ខ្មែរ​ធៀប​នឹង​ប្រាក់​ប្រទេស​មួយ​ចំនួន​ទៀត​ដែល​រួម​មាន ៖ ១ ដុល្លារ​អា​មេ​រិ​ក ស្មើនឹង ៤០៧២ រៀល​, ១ អឺ​រ៉ូ ទិញ​ចូល ៤៥៨៥ រៀល លក់​ចេញ ៤៦៣១ រៀល និង ១ ដុល្លារ​អូស្ត្រាលី ទិញ​ចូល ២៨៩៤ រៀល លក់​ចេញ ២៩២៣ រៀល ។

ទន្ទឹម​នេះ​ដែរ ១ យន់​ចិន ទិញ​ចូល ៦៤០ រៀល លក់​ចេញ ៦៤៦ រៀល ខណៈ ១០០ វុន​កូរ៉េ ទិញ​ចូល ៣៤៤ រៀល លក់​ចេញ ៣៤៧ រៀល និង ១ ដុល្លារ​ស៊ី​ង​ហ្គា​ពួរ ទិញ​ចូល ២៩៧២ រៀល លក់​ចេញ ៣០០២ រៀល ។ ជាមួយ​គ្នា​នេះ ១ បាត​ថៃ ទិញ​ចូល ១២២ រៀល លក់​ចេញ ១២៣ រៀល និង ១០០០ ដុ​ង​វៀតណាម ទិញ​ចូល ១៧៧ រៀល លក់​ចេញ ១៧៩ រៀល ៕​

​ ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ