ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​ចម្រុះ ចាប់​រថយន្ត​ដឹក​សាច់​មាន់​ខូចគុណភាព

7 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ នៅ​រសៀល​ថ្ងៃ​ទី​២៧ ខែឧសភា ឆ្នាំ​២០១៦ មន្ត្រី​កាំកុងត្រូល​សហ​ការណ៍​ជាមួយ​នគរបាល​ប្រឆាំង​បទល្មើស​ខេត្ត​និង​ក្រសួង បាន​ក្របួច​ចាប់​បាន​រថយន្ត​កាម​រី​ឆ្លាម​

ខេត្តបន្ទាយមានជ័យ ៖ នៅ​រសៀល​ថ្ងៃ​ទី​២៧ ខែឧសភា ឆ្នាំ​២០១៦ មន្ត្រី​កាំកុងត្រូល​សហ​ការណ៍​ជាមួយ​នគរបាល​ប្រឆាំង​បទល្មើស​ខេត្ត​និង​ក្រសួង បាន​ក្របួច​ចាប់​បាន​រថយន្ត​កាម​រី​ឆ្លាម​មួយ​គ្រឿង​កំពុង​លើកដាក់​សាច់​មាន់​ខូចគុណភាព​បម្រុង​ដឹក​ចេញ​ទៅ​ចែកចាយ​តាម​បណ្តា​ខេត្ត​។ ហេតុការណ៍​ចាប់​រថយន្ត​ដឹក​សាច់​មាន់​ខូចគុណភាព​នេះ​កើតឡើង​នៅ​ចំណុច​ផ្សារ​មង្គល ភូមិ​ប៉ោយ​ប៉ែ​ត សង្កាត់​ប៉ោយ​ប៉ែ​ត​។ ម្ចាស់​សាច់​មាន់ និង​ម្ចាស់​រថយន្ត​បាន​គេចខ្លួន​បាត់​ពេល​ដឹង​ថា​សមត្ថកិច្ច​ចុះ​ទៅ​កន្លែង​កើតហេតុ​។

សមត្ថកិច្ច​ចម្រុះ​អះអាង​ថា សាច់​ក្នុង​រថយន្ត​ដែល​ចាប់​បាន​នេះ​មាន​ជាង​២០០​គីឡូក្រាម ហើយ​បន្ត​ថា​សាច់​ទាំងនេះ និង​ដុត​កម្ទេច​ចោល​នៅ​រសៀល​ដដែល ចំណែក​រថយន្ត​ដែល​មាន​ស្លាក​លេខ​ភ្នំពេញ​២C-៩១៨៨ ចង្កូត​ឆ្វេង​ពណ៌​ត្រី​ឆ្លូញ​នឹង​បញ្ជូន​ទៅ​តុលាការ​ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​។ លោក​អនុសេនីយ៍ឯក ហុ​ក ចិ​ត្រា​នគរបាល​ប្រឆាំង​បទល្មើស​ក្រសួង​ប្រាប់​កោះសន្តិភាព​នៅ​កន្លែង​កើតហេតុ​ថា ដោយ​អនុវត្តន៍​តាម​ការ​ណែនាំ​ចង្អុលបង្ហាញ​ពី​លោក​វរសេនីយ៍ឯក មាស រ៉ា​វុ​ធ អនុប្រធាន​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួង និង​ជា​ប្រធាន​ក្រុម​ប្រតិបត្តិការ​ខេត្តបន្ទាយមានជ័យ ហើយ​សហ​ការណ៍​ជាមួយ​មន្ត្រី​ជំនាញ​កាំកុងត្រូល​ទើប​ចាប់​បាន​បទល្មើស​នេះ​បាន​៕